. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
វីរុសថ្មី ឈ្មោះថា Parechovirus កំពុង​​យាយី​ទារក ទើប​កើត​​​នៅ​អូស្ត្រាលី
June 08, 2014 (13:49:16) [ 1401 ]
 
 
ដើមអម្ពិល, ស៊ីដនី៖ ប្រភពព័ត៌មាន​​ពីអាជ្ញាធរ នៅក្នុងតំបន់ បាន​បញ្ជាក់ថា អូស្រ្តាលី កំពុងមានក្តី​​បារម្ភ ចំពោះការ​កកើតឡើងនូវជំងឺឆ្លង​​ប្រភេទថ្មី ដែលបង្កឡើង​​ដោយសារវីរុស ដែលមាន​​រហូតដល់៤៦​​ករណីហើយ ។

តាមការបញ្ជាក់ ពីក្រុមអាជ្ញាធរ​​ទទួលបន្ទុក ផ្នែកសុខភាព​នៅក្នុងប្រទេសអូស្ត្រាលី បាន​​បញ្ជាក់ថា ទារកដែលទើប​នឹងកើតមកភ្លាមៗ គេឃើញមាន​អាការៈគ្រុនក្តៅខ្លាំង ខុសពីធម្មតា ក្នុងនោះវីរុសបាន​បង្កជាជំងឺរាគទៀតផង ។ តាម​ការ​ស្រាវជ្រាវ បានបញ្ជាក់ថា វាបង្កឡើង ដោយវីរុស​ប្រភេទថ្មី ឈ្មោះថា Parechovirus ។ វីរុសថ្មីនេះ អាចបង្កជា​ជំងឺថ្លើម បានទៀតផង ចុងបញ្ចប់អ្នក​ជំងឺត្រូវស្លាប់ ។

យោងតាមការបញ្ជាក់ នៅក្នុង​របាយការណ៍ កាលពីថ្ងៃពុធម្សិល​មិញនេះ ទារកដែលកើតមក ត្រូវបាន​​ពិនិត្យឃើញថា មានផ្ទុកវីរុសថ្មី​មួយនេះ ចំនួន៤៦នាក់ ហើយ ។

លោក Theo Sloots សាស្ត្រាចារ្យ មកពី​សាកលវិទ្យាល័យ ស្រាវជ្រាវ​ជំងឺឆ្លងកុមារ នៅឃ្វីនឡែន បាន​បញ្ជាក់ថា វីរុសនេះបានឆ្លង​រាលដាល ដល់ខួរ​ក្បាលកុមារ ហើយលទ្ធផល​ចុងក្រោយ គឺសេចក្តី​ស្លាប់នោះឯង ។ តាមការស្រាវ​ជ្រាវ​បានបញ្ជាក់ថា ទារកតូចៗ វីរុសអាចជ្រៀតចូល ក្នុងប្រព័ន្ធ​ប្រសាទកណ្តាល ដែលអាចចូល ទៅបំផ្លាញកោសិកា ខួរក្បាលតែម្តង ។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា "ករណីនេះ យើងមិនដឹងថា វាឆ្លងរាលដាល​ក្នុងកម្រិតណា ទៀតនោះទេ ព្រោះវាប្រភេទវីរុសថ្មី ហើយយើង​មិនដឹងច្បាស់ អំពីវីរុសទៀតផង" ។

តាមការបញ្ជាក់ នៅពេលដែល​មិនមាន វ៉ាក់សាំងចាក់ទប់​ស្កាត់ទេនោះ វីរុសនៃជំងឺនេះ នឹងឆ្លងពី​មនុស្សម្នាក់ ទៅ​មនុស្សម្នាក់ទៀត តាមរយៈ​ការប៉ះពាល់គ្នា ។ តែមានមធ្យោបាយ​មួយ ដែលល្អ គឺប្រើប្រាស់អ៊ីដ្រូសែន ដែលអាច​ទប់ស្កាត់ការ​​រាលដាល របស់វីរុសនេះ ដោយណែនាំ​​ឲ្យអ្នកជំងឺ មានអនាម័យខ្លួនប្រាណ និងដៃជើងបាន​​ត្រឹមត្រូវ ពិសេសមាត់ ច្រមុះ ពេលក្អក ឬកណ្តាស់ ម្តងៗ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter