. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ញើស គឺជា សត្រូវ របស់​បាក់តេរី​
May 29, 2013 (18:50:17) [ 1386 ]
 
 
ការ​បែកញើស ជួនកាល​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្អុះស្អាប់​, សើម​, ស្អុយ និង​ពិបាក​ទ្រាំ​។ តែ​អ្នកមាន​ដឹង​ទេ​ថា ញើស​មាន​ប្រយោជន៍​សម្រាប់​សរីរាង្គ​របស់​អ្នក​។​

- ​បែកញើស​ច្រើន​ជួយ​ឱ្យ​ស្បែក​មុខ​មាន​សុខភាព​ល្អៈ​
​ការចេញ​ញើស​ច្រើន​នៅលើ​មុខ នឹង​ធ្វើឱ្យ​អ្នកមាន​ស្បែក​ល្អ ហើយ​ញើស ក៏​ជាស​ត្រូវ​របស់​មុន​ក្បាល​ខ្មៅ​។ ការចេញ​ញើស អាចជួយ​ពង្រីក​រន្ធ​រោម រំដោះ​ស្រទាប់​ប្រេង​ចេញពី​ផ្ទៃមុខ ជួយ​រារាំង​បាន​មុន​ពងត្រី​។​ ​ដូច្នេះ ប្រសិនបើ​ចង់​មាន​ស្បែ​កមុខ​ល្អ និង​ទប់ស្កាត់​មុន អ្នក​អាច​ប្រើ​វិធី​ស្ទី​ម ដើម្បី​ជំរុញ​ដំណើរការ​កន្ត្រាក់​ពង្រីក​រន្ធ​រោម​។ អ្នក​អាច​ស្ទី​ម​មុខ​នៅផ្ទះ​ដោយ​ខ្លួនឯង តាម​វិធី​ដូចខាងក្រោម​នេះ ដាក់​ទឹក​ពុះ​នៅក្នុង​ចានគោម​ធំ​មួយ បន្ទាប់មក ដាក់​មុខ​ឲ្យ​ជិត​នឹង​ចាន​ទឹក​ក្តៅ​នោះ ក្នុង​រយៈពេល​ប្រមាណ ៥-១០​នាទី​។ ចុងក្រោយ​លាង​សម្អាត​ស្បែ​កមុខ ដោយ​ទឹក​ត្រជាក់ ដើម្បី​បញ្ចៀស​ញើស​កកស្ទះ បង្ក​ជា​ឥទ្ធិពល​បញ្ច្រាស​។​

- ញើស​ជួយ​ធ្វើឱ្យ​ត្រជាក់​សរីរាង្គៈ
​ការដែល​សរីរាង្គ​ស្វ័យ​បញ្ចោ​ញ​ញើស ជា​រឿង​មួយ មាន​ប្រយោជន៍​បំផុត សម្រាប់​សរីរាង្គ ពិសេស​គឺ​ក្នុង​ការសម្រួល​សីតុណ្ហភាព​។ មុខងារ​សំខាន់​របស់​ញើស គឺ​ជួយ​ធ្វើឱ្យ​ត្រជាក់​សរីរាង្គ ពេល​សីតុណ្ហភាព​រាងកាយ​កើនឡើង ដោយ​ប្រថុចញ៉ុច​ដោយសារ​លេង​កីឡា អង្គុយ​ក្នុង​បន្ទប់​ស្ទី​ម​សូ​ណា ឬ​ធ្វើ​សកម្មភាព​កណ្តាល​អាកាសធាតុ​ក្តៅ​... នេះ​ជា​ដំណើរការ​សកម្មភាព​ធ​ម្ម​ជាតិ​យ៉ាងសំខាន់​មួយ​ចំពោះ​យើង ព្រោះ​ប្រសិនបើ​មិនអាច​ចេញ​ញើស​បាន វា​អាច​បង្ក​ឥទ្ធិពល​ដល់​សុខភាព​របស់​អ្នក ឬ​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​ឥទ្ធិពល​ដល់​អាយុជីវិត​។​

- បែកញើស​ជួយ​ជំរុញ​ប្រព័ន្ធ​ចរាចរ​ឈាមៈ​
​ពេល​ញើស​ចេញ​ផុតពី​សរីរាង្គ ក៏​ជា​ពេល​ចង្វាក់បេះដូង​បង្កើនល្បឿន ធ្វើឱ្យ​ល្បឿន​ចរាចរ​ឈាម ក៏​កើនឡើង​ដែរ ពិសេស​គឺ​នៅ​តំបន់​ស្បែក ។ ពិសេស គឺ​មូលដ្ឋាន​របស់​ក្រពេញ​ញើស​នីមួយៗ ស្ថិតនៅ​ជ្រៅ​ក្នុង​ស្រទាប់​ស្បែក​នៅ​យ៉ាង ជិត​នឹង​សរសៃឈាម​តូចៗ​។ ដូច្នេះហើយ ពេល​ក្រពេញ​ញើស​នេះ ធ្វើ​សកម្មភាព​ការ​ចរាចរ​ឈាម​ឱ្យ​ស្បែក ក៏​កើនឡើង​យ៉ាងច្រើន​ជួយ​ជំរុញ​ប្រព័ន្ធ​ចរាចរ​។ ផ្តើម​ពី​នោះ បណ្តា​ផ្នែក​ទាំងឡាយ​ខាងក្នុង​សរីរាង្គ​របស់​អ្នក ក៏​នឹង​ត្រូវបាន​បញ្ចូល​គ្រប់​ថាមពល និង​មាន​សកម្មភាព​ប្រសិទ្ធភាព​យ៉ាងច្រើន​។​

- ​ញើស​ជា " សត្រូវ " របស់​បាក់តេរីៈ​
​ពួក​អ្នកជំនាញការ​សុខាភិបាល បានឱ្យដឹងថា ញើស​ហាក់ដូចជា " សត្រូវ " របស់​ពពួក​បាក់តេរី និង​ផ្សិត​មានលទ្ធភាព​បង្ក​គ្រោះថ្នាក់​ឱ្យ​ស្បែក​។ នោះ​គឺ​ដោយសារ​ក្នុង​ញើស​មាន​ផ្ទុក nitrite, ពេល​ឡើងដល់​ផ្ទៃ​ខាងក្រៅ​ស្បែក សារជាតិ​នេះ នឹង​ស្វ័យប្រវត្តិ​បំប្លែង​ទៅជា Osit nitric ។ សារជាតិ​នេះ នឹងមាន​ភារកិច្ច​ដូចជា " អាវុធ " មួយ ជាមួយនឹង​លក្ខណៈពិសេស​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​ផ្សិត​លើ​ផ្ទៃ​ធំ​ទូលាយ​។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ក្នុង​សមាសធាតុ​របស់​ញើស នៅ​ផ្ទុក​សារជាតិ​រំញោច​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ធម្មជាតិ​មួយទៀត មាន​ឈ្មោះថា Dermicidin ។ វា​នឹងមាន​ប្រសិទ្ធភាព​ជួយ​សម្លាប់​បាក់តេរី នៅលើ​ផ្ទៃ​ស្បែក​របស់​យើង​។​
​ ​
- កម្ចាត់​ជាតិពុល​ជាមួយ​ញើសៈ​
​ការចេញ​ញើស ក៏​នឹង​ជួយ​ជំរុញ​ដំណើរការ​កម្ចាត់​ជាតិពុល​ចេញពី​សរីរាង្គ បាន​ប្រព្រឹត្ត​ទៅដោយ​រហ័ស​ជាង​។ ឆ្លងកាត់​ការស្រាវជ្រាវ និង​វិភាគ​ជាច្រើន ពួក​អ្នកជំនាញការ​សុខាភិបាល បានឱ្យដឹងថា ក្នុង​ញើស​មាន​ផ្ទុក​សារជាតិ​ចម្រុះ​យ៉ាងច្រើន ក្នុងនោះ​មាន​បរិមាណ​តូច​មួយ​នៃ​លោហធាតុ​ពុល ដូចជា​ម៉​ង់​ហ្គា​ណេ​ស កាដ​មី​ញ៉ូ​ម និង​អាលុយមីញ៉ូម​។ សរីរាង្គ​មនុស្ស​មាន​ពី ២​លាន ដល់​៥​លាន ក្រពេញ​ញើស​នៅ​ស្រទាប់​ស្បែក​។ ដូច្នេះហើយ ការចេញ​ញើស​មាន​អត្ថន័យ​សំខាន់បំផុត ក្នុងការ​កម្ចាត់​ចោល​ជាតិពុល​ចេញពី​សរីរាង្គ​។​

- បែកញើស​ជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខៈ​
​ពេល​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​សរីរាង្គ កំពុង​ត្រូវ​ចុះខ្សោយ ឬ​ជួប​បញ្ហា មិន​ស្រួល​ផ្សេងៗ ការចេញ​ញើស​នឹង​រួមចំណែក​ជួយ​ប្រព័ន្ធ​អង្គ​បដិបក្ខ ស្តារឡើងវិញ​សកម្មភាព​របស់​វា ដោយ​ឆាប់រហ័ស​។ នោះ​ក៏​ជា​មូលហេតុ ហេតុអ្វី​ពេល​អ្នក​កើត​ជំងឺ ដូចជា គ្រុន​រងា ផ្តាសាយ អ្នកនឹង​រក​វិធី​ដើម្បីឱ្យ​សរីរាង្គ បញ្ចោ​ញ​ញើស​យ៉ាងច្រើន​។ ក្រៅពីនេះ ការ​បែកញើស​ពេល​លេង​កីឡា ឬ​ពេលធ្វើ​សកម្មភាព​កណ្តាលវាល ក៏មាន​ប្រសិទ្ធ​ភាពដូចគ្នា​ដែរ​។ វា​នឹង​ជួយ រំញោច​សកម្មភាព​បំប្លែង​សារជាតិ បាន​ដំណើរការ​លឿន​ជាង និង​ជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter