. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
អាការៈបែបណាទើបដឹងថា កើត ជំងឺបេះដូង
April 18, 2014 (13:28:21) [ 1211 ]
 
 
នៅពេលទទួលទាន អាហារ អ្នកមានអារម្មណ៍ ថាអួលៗ មិនធម្មតានៅក្នុងទ្រូង ប៉ែកខាងឆ្វេង បេះដូងមាន ដំណើរ ការញាប់ញ័រ សុទ្ធតែជារោគសញ្ញា ដែលនាំឲ្យយើងមានការភិតភ័យ។

ជំងឺបេះដូងខ្សោយពិតប្រាកដ ឬជំងឺទាក់ទងនឹងសាច់ដុំ នៃបេះដូងជាគ្រោះថ្នាក់មួយ កើតមានចំពោះមនុស្ស ទាំង ឡាយណា ដែលត្រូវរងការឈឺចាប់ ដោយចលនាសរសៃឈាម នៃបេះដូងរត់មិនបានស្រួល។

កាលណាសរសៃ ក្រហម (សរសៃអាទែ) ដែលមានភារៈកិច្ចផ្តត់ផ្គង់​​​ឈាមឲ្យបេះដូងមានសភាពតូច​​​ត្បៀតនោះ វា មិនអាចនាំយក​​ឈាមដែលមានអុកស៊ីហ្សែន មកចិញ្ចឹមសាច់ដុំនៃ​​បេះដូងបានគ្រប់គ្រាន់ឡើយ។ ដូច្នេះ សាច់ដុំនេះ កំពុងជួបនូវការ​​ឈឺចាប់ហើយ។ ប្រសិនបើអ្នកដឹងខ្លួនច្បាស់​​ថាកើតមានជំងឺនេះហើយ អ្នកគួរទៅពិគ្រោះ​​ជាមួយនឹង គ្រូពេទ្យជាបន្ទាន់។

រោគសញ្ញាគួរឲ្យាបារម្ភៈ

ជំងឺបេះដូងខ្សោយបង្កគ្រោះថ្នាក់ ខ្លាំងចំពោះអ្នកជំងឺ។ ជាធម្មតាជំងឺបេះដូងនេះ ចាប់កើតចេញពីការឈឺចាប់ នៅក្នុង ដើមទ្រូង គឺនៅក្រោយឆ្អឹងសន្ទះទ្រូងតែម្តង។ បន្ទាប់មកជំងឺនេះ ក៏តោងជាប់នៅក្នុងខ្លួនប្រាណ អ្នកជំងឺរួចរីករាល ដាលដល់ដៃ។

ជំងឺចាប់ធ្វើទុកដៃឆ្វេងមុន បន្ទាប់​​មកដៃស្តាំដើម្បីឈាមទៅរកខ្នង។ ក្នុង​​ករណីនេះមិនត្រូវរារែកឡើយ អ្នកត្រូវ​​ទៅ ពិគ្រោះជាមួយនឹងគ្រូពេទ្យ​​ជំនាញខាងរោគបេះដូង​​យ៉ាងរូសរាន់។

រោគសញ្ញាផ្សេងៗ

- ការដើរមិនសមហេតុផលនៃចង្វាក់​​បេះដូងៈ បេះដូងហាក់ដូចជាលោត​​ញាប់រន្ថាន់ជាងមុន បង្កជាដំណើរ​​លោត កញ្ឆក់ម្តងៗ។ ជាញឹកញាប់សភាព​​ដើរមិនធម្មតារបស់បេះដូងកើតមាន​​ក្រោយពេលខឹងខ្លាំង ឬការទទួល​​ទាន កាហ្វេ ច្រើនហួសកម្រិត។ ប៉ុន្តែអ្នកមិនចាប់​​បាច់ភ័យព្រួយឡើយនេះ មិនមែនជា​អាការៈនៃជំងឺបេះដូងឡើយ។

- ការមានអារម្មណ៍ឈឺចាប់ៈ ការឈឺចាប់នៅម្តុំបេះដូងអាចបណ្តាលមក​​ពីការឈឺចាប់នៅចន្លោះឆ្អឹងជំនីរ​​មកពី​កន្លាក់​ឆ្អឹង​​ជំនី មកពីរោគ​​សរសៃប្រ សាទ។ គេមានអារម្មណ៍ថា​​ឈឺនៅពេលសង្កត់ដើមទ្រូង។ ប៉ុន្តែមិនមែនឈឺ​​គ្រប់ពេលទេ គឺអាស្រ័យនៅលើ ចលនា ខ្លះ។ ទោះជាយ៉ាងនេះក្តីអ្នកមិនត្រូវ​​ធ្វេសប្រហែសទេ ដោយអ្នកគួរតែទៅមន្ទីរពេទ្យ។

- ការឈឺចាប់លើផ្នែករំលាយអាហារៈ មនុស្ស​​បរិភោគច្រើនអាចនាំការឈឺចាប់​​ដល់ទ្រូង ត្រង់ម្តុំបេះដូង។ ជំងឺនេះ គ្មានលក្ខណៈធ្ងន់ធ្ងរទេ។ ប៉ុន្តែជំងឺបេះដូងខ្សោយខ្លះ​​អាចរកឃើញ ដោយសារបញ្ហា​​រំលាយអាហារដែរ។

- ដំណើរកន្ត្រាក់សាច់ដុំៈ អាចបង្កជាជំងឺញ័របេះដូង និងការឈឺចាប់នៅត្រង់បេះដូង។ គេមានការលំបាកបែងចែក ឲ្យដឹងថា មួយណាជាជំងឺកន្ត្រាក់សាច់ដុំ ហើយមួយណាជាជំងឺបេះដូង។ ហេតុនេះអ្នកត្រូវទៅឲ្យ វេជ្ជបណ្ឌិតពិនិត្យ ក្នុងពេលកើតការឈឺចាប់នេះ ៕

( ប្រភពពី៖ ដើមអម្ពិល )
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter