. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
ថ្នាំ​ពន្យារកំណើត​មិន ​សម្លាប់​ ចំណង់​ផ្លូវភេទ
July 10, 2014 (09:36:37) [ 1381 ]
 
 
ការស្រាវជ្រាវ​ថ្មី​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស , ស្កុ​តលែ​ន និង​សាធារណរដ្ឋ​ឆេ​ក បង្ហាញថា ថ្នាំ​ពន្យារកំណើត​មិន​សម្លាប់​ចំណង់​ផ្លូវភេទ ទេ តែ​គឺ​ការផ្អាក​ប្រើ​ថ្នាំ​អាច​ជះឥទ្ធិពល​ទៅលើ​កាមារម្មណ៍​របស់​ស្ត្រី ។​ ​ក្នុងការ​ស្រាវជ្រាវ​ ដែល​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Psychological Science, ពួក​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​លើ​គូស្នេហ៍ ៣៦៥​គូ អំពី​ទំនាក់ទំនង​រវាង​ការប្រើ​ថ្នាំ​ពន្យារកំណើត (​រួមមាន​ប្រើ ឬ​គ្មាន , ផ្អាក និង​បន្ត​ប្រើប្រាស់​) ជាមួយនឹង​អារម្មណ៍​ផ្លូវភេទ​នៅ​ស្ត្រី ។​

ក្រុម​ស្រាវជ្រាវ​កត់សម្គាល់ថា ស្ត្រី​ប្រើ​ថ្នាំ​ពន្យា​កំណើត​ក្នុង​រយៈពេល​គេ​ជួប​គូស្នេហ៍ និង​បន្ត​ប្រើ​ថ្នាំ មាន​អារម្មណ៍​ពេញ ចិត្ត​ អំពី​ជីវិត​ផ្លូវភេទ​​​របស់ខ្លួន​ជាង បើ​ប្រៀប​នឹង​ស្ត្រី​ធ្លាប់ប្រើ​ថ្នាំ តែ​ក្រោយមក​​មិន​ប្រើ​ទៀត ។​ ​ការស្រាវជ្រាវ​ទន្ទឹម​​នោះ​បង្ហាញថា ភាព​ទាក់ទាញ​របស់​គូស្នេហ៍​ក្នុង​ក្រសែភ្នែក​ស្ត្រី​កំពុង​ប្រើ​ថ្នាំ​ពន្យារកំណើត​អាច​ត្រូវ​ថមថយ​ពេល​គេ​ផ្អាក​ប្រើ​ថ្នាំ ។​

​ប៉ុន្តែ , ពួក​អ្នកវិទ្យាសាស្ត្រ​សង្កេតឃើញថា ស្ត្រី​ពុំទាន់​ដែល​ប្រើ​ថ្នាំ​ពន្យារកំណើត​ក៏មាន​អារម្មណ៍​​​មាន​ចំណង់​ផ្លូវភេទ​ច្រើនជាង​ប្រៀប​នឹង​អ្នក​ធ្លាប់ប្រើ​ថ្នាំ​តែ​ក្រោយមក​មិន​ប្រើ​ទៀត ។​ ​ប្រធាន​ក្រុម​ស្រាវជ្រាវ , បណ្ឌិត Craig Robert នៅ​សកល​វិទ្យាល័យ Stirling នៅ​ស្កុ​តលែ​ន​បកស្រាយ​ថា ៖ "​យើងខ្ញុំ​សង្ឃឹមថា ការស្រាវជ្រាវ​នេះ​នឹង​ជួយ​ស្ត្រី​ដែល​តាំងពីដើម​មក​បារម្ភ​ថា ថ្នាំ​ពន្យារកំណើត​នឹង​ជះឥទ្ធិពល​ដល់​ចំណង់ "​សិច​" របស់គេ ។ ផ្ទុយ​មកវិញ​ថ្នាំ​ពន្យារកំណើត​មិន​ធ្វើ​ឲ្យ​បាត់​ចំណង់ តែ​វា​ធានា​ឲ្យ​ភាព​ពេញចិត្ត​ក្នុង​ទំនាក់ទំនង​" ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter