. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
តើ​កា​រ៉ុត​ ពិត​​ជា​អាច​ប្រ​ឆាំង ​នឹង​មហា​រីក​ប្រូ​ស្តាត ​បាន​មែន​ទេ?
April 20, 2013 (11:34:14) [ 1484 ]
 
 
ក្រុម​អ្នកវិទ្យា​សាស្ត្រ​ បាន​អះ​​អាង​ថា មើម​កា​រ៉ុត​ គឺ​ជា​អា​វុធ​ថ្មី​ ដែល​អាច​ធ្វើ​សង្គ្រាម ​ប្រ​ឆាំង​នឹង​មហារីក​ក្រ​ពេញ​ប្រូ​ស្តាត ។​ ការ​សិក្សា​មួយ ​ដែល​ដឹក​នាំ​ដោយ​ សាស្ត្រា​ចារ្យ​ Norman Maitland​ មក​ពី​​សាកល​វិទ្យា​ល័យ​ University of York រក​ឃើញ​ថា របប​អា​ហារ​ដែល​សម្បូរ​ដោយ​វីតា​មីន A អាច​ជា​គន្លឹះ ​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង ​នឹង​ជំ​ងឺ​ខាង​ដើម​ដ្បិត​វា​បាន​ធ្វើ​ឱ្យ​ជំ​ងឺ​នោះ​ អាច​ព្យាបាល​បាន ។​

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា អា​ស៊ីដ រេតេណូ​អ៊ិច ( Retenoic) ដែល​ជា​​សារ​ធាតុ​គី​មី​បាន​មក​ពី​វីតា​មីន A អាច​កាត់​បន្ថយ​សមត្ថ​ភាព​វាយ​ប្រ​ហារ​ឈ្លាន​ពាន​របស់​មហា​រីក​ទៅ​លើ​ជា​លិ​កា​ការ​ពារ ។​

សាស្ត្រា​ចារ្យ​ Norman Maitland​ បាន​ថ្លែង​ថា​៖«ប្រ​សិន​ជា​ជំ​ងឺ​​មហារីក​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូល​ទៅ​បំ​ផ្លាញ​ប្រូ​ស្តាត​ នោះ​ឱកាស​ព្យា​បាល​ដោយ​ថ្នាំ​ពេទ្យ​មាន​ច្រើន​ ។ ចំណុច​នេះ​គឺ​យើង​ចង់​និយាយ​ថា ការ​ការ​ពារ​ប្រ​សើរ​ជាង​ការ​ព្យា​បាល​ ។ វា​អាច​បញ្ឈប់​ការ​រាល​ដាល​របស់​ជំ​ងឺ​មហារីក ។​ នៅ​ពេល​រង​ការ​វាយ​ប្រ​ហារ​ដោយ​អា​ស៊ីដរេតេណូ​អ៊ិច​ កោ​សិ​កា​មហា​រីក​បាន​ចុះ​អន់​ថយ​សកម្ម​ភាព»។

លោក​សាស្ត្រា​ចារ្យ​បាន​បន្ថែម​ថា​៖«អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​គេ​ដឹង​ថា បុរស​មាន​កម្រិត​វីតា​មីន​ A ក្នុង​ឈាម​ទាប​ជាប់​ពាក់​ព័ន្ធ​នឹង​ជំ​ងឺ​មហារីក​ប្រូ​ស្តាត ។ តែ​គ្មាន​អ្នក​ណា​ដឹង​ពី​យន្ត​ការ​ដែល​ពាក់​ព័ន្ធ​នេះ​ឡើយ ។​ នេះ​ជា​ការ​អភិ​វឌ្ឍ​​ថ្មី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​​ភ្ជាប់​ធាតុ​មួយ​ពី​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ទៅ​នឹង​កោ​សិ​កា​មហារីក​ប្រូ​ស្តាត»​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter