. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
តើគួរធ្វើបែបណា ​ដើម្បីជួយ​​​​មិត្តស្រីនាក់ ​ឲ្យដល់កំពូល?
July 04, 2014 (13:14:29) [ 1392 ]
 
 
ដើមអម្ពិល, ​​ប្រសិនមិត្ដស្រ្ដីរង​​ការពិបាក ពីបញ្ហាឈាន​​ដល់​​ចំណុចកំពូល វាអាចបណ្ដល​​មកពី ការភាន់ច្រឡំ​មួយ​ចំនួន អំពីឥរិយា​បថ​​ផ្លូវភេទ ។ ខាងក្រោមនេះ គឺជាជំហាន​ពីរយ៉ាង ដែលស្រ្ដីអាចបែង​ចែកឱ្យដាច់ពីគ្នា​​​អំពីការរួមភេទ​របស់ពួកគេ ៖

១-ធ្វើសាច់ដុំឱ្យតឹងណែន

ប្រសិនបើអ្នកគិតថា អ្វីគ្រប់​យ៉ាង ដែលអ្នក​ត្រូវការ គឺការលាត​សន្ធឹងជើង ដើម្បីសម្រាក​ឱ្យបានស្រួល នៅពេលរួម​ភេទចូរដឹងថា អ្នកត្រូវ​ធ្វើឱ្យផ្នែក ខាងក្រោមនៃ​រាងកាយរបស់​អ្នកតឹងណែន ។ ប្រសិនបើ​អ្នកជួបប្រទះ​បញ្ហា ក្នុងការ​ឈាន​ដល់ ចំណុចកំពូល​គ្រាដំបូង នៃការរួមភេទ គឺភាគច្រើន ដោយសារ​អ្នកមិន ធ្លាប់ហាត់រៀន ត្បៀត ឬធ្វើឱ្យតឹង សាច់ដុំជើង និងពោះ ។

ប្រសិនជាអ្នកប្រាថ្នា​ចង់ដឹង ឱ្យជាក់​ច្បាស់ ពីការធ្វើឱ្យសាច់​ដុំតឹងបែបណា ចូរអ្នក​ផ្ដោតអារម្មណ៍ របស់អ្នកទៅ​លើរាង​កាយ នៅពេលអ្នកមាន អារម្មណ៍ ស្រើបស្រាល ចំពោះការរួមភេទ ។ វាគឺជាអារម្មណ៍​ដ៏សាមញ្ញមួយ ដែលត្រគាក​ផ្នែកខាងក្រោម មាននូវសាច់​ដុំសកម្មបំផុត ហើយវាមាន​សភាព ដូចដែល​អ្នកប្រឹងត្បៀត ដើម្បីទប់ទឹក​នោម របស់អ្នក​កុំឱ្យហូរអញ្ចឹង ។ ការធ្វើសាច់​ដុំឱ្យតឹង ឬត្បៀតសាច់ដុំ មានប្រសិទ្ធភាព​ក្នុងការបង្កើន លំហូរឈាម ទៅកាន់គ្រប់ផ្នែក នៃរាងកាយ រួមទាំង ទ្វារមាស​ផងដែរ ។ សភាពស្រើប​ស្រាលខ្លាំង គឺជាចំណុច​ចាប់ផ្ដើម នៃការឈាន​ដល់ចំណុច​កំពូល មុនការជំនួយពី​ ការរឹតត្បៀត​​សាច់ដុំ ។

២- រក្សាខួរក្បាលរបស់​​អ្នកឱ្យបាន​សម្រាក

ខួរក្បាលរបស់អ្នកគួរតែ​ទាក់ទង តែទៅលើ​អារម្មណ៍ នៃវិញ្ញាណរំភើប ស្រើបស្រាល​ប៉ុណ្ណោះ ។ ប្រសិនបើអ្នក​មាន​ការអំពល់ចិត្ដ ឬការគិតរបស់អ្នក ផ្ដោតទៅលើរឿង ផ្សេងក្រៅពីការ​រួមភេទ ដំណើរការនៃ​ការឈានដល់ ចំណុច​កំពូល​នឹងត្រូវបង្អាក់ ដោយផ្នែក​​នៃអារម្មណ៍ ណាមួយ បើអ្នកនៅត្រង់​​ពាក់កណ្ដាល ផ្លូវនៃការ​ឈានដល់ ចំណុច​កំពូល ។

វិធីដ៏ប្រសើរមួយនៃ ការផ្ដោត​អារម្មណ៍ ដើម្បីឈានដល់ចំណុចកំពូល គឺការស្រមៃ​​ចំពោះផ្ទាំងក្រដាស ដោយសរសេរ​មួយឃ្លា ដែលមាន ប្រសិទ្ធភាព ក្នុងការបង្កើន​​ភាពស្រើបស្រាល​​ដូចជាពាក្យថា « ខ្ញុំនឹងឆ្លងកាត់​​ពេលវេលានេះ ឱ្យ​បាន »។ បញ្ហាដែល​​បង្អាក់ការឈាន ដល់ចំណុច​​កំពូលរបស់ស្រ្ដី ការរួមភេទពិត ជាមិនធ្វើឱ្យបុរសស្រ្ដី​​ទទួលបាននូវ អារម្មណ៍ស្រណុក​​សុខស្រួលទេ ប្រសិនបើមិន​មាន ការឈានដល់ ចំណុចកំពូល​ទេនោះ ។ ហេតុផលបង្កឱ្យ​មាន​ឧបសគ្គ ក្នុងការឈានដល់​ចំណុចកំពូល គឺបណ្ដាល​មកពីកត្ដា ផ្លូវចិត្ដ និងរាងកាយ ដូចជា ៖

· បញ្ហាសម្ព័ន្ធភាព
· ការធុញទ្រាន់ចំពោះការរួមភេទ
· សេចក្ដីអៀនខ្មាស ចំពោះ​​ការរួមភេទ
· ការរងនូវការឈឺចាប់​​ផ្នែករាងកាយ និងអារម្មណ៍ ដូចជាការ​​ទទួលរងនូវ ការរំលោភ​បំពានផ្លូវភេទ ឬចាប់​រំលោភ។
· បញ្ហាវេជ្ជសាស្រ្ដ ដែលជះ​​ឥទ្ធិពលមិនល្អដល់​​អ័កម៉ូន និងសរសៃ​ប្រសាទ
· ផលប៉ះពាល់ នៃឱសថ ដូចជាថ្នាំបំបាត់​​ទុក្ខព្រួយជាដើម
· ខ្វះការអប់រំផ្លូវភេទ អំពីការឈាន​ដល់ ចំណុចកំពូល និងមិនយល់​ដឹងពីវិធី ណាល្អប្រសើរ​សម្រាប់ខ្លួនឯង ក្នុងពេល​រួមភេទ។

ចំពោះបញ្ហាទាំង​អស់នេះ អ្នកចាំបាច់​ត្រូវទទួលការ ព្យាបាល​ឱ្យបានត្រឹមត្រូវ ។ អ្នកអាចសាកល្បង​អនុវត្តនូវវិធី​សា​ស្រ្ដ ខាងលើ នៃការឈាន​​ដល់ចំណុច​​កំពូល ប្រសិនបើ​ ហេតុផលផ្លូវចិត្ដ ជាបញ្ហា​នៅពីក្រោយ ការឈានដល់ចំ​ណុច​កំពូលនេះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 317 នាក់
  Flag Counter
Flag Counter