. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
វិធី៥យ៉ាង ជួយ​ឲ្យការរួមភេទ​​ របស់អ្នកទទួលបាន សេច​​ក្តីសុខ ស្រណុកស្រួល​​ ខ្លាំងបំផុត
July 05, 2014 (12:38:46) [ 1966 ]
 
 
ដើមអម្ពិល, ការទទួលបាន​​សេចក្តីសុខ ស្រណុក​​ស្រួល នៃការរួមភេទ មិនគ្រប់គ្នា​​ចង់បានស្រេច តែចិត្តនោះទេ ពោលគឺ​ ទាមទារ ឲ្យដៃគូរួមភេទ ចេះសហការគ្នា និង ស្វែងយល់ពី​​សេចក្តី ត្រូវការរបស់គ្នា ទៅវិញទៅមក ។ ខាង​ក្រោមនេះជាវិធី៦ យ៉ាងដែលនឹង​​អាចជួយអ្នក និងដៃគូអ្នក ឲ្យសម្រេចបាន សេចក្តីសុខ នៅពេលរួមភេទ ។

១-ចេះពិភាក្សាគ្នា ៖ ការប្រាស្រ័យ​​ទាក់ទង គឺជាគន្លឹះផ្សារភ្ជាប់​​ជាមួយ ពេលពេលវេលា ដ៏ប្រសើរ មួយនៅ​​លើគ្រែ ។ អ្នកប្រាកដជាពេញចិត្ដ ចំពោះក្បាច់រួម​​ភេទហើយ ប៉ុន្ដែតើក្បាច់​​ដដែលៗ ដែលអ្នក ប្រើអាច​​ធ្វើឱ្យដៃគូ របស់អ្នកទទួល បានអារម្មណ៍​​រំភើបឬទេ ? គ្រប់ពេលអ្នក​​ប្រើក្បាច់ថ្មី ឬសាកល្បង​​ស្ទីលថ្មី នៃក្បាច់ចាស់ ចូរសាកសួរដៃ​​គូរបស់អ្នកថា តើនាងពេញចិត្ដ​​ចំពោះក្បាច់ ដែលអ្នក​កំពុងអនុវត្ដ ឬក៏អត់ ។

ការសួរសំណួរ នៅពេលអ្នក​​ទាំង២ នៅលើគ្រែ​​រួមភេទ គឺជារឿងដ៏សិចស៊ី ហើយ​​ការថ្នូរ ឬការដង្ហក់ ពេលរួមភេទ គឺជា​រឿងកាន់តែសិចស៊ី​​ទៅទៀត ។ ចូរជជែកគ្នានៅ​​លើគ្រែ ហើយសិក្សា​​ពីតម្រូវ ការរវាងគ្នា ទៅវិញទៅមក ពោលគឺ​សិក្សា​ពីការចូលចិត្ដ និងការមិន​​ពេញចិត្ដ ខណៈពេលអ្នក​​ទាំងពីរ កំពុងបង្កើត ឈុតឆាក​​ស្នេហា ជាមួយគ្នា ។ ទង្វើ​បែប​នេះ នឹងធ្វើឱ្យអ្នក​​ទាំងពីរ មានអារម្មណ៍ប្រសើរគ្រប់ពេល ដែលអ្នក​ទាំង​​ពីររួមភេទ ។

២-ប្តូរក្បាច់តាម កាលៈទេសៈ ៖ ក្បាច់បុរស​​វាយលុកពីលើស្រ្ដី អាចផ្ដល់​​នូវភាពស្រណុក សុខស្រួលជា​ខ្លាំង ប៉ុន្ដែ​អ្នកចាំបាច់ត្រូវអនុវត្ដ វាដោយ​​ផ្លាស់ប្ដូរ ក្បាច់ផ្សេងៗ ដើម្បីរក្សាឱ្យ​​សេចក្ដី រំភើបនេះ នៅតែរស់​​រវើកនៅលើគ្រែ ។ ការអនុវត្ដន៍ ក្បាច់ដដែលៗ ធ្វើឱ្យស្រ្ដីមាន​​អារម្មណ៍ថា ការរួមភេទ​​នេះ ប្រៀបដូចជា​​ កាតព្វកិច្ច ដែលត្រូវធ្វើ​​អញ្ចឹង មិនមែនជា​ ការបង្កើត ឈុតឆាកស្នេហា ដ៏ក្ដៅ គគុកនោះទេ ។ ហេតុដូច្នេះចូរនាំ​​យកនូវក្ដីរំភើបម្ដង​ ហើយម្ដងទៀត ដើម្បីបង្កើនភាពត្រេកត្រអាល​​សម្រាប់​ដៃគូ។

ចូរពង្វក់ដៃគូរបស់អ្នក និយាយ​​ពាក្យអាសអាភាស ប្រើខ្នោះដៃ(ស្ទីលអឺរ៉ុប) សម្ដែងជាតួរអង្គ​ឬធ្វើអ្វីៗគ្រប់​ យ៉ាង ដើម្បី​បង្កើន​​តម្រេកផ្លូវភេទ និងរក្សាចំណង់​​កាមគុណ នៃអ្នកទាំង​​ពីរឱ្យកាន់ តែឡើងខ្ពស់ ពីមួយឆ្នាំ​​ទៅមួយឆ្នាំ។

៣-រកកន្លែងថ្មី ប្លែក និងមាន​​បរិយាកាសល្អ ៖ ការរួមភេទនៅលើគ្រែ គឺធ្វើឱ្យដៃ​​គូទាំងពីរ មានអារម្មណ៍ សម្រាក​សម្រាន្ដ មានទំនុកចិត្ដ និងប្រសើរ ។ ប៉ុន្ដែនៅ​​ពេលអ្នក មានអារម្មណ៍ថា អ្នកមិនចូល​​ចិត្ដរួមភេទ កន្លែងដដែលៗ ចូរស្វែងរកកន្លែង​​ណាផ្សេង ក្នុងបរិវេណផ្ទះ ដើម្បីរួមភេទ ។ ខណៈពេលតុ នៅក្នុងផ្ទះបាយ ឬបន្ទប់ទឹក អាចធ្វើឱ្យអ្នក​ទាំងពីរ មានអារម្មណ៍​​សិចស៊ី នៅគ្រាដំបូងនោះ វាក៏អាច​​មិនផ្ដល់ក្ដីរីករាយ គ្រប់ពេល ក្រោយពីអ្នកទាំងពីរ ណេបនិត​ជាគ្នា មួយរយៈពេល នោះដែរ ។

ហេតុដូច្នេះ ចូររក្សាការផ្លាស់​​ប្ដូរឱ្យងាយ ក្នុងការដោះស្រាយ និងបង្កើត វិធីប្លែកៗ ដើម្បីរក្សាក្ដី រំភើបនោះ ឱ្យនៅតែ​រស់រវើក ។ ចូរទស្សនាភាពយន្ដសិច នៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយអនុវត្ដន៍ ការរួមភេទ នៅលើសាឡុង ។ ចូរ​ទាញវាំងនន ដាក់កៀនម្ខាងបន្ដិច ហើយរួមភេទ​​យ៉ាង ក្ដៅគគុកក្បែរបង្អួច ។

៤-បង្ហើសំឡេងថ្ងូរ ៖ គ្មានអ្វីសិចស៊ី​​ជាងសម្លេងដង្ហក់ ប្រកបដោយ​​តម្រេកតណ្ហា​​ស្រួចស្រាវ និងសម្លេង​​ខ្សឹបតិចៗ ខណៈពេលគូ​​ស្នេហ៍ទាំងពីរ កំពុងជជែកគ្នា លើគ្រែនោះទេ ។ ការធ្វើឱ្យឮជា សំឡេង ក៏ធ្វើឱ្យដៃគូរបស់​​អ្នកដឹងថា ទិកនិក ពួកកំពុងអនុវត្ដ គឺធ្វើឱ្យអ្នក​​រីករាយខ្លាំងណាស់ ។ ជួនកាល ភាពស្ងៀម​​ស្ងាត់ពេក ក្នុងអំឡុង​​ពេលរួមភេទ ក៏អាចធ្វើឱ្យ បាត់បង់​​តម្រេកតណ្ហាដែរ ។ ហេតុដួច្នេះ ចូរហាត់រៀនស្ដាប់ ខ្យល់ដកដង្ហើម និងពាក្យសំដីគ្នា ទៅវិញ​ទៅមក ខណៈពេល អនុវត្ដ​​ឈុតឆាកស្នេហា ព្រោះវិធីនេះ វានឹងធ្វើឱ្យអ្នកទាំងពីរ ទទួលបាន​​សេចក្ដីរីករាយ។

៥-ព្យាយាមឲ្យខាងស្រី ដល់គោល​​ដៅមុន ៖ ប្រសិនបើអ្នក​​ចង់ដឹងថា ការរួមភេទ​​បានប្រសើរ គ្រប់ពេលបែប​ណា​នោះ ចូរផ្ដោតទៅលើ​​ភាពស្រណុក សុខស្រួល​​របស់ដៃគូ អ្នកឱ្យច្រើនជាង ការផ្ដោត​​ទៅលើការ ឈាន​​ដល់ចំណុច កំពូលរបស់ខ្លួនឯង ។ ចូរកុំបញ្ចប់ខ្លួនអ្នក ឬឈានដល់ ចំណុចកំពូល ដោយមិនអនុញ្ញាតឱ្យ ដៃគូរបស់​​អ្នកដឹងថា អ្នកជិត​​បាញ់ចេញ ទឹកកាមហើយ ។

ចូរធ្វើការប្រាស្រ័យទាក់ទងគ្នា និងអនុញ្ញាត​​ឱ្យដៃគូដឹងថា ខ្លួនម្នាក់ៗប្រាថ្នា រួមភេទយូរប៉ុណ្ណា ។ វិធីនេះ នឹង​ជួយ​ឱ្យអ្នកទាំងពីរ ត្រៀមខ្លួន​​រួចជាស្រេច ដើម្បីទទួលបានភាព ស្រណុកសុខស្រួល នៃការឈាន ដល់ចំណុចកំពូល​ទាំងអស់គ្នា៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 449 នាក់
  Flag Counter
Flag Counter