. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
សមាសធាតុ​គន្លឹះ​ក្នុង​ ប៉េងប៉ោះ​អាច​បង្កើន​ ចំនួន​មេជី​វិត​ឈ្មោល​ បាន ៧០%
May 06, 2014 (13:47:12) [ 1194 ]
 
 
យោងតាម​ការសិក្សា​មួយ​បាន​ឲ្យ​ដឹងថា សារធាតុចិញ្ចឹម​ដ៏​សំខាន់ ​ដែល​ផ្តល់​ឲ្យ​ប៉េងប៉ោះ​ នូវ​ពណ៌​ក្រហម​ដ៏​រលើប រលោង​ អាច​បង្កើន​ភាព​សាយ​កូន ឬ​ភាព​មានកូន​ចំពោះ​បុរស​បាន​។ ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល ការស្រាវជ្រាវ​នេះ​បង្ហាញ ថា សារធាតុ​លី​កូ​ពី​ន (Lycopene) អាច​បង្កើន​ចំនួន​មេជី​វិត​ឈ្មោល​បាន​ដល់​ទៅ ៧០ ភាគរយ​។ របក គំហើញ​មួយ​នេះ​នឹង​នាំមក​នូវ​ក្តីសង្ឃឹម​ថ្មី​ចំពោះ​គូស្នេហ៍​មួយ​ក្នុងចំណោម ៦ គូ​ដែល​គ្មាន​កូន​នៅ​អង់គ្លេស​។ ​ឥឡូវ​ ក្រុមគាំទ្រ​ឈានមុខ​មួយ​សម្រាប់​មនុស្ស​ដែល​មិនអាច​មានកូន​បាន ឬ​មនុ​ស្សអារ បាននិងកំពុង​ចាប់ផ្តើម​ការ​ស្ទាបស្ទង់​រយៈពេល​ពេញ​មួយឆ្នាំ​ដើម្បី​មើលថា​តើ​ការផ្តល់​នូវ​ការបន្ថែម​សារធាតុ​លី​កូ​ពី​ន​ក្នុង​កំរិត​ខ្ពស់​នឹង​នាំទៅដល់​ការ​មានគភ៌​ច្រើន​ដែរ​ឬក៏​អត់​។

​លោកស្រី កា​រិ​ន វ៉េ​ណេ​ស (Karen Veness) អ្នកនាំពាក្យ​ឲ្យ​បណ្តាញ​នៃ​ភាពមិន​អាច​បង្ក​កំណើត​បាន​របស់​អង់ គ្លេស (Britain’s Infertility Network) បាន​និយាយថា "​យើង​ពិតជា​មាន​ភាព​វិជ្ជមាន​ណាស់​អំពី​លទ្ធផល​ទាំង នេះ​។ លទ្ធផល​ទាំងនេះ​បន្ស៊ី​ទៅនឹង​សារ​ដែល​យើង​ព្យាយាម​ទទួលបាន​ចេញពី​ទីនោះ ហើយ​យើង​ចង់​ធ្វើការ​សិក្សា​ដោយ​ការអង្កេត​មួយ​ខ្លាំងណាស់​ដើម្បី​មើលថា​តើ​យើង​អាចជួយ​បុរសៗ​ទាំង​នោះបាន​ដែរឬទេ​"​។ ​លោកស្រី​និយាយ ថា "​មានការ​សន្និដ្ឋានថា ភាពមិន​អាច​បង្ក​កំណើត​បាន​គឺជា​បញ្ហា​របស់​ស្ត្រី​ព្រោះ​ស្ត្រី​គឺជា​មនុស្ស​ដែលមាន​កូន ប៉ុន្តែ​ពេលខ្លះ​វា​ក៏​ជា​បញ្ហា​ជាមួយនឹង​មុខងារ ឬ​គុណភាព​របស់​មេជី​វិត​ឈ្មោល​ដែរ​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 35 នាក់
  Flag Counter
Flag Counter