. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ពោតល្អចំពោះ​​គ្រឿងក្នុង ព្រមទាំង​​ព្យាបាល​​ ជំងឺច្រើនមុខ
June 18, 2014 (13:32:40) [ 1297 ]
 
 
ដើមអម្ពិល, ពោតមិនត្រឹមតែ ជាប្រភេទ​​បន្លែតែម្យ៉ា​ង​​នោះទេ វាថែមទាំងមាន​​គុណសម្បត្តិ ផ្នែកឱសថ​​ច្រើនណាស់ ដោយវាមាន​​​ប្រយោជន៍ តាំងពីឬស​​រហូតដល់ចុង។

គ្រាប់ពោតដែលយើង ទំពារដោយ​​មានជាតិឈ្ងុយឆ្ងាញ់ និងមានគុណ​​សម្បត្តិ ជួយបំប៉នស្បែក បេះដូង ថ្លើម និងជួយបរិភោគ​​អាហារបានច្រើន ប្រសិនបើ​​យកវាទៅ ស្ងោរយកទឹកពិសារ វានឹងអាចជួយ​​ឲ្យទឹកនោមដើរស្រួល។

សក់ពោតមានប្រសិទ្ធភាព បណ្តេញកម្តៅ​​បញ្ចុះទឹកនោម កម្ចាត់គ្រាប់​​ក្រួសក្នុងប្រមាត់ ព្យាបាលរលាក​​តម្រងនោម ជំងឺខាន់លឿង ទឹកនោមផ្អែម ក្អួតធ្លាក់ឈាម រលាកក្តោងច្រមុះ និងឈាមហូរ​​ចេញតាមច្រមុះ។

ជាមួយគ្នានេះដែរ ការយកសក់​​ពោតទៅដាំ ហើយយកទឹកវា​​មកទទួលទាន អាចព្យាបាល​​ជំងឺតម្រងនោម។ ហើយ​ប្រសិនបើដាំទឹកសក់ ពោតពិសារ​​ជំនួសទឹក អាចជួយបញ្ចុះ​​ទឹកនោម ធ្វើឲ្យនោមស្រួល។

ម្យ៉ាងវិញទៀតការយក​​សក់ពោតស្ងោរ ជាមួយនឹង​​សាច់សត្វ យកមកពិសាព្យាបាល​​ការក្អកធ្លាក់ ឈាម​សម្រាប់​អ្នកគ្រាំក្នុង ដែល​​​បណ្តាលមក ពីការធ្វើ​​ការងារធ្ងន់ ឬរបួសគ្រាំក្នុង។

សក់ពោតស្ងួត៣០ក្រាម ស្ងោរយក​​​ទឹកទទួលទាន អាចជួយស​​ម្រាលដល់ជំងឺ​​ទឹកនោមផ្អែម។ ក៏ប៉ុន្តែបើ​យកសក់​ពោត ទៅស្ងោរជាមួយ​​ចេកអំបូង សំបកឪឡឹកស្ងួត ក្នុងបរិមាណ​​ស្មើគ្នា អាចជួយរក្សាអាការ ជំងឺលើស​ឈាមបាន។

ចំណែកស្នូលពោត មានរសជាតិផ្អែមតិចៗ មានគុណសម្បត្តិ​​ជួយព្យាបាល អាការរាករួស មួល អាការហើមជាំ ជួយ​បញ្ចុះទឹកនោម និងជួយ​​ប៉ូវលំពែង។

ឬសពោតមានគុណ​​សម្បត្តិជួយ ព្យាបាលអាការ​ក្អួតធ្លាក់ឈាម គ្រាប់ក្រួស​ក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយក​ឬសស្ងួត ទៅស្ងោរយក​ទឹកទទួលទាន។

ដើមនិងស្លឹកពោតមាន គុណសម្បត្តិ​​ព្យាបាលអាការគ្រាប់ក្រួស (ដូចជាក្នុង​​តម្រងនោម ឬក្នុងប្រមាត់) ជួយឲ្យ​នោម​ស្រួល នាំយកមកទទួល​​ទានស្រស់ៗ ឬហាលឲ្យស្ងួត​​ដាំទឹកផឹក។

ស្នូលពោតស្ងួត ប្រសិនបើ​​យកមក​​ដាំទឹកផឹក ឬដុតឲ្យក្លាយ​​ជាធ្យូងលាយទឹក ទទួលទាន​​ក៏មានគុណសម្បត្តិ ក្នុង​ការបញ្ចុះទឹកនោម ធ្វើឲ្យ​​នោមស្រួល និងព្យាបាល​អាការគ្រាប់ គ្រួសក្នុងតម្រង​​នោមដែរ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 282 នាក់
  Flag Counter
Flag Counter