. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
ទទួល​ទាន​ភេសជ្ជៈ​ បង្កើន​ថាម​ពល​ អាច​ផ្តល់​ផលអា​ក្រក់​ ដល់​បេះ​ដូង ​និង​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​កើន
April 20, 2013 (11:30:19) [ 1446 ]
 
 
យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ ​នៅ​សាកល​វិទ្យា​ល័យ​ University of the Pacific សហ​រដ្ឋ​​អា​មេរិក​ បាន​បង្ហាញ​ថា ទទួល​ទាន​បណ្តា​ ភេសជ្ជៈ​បង្កើន​ថាម​ពល​ អាច​នឹង​ធ្វើ​ឱ្យ​សម្ពា​ធ​ឈាម​ ឡើង​ខ្ពស់​ព្រម​ទាំង​បណ្តាល​ឱ្យ​មាន​បញ្ហា​បេះ​ដូង​ដែល​ឈាន​ដល់​បាត់​បង់​ជី​វិត​បាន ។​

​បន្ទាប់​ពី​បាន​រក​ឃើញ​ថា ភេសជ្ជជៈ​ខាង​ដើម​អាច​បង្កើន​សម្ពាធ​ឈាម ​និង​រំ​ខាន​ដល់​ចង្វាក់​ធម្ម​ជាតិ​របស់​បេះ​ដូង​ បណ្តា​វេជ្ជ​បណ្ឌិត​ដែល​ជា​ក្រុម​ស្រាវ​ជ្រាវ​បាន​ព្រ​មានដល់​​បណ្តា​ជន​ដែល​មាន​ជំ​ងឺ​លើស​ឈាម​ឱ្យ​ប្រុង​ប្រ​យ័ត្ន ​និង​គិត ​គូ​រឱ្យ​បាន​ល្អិត​ល្អន់​ មុននឹង​ទទួល​ទានភេសជ្ជៈ​ប្រ​ភេទ​នេះ​ ។​​

​នៅ​ក្នុង​ការ​ពិ​សោធន៍​លើ​មនុស្ស​អា​យុ​ពី​១៨​ដល់​៤៥​ឆ្នាំ​ ក្រុម​អ្នក​សិក្សា​បាន​បែង​ចែកកិច្ច​ការ​របស់​ខ្លួន​ជា​២​ផ្នែក​ ។ ផ្នែក​ទី​១​ ពួក​គេ​​​បាន​ពិ​និត្យ​មើល​លើ​ QT Interval (ជា​ចំណែក​មួយ​នៃ​ចង្វាក់​បេះ​ដូងចន្លោះ​ពេល​បុក​ខ្លាំង​និង​បុក​តិច) របស់​មនុស្ស​៩៣​នាក់​ដែល​ទើប​ផឹក​ភេសជ្ជៈ​បង្កើន​ថាម​ពល​អស់​ពី​១​ទៅ​៣​កំ​ប៉ុង​។ ជា​លទ្ធ ផលបង្ហាញ​ថា QT Interval មនុស្ស​ទាំង​នេះ​គឺ​​មាន​​ល្បឿន​អូស​បន្លាយដល់​​១០មិល្លី​វិ​នា​ទី​​វែង​ជាង​អ្នក​មិន​ផឹក​ ។​ សូម​បញ្ជាក់​ថា នៅ​ពេល​ដំណើរ QT Interval របស់​បេះ​ដូង​កាន់​តែ​បន្លាយ​ពេល​វែង​ វា​នឹង​ធ្វើ​ឱ្យ​ដំណើរ​លោត​របស់​​បេះ​ដូង​មិន​ទៀង​ទាត់​ ហើយ​​​គ្រោះ​ថ្នាក់​អាច​នឹង​កើត​​ឡើង​​ភ្លាម​ៗផង​ដែរ​ ។​ ផ្នែក​ទី​២​ ក្រុម​អ្នក​សិក្សា​បានវាស់​ឈាម​​​អ្នក​ស្ម័គ្រ​ចិត្ត​១៣២​នាក់​ ហើយ​ជា​លទ្ធ​ផល​​បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ផឹក​ភេសជ្ជៈ​​បង្កើន​ថាម​ពល​អស់២-៣​កំប៉ុង​ សម្ពាធ​ឈាម​លើ​ប្រ​ដាប់​វាស់​(យក​លេខ​ផ្នែក​ខាង​​លើ-Systolic blood pressure)កើន​ជា​មធ្យម​ ៣.៥​ពិន្ទុ​ ។​

​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ វេជ្ជ​បណ្ឌិត​ Sachin Shah បាន​ថ្លែង​ថា​៖ «ការ​ជាប់​ទាក់​ទង​គ្នា​រវាង​ភេសជ្ជៈ​បង្កើន​ថាម​ពល​និង​កំ​ណើន​សម្ពាធ​ឈាម​ Systolic គឺ​ជា​ការ​ពិត​និង​ជា​បញ្ហា​គួរ​ឱ្យ​បា​រម្ភ​ ។ ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែមទៀត​លើក​ក្រោយ​​ចាំ​បាច់​ត្រូវ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​លើ​ចង្វាក់​បេះ​ដូង​ ។ អ្នក​មាន​ជំ​ងឺ​លើស​ឈាម​ឬ​មាន QT Interval​ វែង​គួរ​ប្រុង​ប្រ​យ័ត្ន​និង​ពិ​ចារ​​ណា​មុន​នឹង​ទទួល​ទាន​ភេសជ្ជជៈ​បង្កើន​ថាម​ពល​»៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 205 នាក់
  Flag Counter
Flag Counter