. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
រោគ​ទំពែក​ក្បាល ​ជិត​លែង​ជា​ក្តីបារម្ភ​ សម្រាប់​អ្នក​ទៀតហើយ​
October 24, 2013 (12:22:17) [ 1340 ]
 
 
ក្រុម​អ្នក​វិទ្យា​សាស្ត្រា​បាន​អះអាង​ថា ពេល​នេះ​ខ្លួន​ជិត​ឈានដល់​ការ​អាច​បំបាត់​ចំណុច​ទំពែក​និង​បណ្តុះ​សរសៃសក់​ឱ្យ​ដុះ​ឡើងវិញ​​បាន​ហើយ​ក្រោយ​ពី​សក់​មនុស្ស​ត្រូវបាន​បណ្តុះ​នៅក្នុង​មន្ទីរពិសោធន៍ ។​

​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​ដែល​មាន​ជនជាតិ​អង់គ្លេស​និង​អាមេរិក​មាន​សមត្ថភាព​អាចបង្កើត​សក់​ថ្មីៗ​ចេញពី​សំណាក់​ជាលិកា​។​

បច្ចុប្បន្ន​ចាំបាច់​ត្រូវមាន​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ប៉ុន្តែ​ក្រុម​នេះ​បាន​លើកឡើង​ថា បច្ចេកទេស​របស់​ខ្លួន​មាន​“​សក្តានុពល​អាច​ព្យាបាល​ជំងឺ​ជ្រុះ​សក់​"​។​

​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​ក្នុង​ព្រឹត្តបត្រ ​Proceedings of The National Academy of Science នេះ​បាន​បញ្ជាក់ថា វិធី​ព្យាបាល​រោគ​ទំពែក​ក្បាល​រួមមាន​ដូចជា​ការប្រើ​ថ្នាំ​ដើម្បី​ពន្យឺតការ​ជ្រុះ​សក់ និង​ការបណ្តុះ​សក់​ជាដើម​។​

​ក្រុម​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ ​University of Durham ក្នុង​ប្រទេស​អង់គ្លេស​និង​សាស្ត្រាចារ្យ​នៅ​សាល​វិទ្យាល័យ​ម​ជ្ឈ​​មណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Columbia University​ ក្នុង​សហរដ្ឋអាមេរិក​កំពុង​តែ​ព្យាយាម​បណ្តុះ​សក់​ថ្មី​ពិតៗ​។​គម្រោង​​របស់​ពួកគេ​គឺ​ត្រូវ​ចាប់ផ្តើម​ជាមួយ​នឹង​វត្ថុធាតុដើម​បាន​ពី​គល់​សក់ ហើយ​ប្រើប្រាស់​វា​ដើម្បី​បណ្តុះ​សក់​ថ្មីៗ​។​

​សាស្ត្រាចារ្យ អ៊ែន​ជើ​ឡា គ្រីស្ទៀ​ណូ មកពី​សាកលវិទ្យាល័យ​ Columbia University បាន​និយាយថា​ដំណោះស្រាយ​នេះ​មាន​​សក្តានុពល​អាច​កែប្រែ​វិធី​ព្យាបាល​បែប​វេជ្ជសាស្ត្រ​ទាក់ទិន​នឹង​ការ​ជ្រុះ​សក់​។​

​ការព្យាបាល​ជំងឺ​ជ្រុះ​សក់​នាពេល​បច្ចុប្បន្ន​គ្រាន់តែ​អាច​ពន្យឺតការ​ជ្រុះ​សរសៃសក់​ឬ​ជួយ​ពង្រឹង​សរសៃសក់​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​អាច​បង្កើត​សរសៃសក់​ថ្មី​បាន​ឡើយ​។​ផ្ទុយ​មកវិញ​វិធី​របស់​យើង​មាន​សក្តានុពល​អាច​បណ្តុះ​សក់​ថ្មីៗ​បាន​ដោយ​ប្រើ​ជា​​លិ​ការ​ផ្ទាល់​របស់​អ្នកជំ​ងឺ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 40 នាក់
  Flag Counter
Flag Counter