. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
៣ ចំណុច​ដែល​បុរសៗ ​ត្រូវដឹង​ពាក់ព័ន្ធ​ទៅនឹង​សុខ ភាព​ផ្លូវភេទ​ របស់ខ្លួន
April 05, 2014 (07:54:30) [ 1185 ]
 
 
១-តើការបរិភោគ អាហារសំបូរ ទៅដោយជាតិខ្លាញ់ អាចបង្កាផលប៉ះពាល់ ដល់សមត្ថភាពផ្លូវភេទរបស់បុរសដែល ឬទេ?

ជាការពិតហើយ របបអាហារបរិភោគ​​​​ជះឥទ្ធិពលយ៉ាងច្រើនដល់គុណភាព និងបរិមាណនៃជីវិត ផ្លូវភេទរបស់បុរស។ ការសិក្សាស្រាវជ្រាវ ជាច្រើនបានបង្ហាញ ឲ្យឃើញថាបុរស ដែលចូលចិត្តបរិភោគ ខ្លាញ់ ឬកូឡេស្តេរ៉ូល ដូចជា ឆា ចៀន ខ៘ សុទ្ធតែងាយទទួលរងផលប៉ះពាល់ ដល់សមត្ថភាព នៃលិង្គ ដោយមិនអាចទទួល បានក្តីពេញចិត្ត ក្នុងជីវិតភេទសម្ព័ន្ធទេ ប្រសិនបើអាហារ បរិភោគមាន តុល្យភាពសាច់​​​បន្លែផ្លែឈើដែលសំបូរទៅ​ដោយសារជាតិបំ ប៉ន ក៏មិនមានអ្វី​ប៉ះពាល់ ដល់សុខភាព​ផ្លូវភេទ នោះដែរ។

ការកាត់បន្ថយសុរា គ្រឿងស្រវឹង បារី ថ្នាំជក់ ក៏ទទួលបានលទ្ធផល ដ៏ល្អព្រោះតែ​​គ្រឿងទាំងអស់ នេះធ្វើឲ្យមានការ​ ធ្លាក់ថយចុះ នូវចំណង់ផ្លូវភេទ ​ថែមទាំងធ្វើឲ្យបាត់បង់ ​សារជាតិបំប៉នដែលមាន​ប្រយោជន៍សំរាប់សុខភាព​ផ្លូវភេទ។

២-ពេលដែលកំរិតអ័រម៉ូន Testosterone ធ្លាក់ចុះទាប តើអាចមានឥទ្ធិពល ដល់សុខភាពផ្លូវភេទដែរឬទេ?

ការពិតគឺយ៉ាងដូច្នេះមែន អាការដូច​បានលើក យកមកធ្វើជាអំណះអំណាង​នេះ ក៏អាស្រ័យដោយសារការស្រកថយ​ ចុះនូវអ័រម៉ូន​ Testosterone ពេលអាយុ ​ឈានចូលដល់ល្បាក់ ​៤០ឆ្នាំរូប កាយរបស់បុរសក៏ចាប់ផ្តើមធ្លាក់ថយចុះ ក្នុងការផលិតចេញ នូវអ័រម៉ូន Testosterone នេះ។ Testosterone ជាអ័រម៉ូនដ៏ពិសិដ្ឋ ក្នុងការបង្កើនកំលាំងសាច់ ដុំ ការជួយកំចាត់ជាតិខ្លាញ់ ពីក្នុងរូបកាយផលិតជា ទឹកកាមចេញមក។

បុរសភេទទាំងអស់សុទ្ធតែ មានបញ្ហាដូចគ្នា ដោយសារតែកម្រិតអ័រម៉ូន Testosterone ត្រូវធ្លាក់ចុះទៅតាមធម្មជាតិ ប៉ុន្តែ មិនមែនអ័រម៉ូននេះ អស់រលីងនេះទេ ដោយវារក្សាទុក មួយភាគណានោះ ក្នុងរូបកាយរបស់បុរសអស់មួយជីវិត ជាដដែល ដោយមិនបានបណ្តាលឲ្យ កើតមានបញ្ហាអ្វីដែល ធ្ងន់ធ្ងរនោះទេ ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយក៏មាន បុរស១/៥(ក្នុង៥នាក់អាចមានម្នាក់) ដែលអាយុលើសពី៦០ឆ្នាំទៅមានកំរិតអ័រ ម៉ូន Testosterone នោះ ក្រោម កម្រិតមធ្យម ឬធម្មតា ដែលគេហៅថា អាការរងការបាត់បង់អ័រម៉ូនធ្ងន់ធ្ងរស្ថិតនៅក្នុង​​ករណីយ៉ាងដូច្នេះការព្យាបាល ដោយឱសថប្រភេទ អ័រម៉ូនគឺអាចជាជម្រើសមួយ ដែលទទួលយកបាន។

៣-មានការគិតថាអាការលិង្គមិនងើប មិនឡើងមិនអាចដំណើរការរួមសង្វាស​​បានតែងតែកើតមានចំពោះ​​បុរសវ័យ ចំណាស់ ដែលមានអាយុ​​ចាប់ពី ៥០ឆ្នាំឡើងទៅ តើពិតដែរ​ឬទេ?

ការលើកយកមកនិយាយ យ៉ាងដូច្នេះមិនទាន់ត្រឹមត្រូវ នៅឡើយទេ។ បញ្ហាអសមត្ថភាពនៃលិង្គនេះ តែងតែកើត មានឡើងមិនថា អសមត្ថភាពនៃលិង្គ ឬលិង្គ លែងដំណើរការ នៅពេលចង់រួមរ័ក ឬគឺចង់និយាយថា លិង្គមិនងើប រឹងតម្រូវទៅតាម ការចង់បានក្នុងជីវិតភេទសម្ព័ន្ធ ក៏មិនមានអ្វីដែលនាំឲ្យ កើតក្តីព្រួយបារម្ភនោះទេនៅពេលដែល បុរសភេទបែរជា ទទួលរងបញ្ហានេះក៏ តែងតែប្រែប្រួល ទៅតាមវ័យដែលកាន់តែច្រើន ណាស់ទៅហើយនោះដែរ។

អាការមិនដំណើរការនៃលិង្គ ក៏អាស្រ័យដោយសារតែ មានពាក់ព័ន្ធជាមួយនឹង ជំងឺខ្លះដែលប៉ះពាល់ដល់ ជីវិតភេទ សម្ព័ន្ធដូចជាលិង្គ វៀចក្រងេវនៅពេល ងើបរឹងឡើងដែល ប្រភេទនេះហៅថា ជំងឺ Payronie ជំងឺឈឺលិង្គដែលអូស បន្លាយ ពេលដ៏យូរមិនចង់រួមរ័ក ឬពេលរួមរ័កឆាប់ចេញ ទឹកកាមពេក៕

(ប្រភពពី៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter