. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
ទិចនិច​លួងលោម​ស្ត្រី ឲ្យ​ធ្លាក់​​ក្នុង​អន្លង់ស្នេហ៍​ ឈានដល់​​​ការរួមភេទ
May 07, 2014 (11:05:46) [ 1345 ]
 
 
(ដើមអម្ពិល) បុរសត្រឹមតែមាន​​រូបរាងសង្ហា មិនអាច​​ឲ្យនារីម្នាក់ ប្រគល់​​ខ្លួនប្រាណឲ្យនោះទេ ពោលទាល់តែ មានសិល្ប នៃការលួង​​លោម ទើបអាច​​សម្រេចគោលដៅ អាចឲ្យនាង​ឡើងគ្រែ ជាមួយបាន។ អ្នកប្រលោម​​​ស្នេហ៍ បាន​ជោគជ័យ ក្នុងការយក​​ឈ្នះចិត្ដស្រ្ដីបាន គឺត្រូវមាន​​អត្ដចរិត ស្មោះត្រង់ និងមិនត្រូវមាន អាកប្បកិរិយា ច្រឡោង​ខាម​ដាក់នាងនោះទេ។

១. បុរសដែលមានចរិត​​ស្លូតបូត និងរួសរាយ​​រាក់ទាក់៖ នៅពេលស្រ្ដី​​សំឡឹងឃើញ អ្នកមានអាកប្បកិរិយា រួសរាយ​រាក់ទាក់ ហើយមិនបង្កក្ដីរំខាន់ដល់នាង នាងនឹង​​មានអារម្មណ៍ត្រជាក់ចិត្ដ ដែលនឹង​​បង្កភាព​ងាយស្រួល ដល់អ្នក ក្នុងការខិត ចូលជិតនាង។

២. ការរៀបចំខ្លួន៖ ភាពទាក់​​ទាញសម្រស់ រាងកាយ​​របស់បុរស គឺស្រ្ដីត្រូវ​​កាចាំបាច់ ហេតុដូច្នេះ​​ត្រូវកាត់សក់ ឱ្យ​បាន​ស្អាត មានទឹកមុខ ស្រស់ស្រាយ និងស្លៀក​​សំលៀក​​បំពាក់ ឱ្យបានស្អាត​​បាត។

៣. បុរសដែលវៃឆ្លាត៖ ចូរបង្កើត​​បទសន្ទនា ជ្រៅជ្រះ​​ផ្ដោតទៅលើ នយោ​​បាយ ឬព្រឹត្ដិការថ្មីៗ និងរឿងរ៉ាវផ្សេងៗ​ដែលបញ្ជាក់ពី​​ភាព វៃឆ្លាតរបស់អ្នក។ ការបង្ហាញ​​ភាពវៃឆ្លាត របស់អ្នក នឹងធ្វើឱ្យនាង ផ្ដល់តម្លៃ​​ដល់អ្នក និងពេញ​ចិត្ដចំពោះ គំនិតរបស់អ្នកថែមទៀត។

៤. សម្ដែងនូវភាពគួរឱ្យ​​ស្រលាញ់៖ សភាពនេះត្រូវ​​បានធ្វើឡើង ដើម្បីបញ្ជាក់ ប្រាប់នាងថា អ្នកមានចំណាប់​អារម្មណ៍ ជាខ្លាំងចំពោះនាង ហើយចាប់ចិត្ដ ចំពោះនាង​​តែម្នាកគត់។

៥. ប្រើអារម្មណ៍ទាញយកចិត្ដ​​របស់នាង៖ ស្រ្ដីជាប្រភេទ​សត្វលោក ដែលមាន​អារម្មណ៍ មនោសញ្ចេតនា​ជ្រៅ​ជ្រះ ហេតុដូច្នេះចូរ​​ផ្ដល់ឱ្យនាង នូវអារម្មណ៍​​កក់ក្ដៅ។ ចូរបង្ហាញនាង​​នូវភាពជាម្ចាស់ការ និងក្ដី​​រំភើបដែលនឹង ធ្វើឱ្យ​នាងពេញចិត្ដចំពោះអ្នក។

៦. មនុស្សសំខាន់៖ ចូរប្រើទិកនិក ខាង​​លើរួមគ្នា ព្រោះទិកនិក​​ទាំងនេះ នឹងធ្វើឱ្យអ្នក​​ក្លាយជា មនុស្សមាន​ភាពស្ទាត់​ជំនាញ សំងាន់ ក្នុងការ​​ទាក់ទាញ ចិត្ដស្រ្ដី។ អ្នកត្រូវតែមាន ចិត្ដស្មោះត្រង់ បើមិន​​ដូច្នោះទេ ស្រ្ដីនឹង បដិសេធអ្នក ដោយ​ចាត់ទុកជារឿង បោកបញ្ឆោត ។

៧. ចូរបង្ហាញពីសេចក្ដីគួរសម៖ ស្រ្ដីចូលចិត្ដឱ្យបុរស ប្រព្រឹត្ដចំពោះ​​នាងដូចជា មនុស្សពិសេស​​របស់នាង អញ្ចឹង ហេតុដូច្នេះចូរ​​បង្ហាញនូវ ការគួរសម និងមាន​​សុជីវធម៌ ចំពោះនាង៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 27 នាក់
  Flag Counter
Flag Counter