. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
បាក់តេរី​មាន​ប្រយោជន៍ ​បន្ថយ​សម្ពាធ​ឈាម​
August 01, 2014 (10:45:19) [ 1309 ]
 
 
ពួក​អ្នកស្រាវជ្រាវ​អូស្ត្រាលី បាន​ឲ្យ​ដឹងថា ការប្រើប្រាស់ ​ជាប្រចាំ​អាហារ​ផ្ទុក​បាក់តេរី​មាន​ប្រយោជន៍​ផ្លូវ​ពោះវៀន​ដូចជា​ទឹកដោះគោ , យ៉ា​អួ , ហ្វ្រូ​ម៉ា អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​នៅ​អ្នកជំងឺ​លើសឈាម ។​

តាម​លទ្ធផល​ស្រាវជ្រាវ ទើបត្រូវ​បានប្រកាស​លើ​ទ​ស្ស​នាវ​ដ្តី Hypertension ក្រុម​ស្រាវជ្រាវ​បាន​ពិនិត្យមើល​ទិន្នន័យ​របស់​ការស្រាវជ្រាវ ៩ អំពី​ការប្រើ​អាហារ​ផ្ទុក​បាក់តេរី​មាន​ប្រយោជន៍​ពាក់ព័ន្ធ​ដល់​មនុស្ស ៥៥០​នាក់ ។ ​ពួក​អ្នកស្រាវ ជ្រាវ​រកឃើញថា អ្នកប្រើប្រាស់​បាក់តេរី​មាន​ប្រយោជន៍​ជាប្រចាំ​មាន​កម្រិត​សម្ពាធ​ឈាម​ខាងលើ​ថយចុះ​មធ្យម​ប្រ មាណ ៣,៥៦mm Hg និង​សម្ពាធ​ឈាម​ខាងក្រោម​ថយចុះ​បាន 2,38mmHg ប្រៀប​នឹង​អ្នក​មិន​ប្រើប្រាស់​បាក់តេរី​មាន​ប្រយោជន៍ ។

ក្រុម​ស្រាវជ្រាវ​ក៏​ចាប់អារម្មណ៍​ថា ប្រសិទ្ធភាព​ជួយ​បន្ថយ​សម្ពាធ​ឈាម​របស់​បាក់តេរី​មាន​ប្រយោ ជន៍​ច្រើន​បំផុត​នៅ​អ្នកជំងឺ​លើសឈាម​។​ ប្រធាន​ក្រុម​ស្រាវជ្រាវ Jing Sun ឲ្យ​ដឹងថា ការស្រាវជ្រាវ​មួយចំនួន​មុនៗ​នេះ បង្ហាញថា បាក់តេរី​មាន​ប្រយោជន៍​មាន​ឥទ្ធិពល​សកម្ម​ចំពោះ​កម្រិត​ស្ករ កូ​ឡេ​ស្តេ​រ៉ូ​ល​រួមជាមួយ​អ័រម៉ូន​មួយចំនួន​ក្នុង​ឈាម ហើយ​ទាំងអស់​សុទ្ធតែ​ឥទ្ធិពល​ទៅលើ​ចរន្ត​លំហូរ​របស់​ឈាម​។ប៉ុន្តែ​អ្នកស្រី Sun ទូន្មាន​ថា របកគំហើញ​ថ្មី​ពុំ​មានន័យថា អ្នកជំងឺ​ផ្លាស់ប្តូរ​ថ្នាំ​លើសឈាម​ដោយ​បាក់តេរី​មាន​ប្រយោជន៍​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter