. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
អាហារពេលព្រឹកចាំបាច់ បំផុតសម្រាប់សុខភាព
April 10, 2014 (12:26:16) [ 1129 ]
 
 
អាហារពេលព្រឹកមានសារសំខាន់បំផុត ព្រោះជាប្រភពថាមពល ដែលរាងកាយត្រូវ យកទៅប្រើប្រាស់ពេញមួយថ្ងៃ ក្រោះពីនេះអាហារពេលព្រឹក ថែមទាំងអាច ការពារជំងឺ ទឹកនោមផ្អែម បំប៉នបេះដូង និងជួយសម្រកទម្ងន់បានទៀត ផង។

លទ្ធផលនៃការស្រាវជ្រាវ ពីសមាគមពេទ្យ ជំងឺបេះដូង ក្នុងសហរដ្ឋអាមេរិករកឃើញថា ការទទួលទានអាហារពេល ព្រឹក យ៉ាងទៀងទាត់ ជួយកាត់បន្ថយការប្រឈមមុខ នឹងការកើតជំងឺដាច់ សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ លើសពីនេះ វាថែមទាំងជួយកាត់បន្ថយ អាការខ្សោយល្ហិតល្ហៃបាន។ លទ្ធផលស្រាវជ្រាវបង្ហាញថា អ្នកដែលទទួល ទាន គ្រាប់ធញ្ញជាតិរាល់ថ្ងៃ ជាអាហារពេលព្រឹក អស់រយៈពេលជាង៥ឆ្នាំ មានអាយុយឺនយូរ ព្រោះគ្រាប់ធញ្ញាជាតិ មានសារធាតុប្រឆាំងរ៉ាឌីកាល់ សេរី កាកសរសៃអាហារ និងកត្តាផ្សេងៗដែលជួយ កាត់បន្ថយការប្រឈមមុខនឹងជំងឺ បេះដូង។

ជាពិសេសវាថែមទាំង ជួយកាត់បន្ថយកូឡេស្តូរ៉ល ក្នុងឈាម និងបន្ថយសម្ពាធឈាម ជំរុញឲ្យរាងកាយ ប្រើគ្លុយកូស និងអ័រម៉ូនអំាងស៊ុយលីន កាន់តែល្អឡើង។

អ្នកជំនាញថែមទាំងបាន បញ្ជាក់ថា អាហារពេលព្រឹក ជួយសម្រកទម្ងន់បាន ព្រោះធ្វើឲ្យអន្តរកម្ម របស់រាងកាយ អាចគ្រប់គ្រងបរិមាណ ការទទួលទានអាហារ ក្នុងពេលបន្ទាប់។

ការបង្អត់អាហារពេលព្រឹក អាចធ្វើឲ្យកម្រិតជាតិស្ករ ក្នុងឈាម ចុះទាបព្រោះរាងកាយ អត់អាហារ១០ទៅ ១២ម៉ោង ទៅហើយ ទម្រាំដល់ពេលព្រឹក ទើបធ្វើឲ្យមានទំនោរ ទទួលទានអាហារដែល មានថាមពល និងជាតិខ្លាញ់ នៅថ្ងៃ ត្រង់ ឬអាហារពេលបន្ទាប់ទៀត ជាហេតុធ្វើឲ្យកើតជំងឺធាត់ នៅទីបំផុត៕

( ប្រភពពី៖ ដើមអម្ពិល )
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter