. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ស្ករ​កៅស៊ូ​ ល្អសម្រាប់​សុខភាព
October 24, 2013 (12:04:30) [ 1259 ]
 
 
អ្នកមាន​ទម្លាប់​ទំពា​ស្ករ​កៅស៊ូ ឬទេ​? ប្រសិន​មាន ចូរ​អ្នករក្សា​ទម្លាប់​នោះ ។ ព្រោះ​តាម​អ្នកជំនាញការ ទំពា​ស្ករ​កៅស៊ូ នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​សុខភាព ។​

១-​លើកកម្ពស់​ការចងចាំ​
​ការ​ទំពា​ស្ករ​កៅស៊ូ ធ្វើ​ឲ្យ​កើន​សកម្មភាព​របស់​ខួរក្បាល តាមច្រើន​វិធី ។ ទំពា​ស្ករ​កៅស៊ូ អាចជួយ​បង្កើន​ការចងចាំ​, ការ​កម្រើក​របស់​ឆ្អឹងថ្គាម នឹង​រំញោច​សកម្មភាព​របស់​តំបន់ Hippocampus (​តំបន់​ខួរក្បាល​១​រក្សា​តួនាទី​សំខាន់​ក្នុង​សំណុំ​ចងចាំ​) ។ ទន្ទឹម​នោះ ទំពា​ស្ករ​កៅស៊ូ ក៏​ធ្វើ​ឲ្យ​កើន​ចង្វាក់បេះដូង​, ជួយ​បង្កើន​ដំណើរការ​ចរាចរ​ឈាម និង​អុកស៊ីហ្សែន ទៅ​ខួរក្បាល​ច្រើនជាង ។​

២-​ជួយ​បន្ថយ​តានតឹង​
​ទំពា​ស្ករ​កៅស៊ូ ជួយ​អ្នកប្រឆាំង​ទប់ទល់​ភាព​តានតឹង និង​ខ្វាយខ្វល់​, ពិសេស ក្នុងនោះ​ធ្វើ​លំ​ហាត់​ត្រួតពិនិត្យ ។ សិស្ស​ទំពា​ស្ករ​កៅស៊ូ ក្នុងពេល​ប្រឡង​មាន​និន្នាការ​នឹង​ប្រមូលផ្តុំ និង​ទទួលបាន​ពិន្ទុ​ខ្ពស់ជាង ។ ក្រៅពី​ការបន្ថយ​តានតឹង​, មិន​ចំពោះ​ថា​ពេលណា ដែល​អ្នកមាន​អារម្មណ៍​មួ​ម៉ោង ឬ អស់សង្ឃឹម​, ទំពា​ស្ករ​កៅស៊ូ អាចជួយ​អ្នក​សម្រួល​អារម្មណ៍ និង​ប្រែជា​ស្រឡះស្រឡំ​ចិត្ត​ជាង ។​

៣-​ជំនួយ​បញ្ចុះទម្ងន់​
​ប្រសិន​អ្នក​កំពុង​អនុវត្ត​របប​បញ្ចុះទម្ងន់​, ការ​ទំពា​ស្ករ​កៅស៊ូ ត្រូវបាន​បញ្ជាក់ថា នាំមក​នូវ​ផលប្រយោជន៍​ច្រើន ។ ជំនួស​ឲ្យ​ការទទួល​ទាន​ចំណី​លាង​មាត់ ក្រោយ​ពេលបាយ​, ចូរ​អ្នក​ទំពា​ស្ករ​កៅស៊ូ ព្រោះ​ស្ករ​កៅស៊ូ​ផ្ទុក​កាឡូរី​យ៉ាងតិច​, ជំនួយ​ប្រសិទ្ធភាព​ជាង សម្រាប់​ការបញ្ចុះ​ទម្ងន់ ។ ទន្ទឹមនេះ វា​នឹង​ជួយ​អ្នក​បញ្ចៀស​អារម្មណ៍​ឃ្លាន​ចំណី​ផ្សេងៗ ។​

៤-​បង្កើន​សុខភាព​មាត់​ធ្មេ​ញ​
​មិន​ដូចជា​របស់​ផ្អែម និង​ស្ករ​គ្រាប់ បង្ក​ដង្កូវ​ស៊ី​ឆ្មេ​ញ​, ស្ករ​កៅស៊ូ​អាចជួយ​បង្កើន​សុខភាព​មាត់​ធ្មេ​ញ​ ។ ពិសេស ចំពោះ​បណ្តា​បញ្ហា​ដូចជាៈ ដង្ហើម​មាត់​ក្លិន​ល្អ ឬ ឆ្លង​មេរោគ​អញ្ចាញ​ធ្មេ​ញ​​, អ្នក​អាច​ប្រើ​ស្ករ​កៅស៊ូ ដើម្បី​បន្ថយ​រោគសញ្ញា ។ ព្រោះ​ការ​ទំពា​ស្ករ​កៅស៊ូ ជួយ​បង្កើន​ការបញ្ចេញ​ទឹកមាត់-​កក្តា​សំខាន់បំផុត ក្នុងការ​រក្សា​សុខភាព​មាត់ធ្មេ​ញ​ព្រោះ​ទឹក មាត់​មាន​លក្ខណៈ​ប្រឆាំង​បាក់តេរី​, ជួយ​កម្ចាត់​បំណែក​កំទេច​អាហារ ស្ករ និង​អាស៊ីត នៅ​បន្សល់ទុក​ក្នុង​មាត់ ។ ទន្ទឹម​នោះស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករនៅ​ត្រូវបាន​បញ្ជាក់​ប្រសិទ្ធភាព​បំផុតក្នុងការ​ការពារ​កាចា​ធ្មេ​ញ និង​បង្ការ​ដង្កូវ​ស៊ី​ធ្មេ​ញ ។​

៥-​កែប្រែ​ប្រសើរឡើង​ប្រព័ន្ធ​រំលាយ​អាហារ​
​ពួក​អ្នកជំនាញការ​ឲ្យ​ដឹងថា ការ​ទំពា​ស្ករ​កៅស៊ូ អាចជួយ​កែប្រែ​ប្រសើរឡើង​ដំណើរការ​រំលាយ​អាហារ​, ពិសេស ក្រោយ​ពេលបាយ ។ ប៉ុន្តែ អ្នក​ត្រូវ​ចាំ​ថា ត្រូវ​លេបទឹកមាត់​ជាប្រចាំ ក្នុងពេល​ទំពា​ស្ក​កៅស៊ូ ។ ព្រោះ​ទឹកមាត់​មាន​ផ្ទុក​អង់​ហ្ស៊ី​ម និង​អាស៊ីត​រំលាយ​អាហារ ជួយ​ឲ្យ​ដំណើរការ​រំលាយ​អាហារ​របស់​សរីរាង្គ ប្រព្រឹត្តទៅ​ងាយស្រួល ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter