. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
អាហ្រ្វិក​ខាងត្បូងរកឃើញ សំបុកផ្តាសាយបក្សី H7N1
April 16, 2013 (09:20:31) [ 1407 ]
 
 
សំបុក​ជំងឺឆ្លង​ផ្តាសាយ​បក្សី​មួយ​បង្កឡើង​ដោយ​វីរុស​អម្បូរ​ថ្មី H7N1 ​ត្រូវបាន​រកឃើញ​លើ​សត្វ​អូទ្រីស នៅ​ទ្វីបអាហ្វ្រិក ធ្វើ​ឲ្យ​កក្រើក​ក្តីបារម្ភ​អំពី​ការ​ផ្ទុះឡើង​គ្រោះមហន្តរាយ​សាកលលោក ពេល​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ផ្តាសាយ H7N9 នៅ​ចិន គិត​មកដល់​ថ្ងៃទី​១០ ខែមេសា បាន​ឡើងដល់ ៩ នាក់ ។​

​តាម​ព័ត៌មាន​ថ្មី​បំផុត លទ្ធផល​ត្រួតពិនិត្យ​សំណក​ពី​បណ្តា​កសិដ្ឋាន​នៅ​ជិត Oudtstroorn មជ្ឈមណ្ឌល​របស់​វិស័យ​ឧស្សាហកម្ម​នាំចេញ​សត្វ​អូទ្រីស​អាហ្វ្រិក​ខាងត្បូង បង្ហាញថា មាន​វត្តមាន​វីរុស H7N1 ។ ថ្វី​ត្បិត​ដូច្នេះ រដ្ឋអំណាច​នៅ​កន្លែង​កើតមាន​សំបុក​ផ្តាសាយ A\H7N1 ប្រកាសថា វីរុស​នេះ​ឆ្លង​រាលដាល​តែ​ក្នុង​សត្វ និង​មិន​ឥទ្ធិពល​ដល់​មនុស្ស​ទេ​។

​ថ្ងៃទី​៩ មេសា ក្រសួងកសិកម្ម​ខេត្ត Cape ខាងលិច ឲ្យ​ដឹងថា ជំងឺ​ផ្តាសាយ​បង្ក​ការរារាំង​ដល់​ការរស់នៅ​របស់​ពពួក​បក្សី​ធំៗ និង​វិស័យ​ផលិតកម្ម​នៅ​តំបន់​នេះ ។ នាង Marna Sinclair ពេទ្យសត្វ​រដ្ឋ​មួយរូប នៅ Oudtstoon បាន​ឲ្យ​ដឹងថា តំបន់​នេះ​ធ្លាប់​លេចចេញ​វីរុស H7N1 តែ​ពុំទាន់​មាន​សញ្ញា​ណា​បង្ហាញថា អម្បូរ​វីរុស​នេះ មាន​ពាក់ព័ន្ធ​ដល់​សំបុក​ជំងឺ H7N9 នៅ​ប្រទេស​ចិន​បច្ចុប្បន្ន​, ក្រៅពីនេះ វីរុស​មិន​ឆ្លង​មក​មនុស្ស​។​

២​ឆ្នាំមុន អាហ្វ្រិក​ខាងត្បូង​បាន​កម្ទេច​សត្វ​អូទ្រីស ១០,០០០ ក្បាល ក្រោយ​ការផ្ទុះ​ជំងឺផ្តាសាយបក្សី​មួយ​មិន​ឥទ្ធិពល​ដល់​មនុស្ស​, តម្រូវ​ឲ្យ​ប្រទេស​នេះ​ត្រូវ​ផ្អាក​ការនាំចេញ​សាច់​អូទ្រីស​ជា​បណ្តោះអាសន្ន ទៅកាន់​សហគមន៍​អឺរ៉ុប​។​

​ក្នុងការ​វិវត្តន៍​ប្រែប្រួល​មួយ​ផ្សេង H7N9 បានសម្លាប់​មនុស្ស ៩ នាក់ នៅ​ប្រទេស​ចិន​, ៣១ នាក់ ឆ្លង​ជំងឺ គិត​ត្រឹម​ថ្ងៃទី​១០ មេសា យោងតាម​តួលេខ​ផ្លូវការ​ពី​គណៈកម្មការ​សុខភាព និង​ផែនការ​គ្រួសារ​ជាតិចិន​។​

Reuters បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ថ្ងៃទី​១០ មេសា នេះ ចិន​បាន​ចាប់ខ្លួន​មនុស្ស​តិច​បំផុត ១០ នាក់ ដែល "​បង្ហោះ​ព័ត​មាន​មិន​ពិត​" អំពី​ជំងឺ​ផ្តាសាយ H7N9 លើ​បណ្តាញ​អ៊ី​ន​ធើណែ​ត បង្ក​ឲ្យ​កើតមាន​ភាពចលាចល​។​

​ក្នុងពេល​ពួក​អ្នកវិទ្យាសាស្ត្រ​ពិភពលោក បាន​ថ្លែង​សរសើរ​ចិន​ថា ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ក្នុងការ​គ្រប់គ្រង​សំបុក​ជំងឺ H7N9 នោះ​ប្រជាជន​ចិន​ខ្លួនឯង​បែរជា​កំពុង​មន្ទិលសង្ស័យ​អំពី​ព័ត៌មាន​ផ្តល់​ដោយ​រដ្ឋាភិបាល ។ មុននេះ​១០​ឆ្នាំ ប្រទេស​នេះ បាន​ប្រឹងប្រែង​បិទបាំង​សំបុក​ជំងឺ SARS ដែល​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០០៣ បណ្តាល​ឲ្យ SARS ក្លាយជា​គ្រោះមហន្តរាយ​ឆ្លង​រាលដាល​ដល់​មនុស្ស​ជាង ៨០០០ នាក់ លើ​ទូទាំង​ពិភពលោក​។​

​សហគមន៍​អ៊ី​ន​ធើរ​ណែ​ត​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​រដ្ឋាភិបាល​រង់​ចាំ​ដល់ ១ សប្តាហ៍ ទើប​ប្រកាស​ពី​ជំងឺឆ្លង​? ចម្លើយ​ដែល​ទទួលបាន គឺ​ពួក​មន្ត្រី​សុខាភិបាល​ត្រូវការ​មាន​ពេលវេលា ដើម្បី​កំណត់​ប្រភេទ​រី​រុស ដែល​មុននេះ​ពុំទាន់​ធ្លាប់​ឆ្លង​មក​មនុស្ស ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter