. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ជំងឺ​រលាក​សន្លាក់នឹង​ត្រូវ បាន​ព្យាបាល​ជា​ទាំងស្រុង​
April 05, 2014 (08:05:23) [ 1334 ]
 
 
រលាក​សន្លាក់​ជា​ជំងឺ​ពិបាក​ព្យាបាល, អ្នកជំងឺ​មានតែ​វិធី​ផ្លាស់​សន្លាក់ ឬ​លេបថ្នាំ​បន្ថយ​ឈឺចាប់។ តែ​គម្រោងការ​ថ្មី ​តម្លៃ ៩លាន​អឺរ៉ូ​ របស់​គណៈកម្មការ​អឺរ៉ុប (EC), អាចធ្វើ​ឲ្យ​ស្ថានភាព​ មានការ​ប្រែប្រួល​ទាំងស្រុង។​​ គម្រោងការ​ផ្អែកលើ​ការស្រាវជ្រាវ​ កោសិកា​ពន្លក​យក​ពី​ សរីរាង្គ​អ្នកជំងឺ​ផ្ទាល់ ។ កោសិកា​ត្រូវបាន​យក​ពី​ ជាលិកា​ខ្លាញ់រួច​នាំចូល​ទៅកាន់​សន្លាក់​, ដែល​នៅ​កន្លែង​នេះ​ វា​ចាប់ផ្តើម​បង្កើត​ ឡើងវិញ​នូវ​ឆ្អឹងខ្ចី។ ការពិសោធន៍​ជាក់ស្តែង ​ថ្មី​បំផុត​ទទួលបាន​ជោគជ័យ និង​បង្ហាញថា នេះ​ជា​ដំណោះស្រាយ​ជាក់ស្តែង​ បង្ការ​រលាក​សន្លាក់។​

​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ, វេជ្ជបណ្ឌិត​នឹង​អាច​ ចាក់​កោសិកា​ទៅក្នុង​ សន្លាក់​ជង្គង់​អ្នកជំងឺ។ សាស្ត្រាចារ្យ ហ្វ្រេ​ង ប៊ែ​រី​(Frank Berry) នាយក​បច្ចេកទេស ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ បង្កើត​ជាថ្មី​អាយ​លៀន (Ailen) សង្កត់ធ្ងន់ថា ៖ "​អ្នកជំងឺ​នឹង​ជាសះស្បើយ​ជា​ស្ថាពរ​" ។​
​ពត៌មាន​រីករាយ ​មួយទៀត​ចំពោះ​ អ្នកជំងឺ​រលាក​សន្លាក់​ គឺ​ថ្មីៗ​នេះ​ពួក​ជំនាញការ​នៅ Ailen ក៏បាន​រកឃើញ​លក្ខណៈ​ពិសេស​របស់​ថ្នាំ Spironolacton ដែលមាន​តម្លៃថោក ដែល​ត្រូវបាន​ប្រើ​សម្រាប់ ​ព្យាបាល​ជំងឺលើសឈាម និង​ខ្សោយបេះដូង, ការពិត​វា​នៅ​ជួយ​បន្ថយ ​ការឈឺ​បន្ទាន់​សម្រាប់​ អ្នកជំងឺ​រលាក​សន្លាក់ ​ដោយ​មិន​បង្ក​ឥទ្ធិពល ​បន្ទាប់បន្សំ​ណាមួយ​ឡើយ ។​
​គេ​បានដឹងថា Spironolacton រារាំង​អ័រម៉ូន aldosterone មាន​ពាក់ព័ន្ធ​ដល់​ជំងឺ​រលាក​សន្លាក់ ទន្ទឹម​នោះ Spiro- nolacton នៅ​ធ្វើ​ឲ្យ​កើន​កម្រិត Cortisol ដែល​ជួយ​បន្ថយ​ការឈឺចាប់។​ ​ពួក​អ្នកវិទ្យាសាស្ត្រ Ailen ចាត់ទុកថា Spironolacton អាច​ជំនួស​ថ្នាំ​បន្ថយ​ការឈឺចាប់​នាពេល​បច្ចុប្បន្ន ហើយ​ពួកគេ​គ្រោង​ពិសោធន៍​ថ្នាំ​នេះ​លើ​ទ្រង់ទ្រាយ​ធំ​ជាង៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter