. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
​របកគំហើញ​ថ្មី ក្នុងការ​ព្យាបាល ជំងឺមហារីក នៅ​ជប៉ុន​
September 15, 2014 (11:19:29) [ 1290 ]
 
 
ពួក​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បាន​រកឃើញ និង​ស្រាវជ្រាវ ជា​វិធី​ព្យាបាល​ថ្មី​មួយ មាន​លក្ខណៈ​លោត​ផ្លោះ រំញោច​បង្កើន​សកម្មភាព របស់​ប្រព័ន្ធ​អង្គ​បដិបក្ខ​មនុស្ស សំដៅ​កំទេច​កោសិកា​មហារីក , វីរុស និង​បាក់តេរី បង្ក​ជំងឺ​ឡើងដល់ ៣០០ ភាគរយ ។​

​ពេល​មនុស្ស​ម្នាក់ ត្រូវបាន​វិនិច្ឆ័យ​ថា កើត​ជំងឺមហារីក , វិធី​ព្យាបាល​សំខាន់ៗ សព្វថ្ងៃនេះ​គឺ ព្យាបាល​គីមី និង​ព្យាបាល​កាំរស្មី ។ វិធីសាស្ត្រ​ទាំង​២​នេះ សុទ្ធ​តែមាន​ឥទ្ធិពល បន្ទាប់បន្សំ​គួរ​ឲ្យ​ខ្លាច , បំផ្លាញ​សរីរាង្គ , បង្ក​ឲ្យ​ជ្រុះ​សក់ និង​ក្អួតចង្អោរ​អូសបន្លាយ​... ។ វិធី​ទាំង​២​នេះ សុទ្ធតែ​បំពុល​ប្រព័ន្ធ​អង្គ​បដិបក្ខ និង​កំទេច​លទ្ធភាព ប្រឆាំង​របស់​សរីរាង្គ ។​

​វិធី​ព្យាបាល​មួយ ក្នុងចំណោម​វិធី​ព្យាបាល ជំងឺមហារីក កំពុង​ត្រូវបាន​អនុវត្តន៍​ទូទៅ នៅ​ជប៉ុន សព្វថ្ងៃ គឺ​ពុំមែន​ព្យាបាល​កាំរស្មី និង​ព្យាបាល​គីមី នោះទេ ។ ពួក​វេជ្ជបណ្ឌិត ប្រើ​វិធី​ព្យាបាល បង្កើន​សមត្ថភាព , រំញោច​ប្រព័ន្ធ​អង្គ​បដិបក្ខ កំទេច​កោសិកា​មហារីក កំពុង​ធ្វើ​ឲ្យ​ថយចុះ សមត្ថភាព​ទប់ទល់ ដោយ​ធម្មជាតិ​របស់​សរីរាង្គ ។ នេះ​ជា​វិធី​ព្យាបាល​សុវត្ថិភាព , ប្រសិទ្ធភាព , មិន​ចំពោះតែ​ជំងឺមហារីក , វីរុស​ឆ្លង​បាក់តេរី , ជំងឺ​បេះដូង , សន្លាក់ , អាលែកហ្ស៊ី , តែ​នៅមាន​ជំងឺ ជាច្រើន​ផ្សេងទៀត​.... ។

​វិធី​ព្យាបាល​នេះ ជា​សមិទ្ធផល​ធំ​មួយ ក្នុង​វេជ្ជសាស្ត្រ ហើយ​វេជ្ជសាស្ត្រ បច្ចុប្បន្ន ត្រូវ​ទទួលស្គាល់ ប្រព័ន្ធ​អង្គ​បដិបក្ខ ជា​កូនសោ ដើម្បី​វាយ​ឲ្យ​បរាជ័យ ជំងឺមហារីក និង​ជំងឺ​គ្រោះថ្នាក់ ជាច្រើន​ផ្សេងទៀត​... ។​
-AHCC- "​កាំជ្រួច​រុញ​អង្គ​បដិបក្ខ​"

​ពួក​អ្នកស្រាវជ្រាវ​ជប៉ុន ឆ្លងកាត់​ជាច្រើន​ឆ្នាំ បាន​ស្រាវជ្រាវ​សកម្មភាព​អង្គ​បដិបក្ខ ហើយ​បាន​រកឃើញ សារជាតិ​ចម្រុះ​ធម្មជាតិ​មួយ មាននៅ​ក្នុង​ផ្សិត​មួយចំនួន ។ នោះ​គឺ​សារជាតិ hexose (​ឈ្មោះ​ហៅ​កាត់​គឺ AHCC) ត្រូវបាន​ផ្សំ​ពី​ប្រព័ន្ធ​សរសៃ​ផ្សិត Basidiomyeete ។ ការស្រាវជ្រាវ​អំពី AHCC បង្ហាញថា វា​ត្រូវបាន​ប្រដូច​ជា "​កាំជ្រួច​រុញ​អង្គ​បដិបក្ខ​" មួយ​របស់​មនុស្ស​ខ្លាំងក្លា​បំផុត ធ្លាប់​ត្រូវបាន​ពិសោធន៍ ។ វា​លេចឡើង ដើម្បី​រំញោច​បង្កើន សកម្មភាព​របស់​កោសិកា NK ឡើងដល់ ៣០០ ភាគរយ ឬ​ច្រើនជាង (NK ជា​កោសិកា​អង្គ​បដិបក្ខ​) ។ ការវិភាគ​ទាំងឡាយ (​មុខងារ​កោសិកា NK) បង្ហាញថា សកម្មភាព NK កើនឡើង​ក្រោយ​តែ ៤ ម៉ោង បន្ទាប់ពី​ការព្យាបាល ។

​ពួក​អ្នកជំនាញការ នៅបាន​រកឃើញថា AHCC អាចមាន​ប្រយោជន៍ ក្នុងការ​ទប់ស្កាត់ និង​ព្យាបាល​ការឆ្លង​មេរោគ សម្រាប់​អ្នក​អវកាសយានិក ពេល​ពួកគេ​កំពុង​នៅក្នុង​លំហ​។ AHCC​បច្ចុប្បន្ន ជា​វិធី​ព្យាបាល​មួយ ក្នុងចំណោម​វិធី​ព្យាបាល​មហារីក ជួរមុខ​នៅ​ប្រទេស​នេះ ។ ការស្រាវជ្រាវ​អំពី AHCC សឹងតែ​ទាំងអស់ ត្រូវបាន​អនុវត្តន៍ លើ​អ្នកជំងឺ​កំពុង​ឆ្លងកាត់ ការព្យាបាល​មហារីក​ធ​ម្ម​តា ។

​ជាក់ស្តែង លទ្ធផល​នៃ​ការស្រាវជ្រាវ បាន​ត្រូវ​បង្ហាញថា​៖ អ្នកជំងឺ​មហារីក​ថ្លើម ប្រើប្រាស់ AHCC ដូចជា​ផ្នែក​មួយ របស់​កម្មវិធី​ព្យាបាល , AHCC ជំនួយ​ទប់ស្កាត់ , ធ្វើ​ឲ្យ​ថយចុះ​ការរីកចម្រើន​របស់​ដុំ​គីស ហើយ​អត្រា​នៅរស់​ខ្ពស់ជាង ក្រោយពេល​វះកាត់ ។ AHCC ត្រឡប់​បញ្ច្រាស​វត្តមាន របស់​កោសិកា មុន​មហារីក នៅ​មាត់ស្បូន (​ស្តែងចេញ​ដោយ​ការវិភាគ Pap) , ជាលិកា​ត្រឡប់មក​ធម្មតា​វិញ ក្រោយ​ពេលវេលា យឺត​បំផុត​គឺ​៦​ខែ ។ ការស្រាវជ្រាវ ក៏​បង្ហាញថា AHCC នៅ​ជា​ឧបករណ៍​ខ្លាំងក្លា​មួយ ក្នុងការ​ព្យាបាល ជំងឺមហារីក ជាច្រើន​ផ្សេងទៀត រួមមាន​ទាំង ជំងឺមហារីក​ឈាម , មហារីក​សុដន់ , អូវែរ និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​... ។ AHCC កែប្រែ​ឲ្យ​ប្រសើរឡើង នូវ​អត្រា​នៅរស់ , បន្ថយ ឥទ្ធិពល​បន្ទាប់​បន្សំ របស់​ការព្យាបាល​គីមី និង​ព្យាបាល​កាំរស្មី ។ AHCC បច្ចុប្បន្ន ត្រូវបាន​ប្រើប្រាស់​នៅ ២០ ប្រទេស , នាំមុខ​គឺ​ជប៉ុន និង​អាមេរិក ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 285 នាក់
  Flag Counter
Flag Counter