. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
សម្រេច​កាម​ខ្លួនឯង​ ច្រើនពេក​​​ល្អ​ដែរ​ទេ​?
August 25, 2014 (12:45:56) [ 1220 ]
 
 
តើ​អ្នក​មាន​ដឹង​ទេ​ថា ក្នុង​មួយ​សប្តាហ៍​អ្នក​ធ្លាប់​សម្រេច​កាម​ដោយ​ខ្លួនឯង​ប៉ុន្មាន​ដង​? ខណៈពេល​ដែល​អ្នក​សម្រេច​កាម​ខ្លួនឯង​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ អ្នក​ប្រហែលជា​ធ្លាប់​មាន​ចម្ងល់​ក្នុង​ចិត្ត​ហើយ​ថា វា​គឺជា​រឿង​ល្អ ឬ​អត់​? ហើយ​តើ​ការធ្វើ​បែបនេះ​វា​ច្រើនពេក ឬ​យ៉ាងណា​ជា​មិនខានឡើយ​។
​សំណាង​ដែរ វា​ពិតជា​គ្មាន​ចំនួន​ណាមួយ​ដែល​បញ្ជាក់ថា ការសម្រេច​កាម​ខ្លួនឯង​ប៉ុន្មាន​ដង​ទើប​មាន​សុខភាព​ល្អ​នោះ​ទេ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ កាលណា​អ្នក​ឧស្សាហ៍​សម្រេច​កាម​ដោយ​ខ្លួនឯង វា​ពិតជា​មិន​មាន​បញ្ហា​អ្វី​ចោទ​ឡើយ លុះត្រាតែ​ការធ្វើ​បែប​នេះ​ចាប់ផ្តើម​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​អ្នក​ ក្នុងន័យ​អវិជ្ជមាន​។

​ខាងក្រោម​នេះ គឺជា​រោគសញ្ញា​ខាង​ផ្លូវចិត្ត និង​ផ្លូវកាយ​ដែល​បញ្ជាក់​អោយដឹងថា អ្នកត្រូវការ​ផ្អាក​សកម្មភាព​ដៃ​របស់​អ្នកវិញ​ ៖
​ធ្វើអោយ​ខ្លួន​ឯង​មាន​ការឈឺចាប់​
​បុរស​ខ្លះ​បាន​ធ្វើអោយ​ខ្លួន​ឯង​មាន​របួស​ដោយ​មិន​ដឹង​ខ្លួន​។ ការ​មាន​របួស​បែបនេះ​អាចជា​រឿង​តិចតួច​ទេ ដែល​កើត​លើ​ស្បែក ឬ​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​មាន​កំណក​នៅក្នុង​ដង​លិង្គ ដែល​វា​បណ្តាល​មកពី​ការប្រើ​សម្ពាធ​លើ​លិង្គ​ខ្លាំងពេក ខណៈពេល​កំពុង​តែ​សាប់​លិង្គ​។ ដូច្នេះ បើសិន​ជា​អ្នក​ធ្វើ​អោយ​ខ្លួនឯង​ឈឺចាប់​ហើយ វា​គួរតែ​ដល់​ពេល​សម្រាក​សិន​ទៅ​។

​ប៉ះពាល់​ដល់​ស្នេហា ឬ​ការងារ​
​ប្រហែល​ជា​អ្នក​ត្រូវ​សម្ងំ​នៅ​ផ្ទះ​ក្នុង​យប់​ថ្ងៃ​សុក្រ​ជំនួស​ការជួបជុំ ​មិត្តភក្តិ ដើម្បី​សម្រេច​កាម​ខ្លួន​ហើយ​មើល​ទៅ​នោះ​។ ឬ​ក៏​អ្នក​ត្រូវ​មាន​ភាពយឺតយ៉ាវ​ក្នុង​ការជួបជុំ​ពួកគេ ដោយសារ​តែ​អ្នក​កំពុងតែ​រវល់​ប្រើ​ដៃ​ខ្លាំងពេក​។ បើសិន​ជា​អ្នក​យល់ថា ទម្លាប់​របស់​អ្នក​កំពុងតែ​ផ្តល់​គ្រោះថ្នាក់​ដល់​ជិវិត​រស់​នៅក្នុង​សង្គម ឬ​ការងារ នោះ​ហើយ​គឺជា​សញ្ញា​ដែល​អ្នក​ត្រូវ​ផ្លាស់ប្តូរ​សម្លាប់​នេះ​ចេញ​។

​មាន​បញ្ហា​ទឹកកាម​ ឬមេជីវិតឈ្មោល
​បុរស​ខ្លះ​ដែល​សម្រេច​កាម​ដោយ​ខ្លួនឯង​នឹង​ប្រើប្រាស់​ប្រភេទ​នៃ​ការភ្ញោ​ ចអារ​ម្មណ៍​ពិសេសៗ​ជាច្រើន ដូចជា វីដេអូ​សិច​ដែល​ប្រើ​ក្បាច់​ពិសេស ដើម្បី​អោយ​ពួកគេ​អាច​ច្នៃប្រឌិត​ប្រភេទ​នៃ​ភាព​ស្រើបស្រាល​របស់ខ្លួន​ ក្នុងពេល​រួមភេទ​តែ​ម្នាក់ឯង​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បទពិសោធន៍​ដែល​អ្នកនឹង​ទទួលបាន វា​គ្រាន់តែ​ជា​ការងារ​ដែល​អ្នក​ធ្វើ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ហើយ​អ្នក​ក៏​នឹង​មិន​អាច​បញ្ចប់​វា​បាន​យ៉ាង​ល្អ​ជាមួយ​ដៃគូ​ពិតប្រាកដ​ បានដែរ​។

​មិន​អាច​ឈប់​គិត​អំពី​រឿង​នេះ​បាន​
​បើសិន​ជា​អ្នក​ចេះ​តែ​បែក​អារម្មណ៍​គិត​រឿង​សម្រេច​កាម​ដោយ​ខ្លួន​ឯង​រហូត ទោះបីជា​នៅ​ពេល​ធ្វើការ​មែន​នោះ វា​ពិត​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា អ្នក​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ​អោយបាន​ឆាប់ ដើម្បី​អាច​រស់នៅ​ដូច​មនុស្ស​ធម្មតា​វិញ​។

​មានពេលខ្លះ ការសម្រេច​កាម​ដោយ​ខ្លួនឯង​ក៏​មិនមែន​ជា​គំនិត​ដ៏​ល្អ​មួយ​ដែរ​។ ឧទាហរណ៍ ការសម្រេច​កាម​ជា​រៀងរាល់ថ្ងៃ​រយៈពេល ២ សប្តាហ៍​ជាប់​គ្នា វា​នឹង​ធ្វើអោយ​ថយចុះ​នូវ​ចំនួន​មេ​ជីវិត​ឈ្មោល​របស់​បុរស​រហូតដល់ ៥០ ភាគរយ​ឯណោះ​។ ដូច្នេះ បើសិន​ជា​អ្នក និង​ដៃគូ​កំពុងតែ​ចង់​បាន​កូន ការសម្រេច​កាម​ដោយ​ខ្លួនឯង​អាចជា​រឿង​ដ៏​ពិបាក​សម្រាប់​អ្នក​ជាមិនខាន​៕

(ប្រភព៖ www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter