. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
៥ វិធីដើម្បីសក់ស្អាត ទន់រលើបរលោង
April 05, 2014 (08:08:29) [ 1259 ]
 
 
សក់របស់អ្នកអាចត្រូវ ខូចខាតដោយសារ ការថែរក្សាសក់ តាមរបៀបផ្សេងៗ និង ការប្រើប្រាស់ ផលិតផលខុស។ មិនតែប៉ុណ្ណោះ ការផ្លុំសក់ឲ្យស្ងួតការគាបសក់ និងការត្រូវ​ពន្លឺព្រះអាទិត្យ អាចធ្វើឲ្យសក់របស់អ្នក មានការ​​ខូចខាត។ ជាមួយគ្នានេះដែរ សក់ខូចអាចត្រូវបានដឹង ដោយសញ្ញាមួយ​​ចំនួនដូចជា សក់របស់អ្នកអាចមានសភាពមិនរលោង និងទន់ ហើយអ្នកនឹង មានអារម្មណ៏ថា មានសក់ស្ងួត និង ស្រួយដោយសក់ របស់អ្នកងាយនឹងដាច់ និងគ្មានភាព រឹងមាំ។

ដើម្បីកំចាត់នូវបញ្ហានេះអ្នកត្រូវៈ

១- ប្រើប្រាស់វីតាមីន E ដើម្បីបំប៉នសក់ ឲ្យមានភាពរឹងមាំ។ អ្នកត្រូវយកវីតាមីន Eចំនួនមួយគ្រាប់មកចាក់លើបាត ដៃ ហើយយកមកលាប នៅលើសក់បន្ទាប់ពី អ្នកកក់សក់រួច។ ធ្វើបែបនេះជាប្រចាំ នោះអ្នកនឹងមានអារម្មណ៍ថា សក់ដ៏ស្រស្អាតរបស់អ្នក កំពុងតែត្រឡប់មករក អ្នកវិញជាមិនខាន។

២- ប្រើប្រាស់ស៊ុត និងប្រេងអូលីវ ដើម្បីធ្វើការបន្ទន់សក់ ក្នុងមួយសប្តាហ៏ម្តង ដើម្បីជួយព្យាបាលសក់ឲ្យ មានទម្ង ន់។ វីធីធ្វើគឺអ្នកត្រូវយកស៊ុត ផ្នែកពណ៌លឿង លាយជាមួយនឹង ប្រេងអូលីវចំនួន ២ស្លាព្រាបាយបន្ទាប់មកយកមក លាប នៅលើសក់ ជាពិសេសនៅចុងសក់។ ទុកវាចោលចំនួន៣ នាទី រួចសំអាតចេញ បន្ទាប់មកទើបចាព់ផ្តើម ធ្វើ ការកក់សក់តាមក្រោយ។

៣- ចូរអ្នកកុំធ្វើការប្តូរពណ៌សក់ ជាញឹកញាប់ខ្លាំងពេក ពីព្រោះការធ្វើបែបនេះ អាចធ្វើឲ្យសក់របស់អ្នកស្ថួតខ្លាំង និង ដាច់។

៤- អ្នកគួរតែតម្រឹមសក់ របស់អ្នកជាប្រចាំ មួយខែម្តង។ ការធ្វើបែបនេះអាចការបន្ថយ​សក់ខូចនិងធ្វើឲ្យមាន​ការលូត លាល់ ឡើងកាន់តែឆាប់រហ័ស។

៥- ចូរអ្នកកុំកក់សក់ និង បន្ទន់សក់ញឹកញាប់ពេក។ អ្នកគួរតែធ្វើសកម្មភាពនេះ ត្រឹមតែ ២ ឬ ៣ដងក្នុងមួយសប្តាហ៏ បានហើយពីព្រោះការ កក់សក់ញឹកញាប់ពេក អាចឲ្យឲ្យសក់របស់អ្នកស្ថិត នៅក្នុងសភាពខូចខាត កាន់តធ្ងន់ធ្ងរ៕

(ប្រភពពី៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter