. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ដំណើរការ​ពិសោធន៍​ វ៉ាក់សាំង​មហារីកសួត
October 06, 2013 (08:51:07) [ 1336 ]
 
 
ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អាល្លឺម៉ង់ Merck KGaA ជូនដំណឹង​ថា គេ​នឹង​ដំណើរការ​ពិសោធន៍​ថ្នាំ​មួយ សម្រាប់​ប្រភេទ​វ៉ាក់សាំង​មហារីក​សួត របស់​ក្រុមហ៊ុន​នេះ ។​

Merck KGaA ឲ្យ​ដឹងថា ក្រុមហ៊ុន​នឹង​ដំណើរការ​ត្រួតពិនិត្យ​ប្រភេទ​ថ្នាំ​មុន​នោះ មាន​ឈ្មោះថា Stimuvax ហើយ​បច្ចុប្បន្ន ត្រូវបាន​ហៅថា Tecemotide លើ​អ្នកជំងឺ​ត្រូវបាន​ព្យាបាល​ទាំង​គីមី និង​កាំរស្មី​ដំណាលគ្នា​, ក្នុងដំណាក់ កាល​ដំបូង​មួយ របស់​ដំណើរការ​ព្យាបាល ។​ ការអភិវឌ្ឍន៍​វ៉ាក់សាំង​មហារីក សំដៅ​ការពារ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ផុត ពី​ការវាយប្រហារ​របស់​កោសិកា​ដុំ​ពក ជា​សកម្មភាព​មួយ​គួរ​ឲ្យ​ស្ញើ​ច​សរសើរ​របស់​វេជ្ជសាស្ត្រ ។ កិច្ចការ​នេះ ក៏មាន​លក្ខណៈ​ហានិភ័យ​ខ្ពស់ និង​តែង​ជួប​បរាជ័យ​ច្រើន តាំងពី​ការ​សោធន៍​ភ្លាមៗ ។ ដូចជា​ការពិសោធន៍​ដំបូង​របស់​វ៉ាក់សាំង​មហារីក​សួត Tecemotide ត្រុ​វ​បាន​អនុវត្ត​មុន​នោះ មិនអាច​ផ្តល់​ភស្តុតាង​ច្បាស់លាស់ អំពី​ការកែប្រែ​ឲ្យ​ប្រសើរឡើង អត្រា​នៅរស់​របស់​អ្នកជំងឺ ។ ក្នុងការ​ពិសោធន៍​នេះ មាន​ទាំង​ការចូលរួម​របស់​អ្នកជំងឺ ត្រូវបាន​ព្យាបាល​ដោយ​គីមី និង​កាំរស្មី​ដោយឡែក ។​

​អាស្រ័យហេតុនេះ ក្រុមហ៊ុន Merck KGaA បានសម្រេច​ធ្វើការ​ពិសោធន៍​លើក​ទី​២ ចំពោះ​ថ្នាំ Tecemotide ។​
​ក្រុមហ៊ុន​នេះ ឲ្យ​ដឹងថា អ្នកជំងឺ​ប្រមាណ ១០០០ នាក់ នឹងចូលរួម​ក្នុងការ​ពិសោធន៍​ថ្មី ត្រូវបាន​ហៅថា START2, តិច​ជាការ​ពិសោធន៍ START លើក​មុន ដែលមាន​អ្នកចូលរួម ១២០០ នាក់ ។​ ​ថ្នាំ​ថ្មី​នេះ ត្រូវបាន​ផ្តល់​ច្បាប់​អនុញ្ញាត​ដោយ​ក្រុមហ៊ុន​បច្ចេកទេស​វិទ្យា​ជិ​វ​សាស្ត្រ​អាមេរិក Oncothyreon នឹង​ត្រូវបាន​ពិសោធន៍​លើ​អ្នកជំងឺ​មហារីក​សួត ពុំមែន​កោសិកា​តូច (NSCLC) រីកចម្រើន​នៅ​ដំណាក់កាល​៣ ។ អ្នកជំងឺ​ទាំងនេះ ត្រូវបាន​ឲ្យ​ប្រើ​ថ្នាំ​ដោយសារ​ពួកគេ​សុទ្ធតែ​មិនអាច​វះកាត់​ចោល​ដុំ​គីស​មហារីក ដោយ​ត្រូវ​គួបផ្សំ​ព្យាបាល​ដោយ​គីមី និង​កាំរស្មី ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 38 នាក់
  Flag Counter
Flag Counter