. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ទូរស័ព្ទ​អាចជា​មូលហេតុ ​ធ្វើ​ឲ្យ​ប្រដាប់ភេទ​ ទន់ខ្សោយ​
April 09, 2014 (13:10:30) [ 1209 ]
 
 
ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អេ​ហ្ស៊ី​ប បាន​បង្ហាញថា ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ច្រើនជាង ៤ ម៉ោង​ក្នុង​១​ថ្ងៃ អាចធ្វើ​ឲ្យ​បុរស​ត្រូវ​អសមត្ថភាព​ផ្លូវភេទ ឬ "​ប្រដាប់ភេទ​" ត្រូវ​ច្របូកច្របល់​ការឡើង​រឹង ។​

​ពួក​ជំនាញការ​បានជ្រើសរើស និង​ដំណើរការ​ស្រាវជ្រាវ​ចំពោះ​បុរស ៣០​នាក់ ។ ក្នុងនោះ គេ​ចែកជា ២ ក្រុម , ក្រុម A រួមមាន​បុរស ២០​នាក់ កើត​ជំងឺ "​ប្រដាប់ភេទ​" ឡើង​រឹង មិន ប្រក្រតី ក្នុង​រយៈពេល​តិច​បំផុត​៦​ខែ និង​ក្រុម B រួម មាន​បុរស ១០​នាក់ មាន​សុខ​ភាពល្អ ពុំមាន​ប្រវត្តិ​កើត​ជំងឺ​មិន​ប្រក្រតី​នេះ ។​

​​ទន្ទឹម​នោះ ពួក​ជំនាញការ​ក៏​ជ្រើសរើស​មុខសញ្ញា​ចូលរួម​ស្រាវជ្រាវ​មិន​ឲ្យ​មានការ​ខុសប្លែក​គ្នាច្រើន​អំពី​អាយុ , ទម្ងន់ , កម្ពស់ , ទម្លាប់​ជក់បារី បរិមាណ testosterone ក្នុង​ឈាម និង​បរិមាណ​ពេលវេលា​ប្រើប្រាស់​ទូរស័ព្ទ​របស់​ពួកគេ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​សំណូមពរ​ពួក​អ្នកស្ម័គ្រចិត្ត​សម្រេច​លំ​ហាត់​ត្រួតពិនិត្យ​អំពី​សុខភាព​ផ្លូវភេទ និង​វាយតម្លៃ​វា​ផ្អែកលើ​តារាង​តួលេខ​ប្រដាប់ភេទ​ឡើង​រឹង​អន្តរជាតិ (IIEF) ។ តាមរយៈ​នោះ​បុរស​ទាំង​៣០​នាក់ ឆ្លើយ​សំណួរ​ស្រាវ ជ្រាវ​អំពី​ទម្លាប់​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​របស់គេ ។​

​លទ្ធផល​បង្ហាញថា ក្រុម A ជានិច្ចកាល​យក​ទូរស័ព្ទ​តាម​ខ្លួន និង​ប្រើប្រាស់​វា ៤,៤ ម៉ោង​ក្នុង​១​ថ្ងៃ ។ ក្នុងពេលនោះ​តួលេខ​នេះ​នៅ​ក្រុម B គឺ​ត្រឹមតែ ១,៨ ម៉ោង​ក្នុង ១​ថ្ងៃ​ប៉ុណ្ណោះ ។​

អ្នករៀបចំ​ការស្រាវជ្រាវ Badereddin Mohamed Al-Ali ឲ្យ​ដឹងថា ៖ "​ការស្រាវជ្រាវ​នេះ​បង្ហាញថា មាន​ទំនាក់ទំនង​មួយ​រវាង​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​អសមត្ថភាព​ផ្លូវភេទ​នៅ​បុរស​" ។​

​មុននេះ , ការស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​អំពី​ឥទ្ធិពល​របស់​ទូរស័ព្ទ​ចល័ត​ទៅដល់​បរិមាណ​ទឹក​កាម​នៅ​បុរស ។ តាមរយៈ​នោះ​គុណភាព​មេជី​វិត​នឹង​ថយចុះ ឬ​បរិមាណ​មេជី​វិត​ក៏​តិច​ទៅ ។​

​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Central European Journal of Urology ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter