. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
នារីដែល​​បុរស ជ្រើសរើស​​ធ្វើជា​​គូជីវិត
July 05, 2014 (11:00:20) [ 1341 ]
 
 
ដើមអម្ពិល, ការ​​ជ្រើសរើស​​គូស្រករ ជាប្រការ​​ចាំ​​បាច់មួយ​​ដែល បុរសនារី​​គ្រប់រូបតែង​យក ចិត្ដទុកដាក់បំផុត។ ជាពិ សេស​ពេល​ដែលសាមីខ្លួន​​មានវ័យ គ្រប់ការ មានឱកាស មានមុខរបរ ឬការងារ​​ជាជំហរ​ដែលសមរម្យ សម្រាប់ជីវិត​ទៅតាម​សមត្ថ​ភាព។ ដោយប្រពៃណី​ខ្មែរតម្រូវឱ្យភាគី​បុរស ជាអ្នកចូល​ចែចូវស្ដី​ដណ្ដឹងភាគី​នារី នោះអាទិភាព​នៃ ការរំពៃ​រកគូស្រករ សម្រាប់ជា​ដៃគូរួមវាសនា ជាភារៈរបស់​បុរស និងអាណាព្យាបាល​​របស់គេ។

គេហំព័រសុខភាពកម្ពុជា បានជួប សុំអនុសាសន៍​ពីលោក​សាស្ដ្រាចារ្យ សំបូរ មាណ្ណារ៉ា អនុប្រធាន​ដេប៉ាទឺម៉ង់ប្រវត្ដិ សាស្ដ្រនៃ​​សាកលវិទ្យាល័យ​​ភូមិន្ទភ្នំពេញ ស្ដីពីលក្ខណៈនារី​​ដែលបុរសគួរ​​ជ្រើសរើសធ្វើជាភរិយា​​ឱ្យបាន​​សមស្រប ទៅនឹងសម័យ​​កាល វិវត្ដន៍នៃ​​សង្គម។


ទីប្រឹក្សាជីវិត ឬមិត្ដមួយ​រយឆ្នាំ គួរមាន​​អ្វីខ្លះ?

កាលពីសម័យមុន ការជ្រើស​​រើសនារីគឺឱ្យតម្លៃ ចម្បងទៅ​លើក្រមប្រពៃណី វិជ្ជាមេផ្ទះ និងសោភ័ណភាព។ ដើម្បីឱ្យ​សមស្របនឹង​​ការវិវត្ដនៃចរន្ដ​សង្គមទំនើប ដែលបច្ចេកវិទ្យា​​មានការអភិវឌ្ឍ នោះបុរសក៏​​មានការអភិវឌ្ឍ​​គំនិតដែរ។

1. សម្រស់ ៖ ថ្វីត្បិតសម្រស់​​ជាគ្រឿងទាក់ទាញ​ភ្នែកដំបូងបង្អស់​របស់បុរស តែសម្រស់ក៏​មិនដើរតួសំខាន់ក្នុង​ការ​ជ្រើសរើសភរិយា​​នៃបុរសសម័យ ថ្មីនេះ​នោះទេ។

សម្រស់ដែលបានមកតាំង​ពីកំណើតត្រូវធ្លាក់​​ចុះប្រជាប្រិយភាព​​បន្ដិចវិញនៅ ពេលវ័យ​កើន ឡើង។ មានសម្រស់​សមរម្យ មិនអន់ពេក មិនស្អាត​​ពេក មិនឆើតឆាយ​ផុតផ្នត់ប្រពៃណី ក៏គួរតម្រូវ​​តាមរូបសម្បត្ដិ និងសមត្ថភាពរបស់ខ្លួន​ឯងផង។ អតុល្យភាព​នៃលក្ខណៈ​​សម្បត្ដិទាំងឡាយ​របស់គូស្វាមីភរិយា អាចធ្វើឱ្យ​​ឃ្លោងលំនឹង​​នៃសុភមង្គល និង​ងាយ​របេះ ដោយប្រការ​​ណាមួយ។ បើភាគីបុរសអន់​រូបសម្បត្ដិជាង​ភាគីនារីពេក បុរសនោះក៏គួរ​មានវិជ្ជាសម្បត្ដិ​ខ្ពង់​ខ្ពស់ ឬសមត្ថភាព​ផ្សេងទៀត មកប៉ះប៉ូវ​ចំណុចខ្វះខាត​របស់ខ្លួនវិញ ទើបប្រសើរ។ រក្សាលំនឹង និងតម្លៃសម្រស់​តាម​កាលៈទេសៈ និងវ័យ​របស់ខ្លួន មានន័យថា គួរ ចេះស្លៀកពាក់ តុបតែងខ្លួនឱ្យសមតាម​ពេលវេលា និងទីកន្លែង។ ជួនកាលសម្រស់​ពីធម្មជាតិមិនសូវ​អំណោយ​​ផលទេ តែនារីនោះគួរ ឱ្យគយគន់ ដោយសារអ្នក​នាងចេះរៀបចំ​ខ្លួន​ឱ្យមាន​​របៀប។ ស្ដ្រីខ្លះបណ្ដោយ​ខ្លួនរយីករយាក និងខ្ជិល​សម្អាតខ្លួន ជាពិសេស​ក្រោយ មានកូន ដែលនាំឱ្យទើស​ភ្នែក និងពុំគួរឱ្យ​ចង់នៅ​ក្បែរឡើយ។ ទម្លាប់អាក្រក់​នេះនារីគួរ​ជម្រះចេញ។

2. ចរិយាធម៌ ៖ ចរិយាធម៌​របស់ស្ដ្រីខ្មែរបាន​ផ្សាភ្ជាប់យ៉ាងជ្រៅ​ទៅក្នុងក្រាំង ប្រពៃណី។ មានបុរសអភិរក្ស​និយម​តិច​តួច ប៉ុណ្ណោះដែល​នៅប្រកាន់យក នារីមានក្រម​ចរិយាធម៌ខ្ពស់​ជាអាទិភាព។ សម្រាប់បុរស​សម័យនេះ ចរិយាធម៌​របស់នារីគួរ​​បន្ថយ ឥទ្ធិពល ដោយគួរ​​សម្លឹងត្រឹម៖

• ចេះគោរព និងស្រឡាញ់​ញាតិខាងប្​ដីដូចខាងខ្លួន

• មិនស្លូតពេក មិនកាច​​ពេក មិនឆ្នាស់ក្រៅតម្រា

• មិនចចេសអស្មិមានៈ មាន​​អំណត់ មាន​ហេតុផល និងអធ្យាស្រ័យ

• សម្ដីសម្ដៅពិរោះពិសា មិនគ្រោត​​គ្រាត អាចរួមចំណែក​​អប់រំកូនបានល្អ និងជា​​មាតាគំរូ

• មានឥរិយាបថថ្លៃថ្នូរ ជួយលើក​​ស្ទួយកិត្ដិយសប្ដី ស្របតាម​​កាលៈទេសៈ

• និងរក្សាបាននូវ​​ភាពស្មោះត្រង់ ភក្ដីភាព។

3. សមត្ថភាព ៖

• ស្ដ្រីវៃឆ្លាតប្រៀបនឹង​​មនុស្ស​​មានអាវុ​ធ​​ដ៏មុតស្រួចនៅ​នឹងដៃ អាចត្រួសត្រាយ​​រាល់ឧបសគ្គ​​ដែលយាយីជីវិត។ ប៉ុន្ដែមិន​គួរវៃឆ្លាតមាន​​គម្លាត ឆ្ងាយរហូតក្លាយជា អធិបតីនៃ​​គ្រួសារ និងដឹកច្រមុះ​​ប្ដីនោះទេ វាអាចឱ្យប្ដីបាត់​បង់លក្ខណៈ​ជា​បុរស​រឹងប៉ឹង និងងាយទទួល​រងនូវពាក្យចំអក​ពីសាច់ញាតិ មិត្ដភក្ដិ និងមនុស្ស​​ក្នុងសង្គម ជាមូលហេតុអាក់​អន់ស្រ​ពន់ចិត្ដ។

• ស្ដ្រីអាចជាទីប្រឹក្សាដ៏​​ចំណាន អាចកំណត់​ទិសដៅ និងអនុវត្ដ​​គម្រោងនៃ ជីវិតបានដោយ​​ជោគជ័យ

• ត្រូវចេះជួយរក​​ចំណូល ផ្គត់ផ្គង់គ្រួសារ រម្លស់បន្ទុកស្វាមី ឱ្យសម្ទុះជីវភាព​​ឈានឡើងបាន។

• ត្រូវមានតុល្យភាព​​សមត្ថភាព​​ស្វាមី ភរិយា នោះអាចមាន​​លទ្ធភាពខ្ពស់ ក្នុងការបីបាច់​ថែរក្សាកូន ទាំងការរស់នៅ ស្លៀកពាក់ និងឱ្យកូនៗ មានអនាគត​​ល្អតាមរយៈការ សិក្សា​ប្រកបដោយគុណភាព។ ដូច្នេះ​​សមត្ថភាពគឺជា ប្រការ ចម្បងក្នុង​ចំណោម​ជម្រើសធំៗទាំងបី។

ដំបូន្មានអ្នកផ្ដល់ប្រឹក្សា

នារីម្នាក់បើគ្រាន់តែមានសម្រស់​ឥតខ្ចោះ ចរិយាស្លូតបូត សុភាព​រាបសារ តែខ្វះសមត្ថភាព គឺមិនអាចជួយ​ទ្រទ្រង់ជីវ​ភាពរស់នៅឱ្យ បរិបូណ៍បាន​ទេសម្រាប់មនុស្ស សម័យថ្មី។ គ្មានសមត្ថភាព​គឺខ្វះមធ្យោបាយ ងាយរងគ្រោះ ប្រៀប​បាននឹងឈើ​មួយដើម ដែលខ្វះខ្លឹម គ្មានឫសកែវ​ងាយនឹងបាក់ រលំពេលមាន​ខ្យល់បោកបក់។ សុភមង្គល​មានលំនឹង យូរអង្វែងបាន ល្គឹកណាអ្វីៗដំណើរការ​​ទៅទាំងព្រម​ពិសេស​​ចំណុច​ផ្សេងៗនៃចរិយាធម៌ និងសមត្ថភាព​៕

អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter