. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ទទួលទាន​កាហ្វេ ២-៤ កែវ ក្នុង ១ ថ្ងៃ​បន្ថយ​ហានិភ័យ​ ធ្វើអត្តឃាដ​
April 02, 2014 (13:23:56) [ 1152 ]
 
 
ពួក​អ្នកស្រាវជ្រាវ​អ៊ីតាលី បានធ្វើ​ការវិភាគ​ចម្រុះ​មួយ​លើ​ការស្រាវជ្រាវ​ចំនួន​១៦ ដែល​ប្រកាស​ពី​ឆ្នាំ ១៩៩៦ ដល់​ខែ កញ្ញា ២០១២ ។ លទ្ធផល​បង្ហាញថា ការ​ទទួលទាន​កាហ្វេ ៣ កែវ​ក្នុង​១​ថ្ងៃ អាច​បន្ថយ ៥០% ហានិភ័យ​មហារីក​ថ្លើម អាស្រ័យ​ដោយ​ប្រសិទ្ធភាព ​បង្ការ​ជំងឺ​ទឹកនោមផ្អែម, និង​បណ្តា​ឥទ្ធិពល ​មាន​ប្រយោជន៍​ សម្រាប់​ជំងឺ​ក្រិន​ថ្លើម, មិនតែប៉ុណ្ណោះ ទទួលទាន​កាហ្វេ​ នៅ​ធ្វើ​ឲ្យ​ថយចុះ​ការ​ប្រឈម ​នឹង​ការធ្វើអត្តឃាត ព្រមទាំង​ព្យាបាល​ជំងឺ​ឈឺក្បាល។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ បាន​ពិនិត្យមើល​ទិន្នន័យ ​ពី​ការស្រាវជ្រាវ ៣ មាន​ទ្រង់ទ្រាយ​ធំ ​ត្រូវបាន​អនុវត្ត​ពីមុន​នោះ​ នៅ​អាមេរិក , ក្នុងនោះ​មាន​ទិន្នន័យ​របស់​បុរស ៤៣.៥៩៩ នាក់ ពី​ឆ្នាំ ១៩៨៨-២០០៨ និង​ស្ត្រី ៧៣៨២០ នាក់ ពី​ឆ្នាំ ១៩៩២-២០០៨ ។ ក្រៅពីនេះ​ក្រុម​ស្រាវជ្រាវ​ក៏​ប្រមែប្រមូល​បន្ថែម​ពត៌មាន​របស់​ស្ត្រី ៩១០០៥ នាក់ ពី​ឆ្នាំ ១៩៩៣ -២០០៧ ។ ​គ្រប់គ្នា​ដែល​ចូលរួម​ស្រាវជ្រាវ​ ត្រូវបាន​វាយតម្លៃ​តាមរយៈ ​តារាង​សំណួរ​មួយ ​អំពី​ឥទ្ធិពល​របស់​កាហ្វេ​នៅ​សណ្ឋាន​ផ្សេងៗ​គ្នា ដូចជា​កាហ្វេ​សុទ្ធ, កាហ្វេ​បាន​កម្ចាត់​ចេញ​កាហ្វេ​អ៊ី​ន, តាម​ការគ្រោង​ពេលវេលា៤ ឆ្នាំ​ម្តង។ លទ្ធផល​បង្ហាញថា កាហ្វេ​ច្រើន​ប្រភេទ​មាន​ផ្ទុក​បរិមាណ​កាហ្វេ​អ៊ី​ន​ខុសៗ​គ្នា ហើយ ពួក​អ្នកស្រាវជ្រាវ​កត់សម្គាល់​ឃើញ​មាន ការបាត់​បង់ជីវិត​ដោយ​ការធ្វើអត្តឃាត​ចំនួន​២៧៧ ករណី ។​

​តាមរយៈ​នោះ​ប្រធាន​ក្រុម​ស្រាវជ្រាវ, បណ្ឌិត Michel Lucas ឲ្យ​ដឹងថា មនុស្សពេញវ័យ​ដែលជា​មធ្យម​ក្នុង ១ ថ្ងៃ ទទួលទាន​កាហ្វេ​ពី ២-៤ កែវ នឹង​បន្ថយ​បាន​ពាក់កណ្តាល​ហានិភ័យ​ធ្វើអត្តឃាត​ប្រៀប​នឹង​អ្នក​ទទួលទាន​កាហ្វេ​ដែល​បាន​ផ្តាច់​កាហ្វេ​អ៊ី​ន , អ្នក​ពុំ​សូវ ឬ​ពុំមាន​ទម្លាប់​ទទួលទាន​កាហ្វេ ។ រឿងនេះ​ត្រូវបាន​ក្រុម​ពួក​អ្នកវិទ្យាសាស្ត្រ​បក ស្រាយ​ថា ប្រសិន​បរិមាណ​កាហ្វេ​អ៊ី​ន​ខ្ពស់ វា​ពុំ​ត្រឹមតែ​រំញោច​ប្រព័ន្ធ​សរសៃប្រសាទ​ម​ជ្ឈឹ​ម​ប៉ុណ្ណោះ​ទេ តែ​វា​នៅមាន​តួនាទី​ដូចជា​ប្រឆាំង​ជំងឺផ្លូវចិត្ត​ស្រាល ដោយ​វិធី​ជំរុញ​ដំណើរ​ការកកើត​សារជាតិ​នាំ​ប​ញ្ចូ​ន​សរសៃប្រសាទ​ក្នុង​ខួរក្បាល​ដូចជា Sekotonin, dopamine, noradrenaline ។​ ​ក្រៅពីនេះ កាហ្វេ គ្រាប់​ល្ពៅ​មានលទ្ធភាព​ព្យាបាល​ឈឺក្បាល ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter