រលាកសាច់បំពង់កធ្ងន់ធ្ងរ អាចបង្កអោយមានបញ្ហាអ្វីខ្លះ?
|
September 23, 2014 (10:03:16)
|
[ 1434 ] |
|
|
|
|
សាច់នៅក្នុងបំពង់កដែលមនុស្សទាំងអស់មានគ្រប់ៗគ្នា គឺជាលិកាដែលស្រដៀងគ្នាទៅនឹងកូនកណ្តុរ ឬក្រពេញ។ ការរលាកសាច់បំពង់ក អាចបណ្តាលមកពីបាក់តេរី ឬវីរុសជាច្រើនប្រភេទ។ រោគសញ្ញានៃការរលាកសាច់ក្នុងក្នុងបំពង់ក ឬការឆ្លងមេរោគមានដូចជា ការឈឺបំពង់ក គ្រុនក្តៅ ពិបាកដកដង្ហើម ពិបាកលេប និងហើមកូនកណ្តុរនៅផ្នែកខាងមុខនៃក។
អាប់សែ ឬការកកខ្ទុះនៅជុំវិញសាច់នោះអាចកើតមានបន្ទាប់ពីការរលាកយូរ។ ការស្ទះដង្ហើម ដែលបណ្តាលមកពីសាច់នៅបំពង់ករីកធំ អាចបណ្តាលអោយអ្នកគេងស្រមុក និងរំខានដល់ការគេង។ ការឆ្លងមេរោគ គឺតម្រូវអោយទទួលការព្យាបាលដោយថ្នាំផ្សះ។
ការឆ្លងមេរោគត្រូវបានគេធ្វើរោគវិនិច្ឆ័យតាមរយៈការសាកសួរ និងការពិនិត្យរាងកាយ។ គ្រូពេទ្យអាចនឹងកៀរយកស្លេសពីបំពង់ករបស់អ្នក ហើយធ្វើតេស្ត ប្រសិនបើគាត់សង្ស័យថាមានការឆ្លងមេរោគ។ ការធ្វើតេស្ត គឺដើម្បីអោយដឹងច្បាស់ពីប្រភេទនៃមេរោគដែលបង្ក។
ក្រៅពីការព្យាបាលដោយថ្នាំ គ្រូពេទ្យអាចនឹងសុំច្រឹបយកសាច់នោះចេញ ប្រសិនបើ ៖
១. អ្នកជាមនុស្សដែលមានការឆ្លងមេរោគម្តងហើយម្តងទៀត ឬជាប់រហូត
២. មានផលវិបាកធ្ងន់ធ្ងរកើតឡើងដោយសារការឆ្លងមេរោគ
៣. ការរីកធំនៃសាច់ដែលរលាកធ្វើអោយប៉ះពាល់ដល់ការដកដង្ហើម ការលេប និងបញ្ហាមាត់ធ្មេញ៕
(ប្រភព៖ www.health.com.kh)
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|