. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
គ្រូពេទ្យ​បរទេស បង្ហាញ​ប​ចេ្ច​ក​ទេស​ប្រើប្រាស់​ម៉ាស៊ីន​អេកូ ដល់​គ្រូពេទ្យ​ខ្មែរ​៥​ខេត្ត នៅ​បាត់ដំបង​
April 08, 2013 (11:04:16) [ 1470 ]
 
 
គ្រូពេទ្យ​មកពី​ប្រទេស​សឹង្ហ​បូរី និង​ហុងកុង​ចំនួន​៥​នាក់ ដែលមាន​ជំនាញ​ប្រើប្រាស់​ម៉ាស៊ីន​អេកូ បាន​បើក​សិក្ខាសាលា បង្ហាញ​ប​ចេ្ច​ក​ទេស​ប្រើប្រាស់​ម៉ាស៊ីន​អេកូ ដល់​វេជ្ជបណ្ឌិត ខ្មែរ​ចំនួន​៤៤​នាក់ មកពី​តាម​ខេត្ត​ចំនួន​៥ ដើម្បី​យល់ដឹង​ពី​សារប្រយោជន៍ នៃ​ម៉ាស៊ីន​អេកូ ដែល​ឆ្លុះ​ពិនិត្យមើល​ជម្ងឺ គ្រប់​ក្នុង​រាងកាយ​មនុស្ស ជំនួយ​បន្ថែម លើ​ចំណេះដឹង បន្ទាប់ពី​ក្រុមហ៊ុន​ហ្វី​លី​ប (Philips) ​ប្រទេស​ជប៉ុន​បាន​ឲ្យ​ម៉ាស៊ីន​អេកូ​ មួយគ្រឿង ​ដល់​មន្ទី​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង​ជា​ជំនួយ​មនុស្សធម៌​។​

​អង្គសិក្ខាសាលា​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៣​នៅ​សាលប្រជុំ មន្ទី​ពេទ្យ​បង្អែក ខេត្តបាត់ដំបង ដោយមាន​ការ ចូលរួម ពី​លោក គុយ សុខប្រធាន​មន្ទី​សុខាភិបាល​ខេត្តបាត់ដំបង លោកស្រី​វេជ្ជបណ្ឌិត ម៉ា​រី យ៉ែ​ល ហ្វ័​រ​ចា (Marielle Fortia) មកពី​សឹង្ហ​បុរី លោកស្រី​វេជ្ជបណ្ឌិត​ចាន់ ឡៃ​ពេ​ង (Chan laipeng) មកពី​សឹង្ហ​បូរី​លោក​សាស្ត្រាចារ្យ គុណ វា​បា​ចា​(Kunwar Bhatia)​មកពី​ហុងកុង​លោកស្រី​វេជ្ជបណ្ឌិត យ៉ូ ឡាន់​ដា​លី​(Yoianda Lee)​មកពី​ហុងកុង​ព្រមទាំង​សិក្ខាកាម ចូលរួម ដោយ​វេជ្ជបណ្ឌិត​ខ្មែរ ចំនួន​៤៤​នាក់ មកពី ខេត្តពោធិសាត់ ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ខេត្តសៀមរាប​និង​ខេត្តបន្ទាយមានជ័យ​ផងដែរ​។​

​លោក​គុយ សុខ​ប្រ​ធា​ម​មន្ទី​សុខាភិបាល​ខេត្តបាត់ដំបង​បាន​មានប្រសាសន៍ថា​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព កំពុងអភិវឌ្ឍន៍ ហើយ​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ ដែល​វេជ្ជបណ្ឌិត​ខ្មែរ​មិនដែល​ស្គាល់​ជួបប្រទះ​ពី​របៀប​ប្រើប្រាស់​ច្បាស់លាស់ ក្នុងការ​ពិនិត្យមើល​ជម្ងឺ​ក្នុង​រាងកាយ​មនុស្ស​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter