. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
អស់រដូវយឺត ថយចុះជំងឺពុកឆ្អឹង
October 24, 2013 (12:02:28) [ 1345 ]
 
 
ស្ថានភាព​អស់​រដូវ​របស់​ស្ត្រី មាន​ពាក់ព័ន្ធ​ដល់​ជំងឺ​ពុក​ឆ្អឹង​ ​ពួក​អ្នកស្រាវជ្រាវ​ជប៉ុន​និយាយថា ស្ត្រី​អស់​រដូវ​យឺត ពុំ​ត្រូវមាន​ហានិភ័យ​កើត​ជំងឺ​ពុក​ឆ្អឹង​នោះទេ​, យោងតាម​ការចុះផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ TeleManagement ។​

​ជាក់ស្តែង ស្ត្រី​អស់​រដូវ​យឺត ថយចុះ​បាន ៣១% ហានិភ័យ​ដង់ស៊ីតេ​ឆ្អឹង​ត​ទាប ហើយ​ស្ត្រី​មាន​តិច​បំផុត ៤០ ឆ្នាំ ក្នុងដំណាក់កាល​បង្កើត​កូន ក៏មាន​និន្នាការ​ថយចុះ​អប្បបរមា​ហានិភ័យ ។​ ពួក​ជំនាញការ​នៅ​សាកលវិទ្យាល័យ Tsukuba បាន​ដំណើរការ​ស្រាវជ្រាវ​លើ​ស្ត្រី​ជប៉ុន​អស់​រដូវ​ចំនួន ១០៣៥ នាក់ ដើម្បី​វាយតម្លៃ​ឥទ្ធិពល​របស់​ដំណាក់កាល​អស់​រដូវ និង​ចំនួន​ឆ្នាំ​បង្កើតកូន ទៅលើ​ដង់ស៊ីតេ​ឆ្អឹង ។​

តាម​ក្រុម​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​មាន​ចំនួន​ឆ្នាំ​បង្កើតកូន​ធំ​ជាង និង​ស្ត្រី​អស់​រដូវ​យឺត បានទទួល​ផលប្រយោជន៍​ច្រើន​បំផុត ពី​ការ​កើន​ការប្រាស្រ័យ​ជាមួយ Estrogen កើត​ពី​ក្នុង ក៏ដូចជា​ការបង្កើន​ការការពារ​ផុតពី​ហានិភ័យ​បាត់បង់​កាល់ស្យូម​, តាមរយៈ​នោះ​រក្សាបាន​ដង់ស៊ីតេ​ឆ្អឹង ។​

​មុននេះ ការស្រាវជ្រាវ​មួយ របស់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Skane (​ស៊ុយអែត​) បង្ហាញថា ស្ត្រី​អស់​រដូវ នោះ​ហានិភ័យ​ត្រូវ​ពុក​ឆ្អឹង កើន​ទ្វេដង​ទៅ​ថ្ងៃក្រោយ ។ ជាក់ស្តែង ៥៦% នៃ​ស្ត្រី​ឆាប់​អស់​រដូវ ត្រូវ​ពុក​ឆ្អឹង​, ក្នុងពេល​មានតែ ៣០% នៃ​ស្ត្រី​អស់​រដូវ​យឺត កើត​ជំងឺ​ពុក​ឆ្អឹង ។​ ការស្រាវជ្រាវ ក៏​រកឃើញថា ស្ត្រី​ឆាប់​អស់​រដូវ មាន​ហានិភ័យ​បាក់ឆ្អឹង បណ្តាល​ពី​ឆ្អឹង​ពុក និង​បាត់​បង់ជីវិត​ខ្ពស់ជាង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 59 នាក់
  Flag Counter
Flag Counter