. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
របៀបថែទាំសក់ តាមប្រភេទ​​នីមួយៗ
May 13, 2014 (09:46:20) [ 1208 ]
 
 
សក់ចែកចេញជាបី​​ប្រភេទគឺ សក់ធម្មតា សក់ស្ងួត និងសក់រអិល។

១.សក់ធម្មតា : ចំពោះមនុស្សដែលមាន​សក់ធម្មតា ការថែទាំគ្មានអ្វីពិសេស និងលំបាកទេ គឺត្រូវកក់សក់មួយ​សប្តាហ៍​ម្តងដោយប្រើសាប៊ូ​សម្រាប់កក់សក់

២.សក់រអិល : ពេលយកដៃស្ទាប ទៅឃើញរអិលជាប់ដៃ ដូចលាបខ្លាញ់ ចាំបាច់ត្រូវកក់សក់ ក្នុង២ឬ៣ថ្ងៃម្តង ព្រោះ​សក់រអិលងាយជាប់ធូលី ធ្វើអោយសក់កខ្វក់ និងបិទជិតរន្ធេ​​ជើងសក់។

៣.សក់ស្ងួត : សក់នេះងាយបាក់ធ្វើ ការ​​ហាលថ្ងៃមិន​​ពាក់មួក ក៏អាចធ្វើឲ្យសក់ស្ងួតដែរ។

ដើម្បីកុំ​អោយសក់ស្ងួត អ្នកអាច​​លាយល្បាយ ដូចខាងក្រោមដើម្បី

កក់សក់៖

- ស៊ុតមាន់ពីរ
- ប្រេងប៉ារ៉ាហ្វីន មួយស្លាបព្រា
- ស្រាស មួយកែវតូច

លាយទាំងបីមុខនេះ ចូលគ្នាឲ្យ​​ស្មើសាច់ រួចយកកាធុនទឹក​មួយ ដាក់ទឹកត្រជាក់​ចូល ហើយជ្រលក់សក់​អោយ សើម​ទើបយកល្បាយខាង​លើមកលាប សក់អោយសើម​ទាំងអស់។ ១០ ឬ ១៥នាទីក្រោយមកយក​ដៃញីសក់អោយ ទន់ ហើយកក់សក់​ក្នុងកាធុន ដែលមានច្របាច់​ទឹកក្រូចឆ្មារ ឬ ទឹកខ្មេះចូល (ទឹកខ្មេះពីរ​ស្លាបព្រាបាយ)។ ក្រោយមកអ្នក និងឃើញសក់ទន់ ហើយភ្លឺរលោង។

ប្រការមួយដែលគួរចៀសវាងគឺ មិនត្រូវទុកសក់​ឲ្យសំពីង សំពោងកណ្តាញ់ទេ ត្រូវសិត​សក់ដោយក្រាស់​ទន់ជា​រៀង​រាល់ថ្ងៃ។ ពេលយប់មុនចូល​សំរាន្ត ត្រូវយកបាត​ដៃញី ច្បូតឲ្យសព្វស្បែក​ក្បាល ពី១០ ទៅ ១៥ នាទី ដើម្បីឲ្យស្បែក​ក្បាលធ្វើចលនា ឈាមធ្វើចលនា បានប្រក្រតី​ព្រមទាំងចិញ្ចឹម និង បំប៉នស្បែក​​ក្បាលបានល្អ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 56 នាក់
  Flag Counter
Flag Counter