. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
មូលហេតុ​ដែល​​​​បណ្តាល​ ​អោយ​អ្នក​ "​ខ្យល់គ​"
November 04, 2014 (06:56:02) [ 1362 ]
 
 
ខ្យល់គ​ អាច​កើតឡើង​ ដោយសារ​ការធ្លាក់ចុះ​ នៃ​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល​ ។​បន្ទាប់​ពី​អ្នក​បាត់បង់​ស្មារតី ធ្លាក់ ឬ​ដួល​ទៅលើ​ដី​ ពេល​នោះ​ឈាម​ អាច​ហូរ​ទៅកាន់​ខួរក្បាល ​របស់​អ្នក​បាន​ច្រើន​វិញ​ ដែល​ធ្វើអោយ​អ្នក​ដឹងខ្លួន​ធម្មតា​វិញ​។​

​មូលហេតុ​ដែល​កើត​ញឹកញាប់​បំផុត​ ដែល​នាំ​អោយ​អ្នក​ខ្យល់គ​ មានដូចជា​៖
​ដោយសារ​តែ​ប្រពន្ធ័​ប្រសាទ​ ធ្វើអោយ​ចង្វាក់បេះដូង ​ដើ​រយឺត និង​សរសៃឈាម​រីក ដែល​ជា​លទ្ធផល​ធ្វើអោយ​ឈាម​នៅ​ក្នុង​រាងកាយ​ចាល់​នៅ​ផ្នែក​ខាងក្រោម​នៃ​ រាងកាយ និង​មាន​ឈាម​តិច​ទៅកាន់​ខួរក្បាល​។​បញ្ហា​ប្រពន្ធ័​ប្រសាទនេះ​អាច​កើតឡើង​ ដោយ​បញ្ហា​ជាច្រើន​រួម​ទាំង​ស្ត្រេសការ​ឈឺចាប់​ការភ័យខ្លាច​ក្អក​ដំណក​ ដង្ហើម និង​ការ​នោម​។​
​សម្ពាធ​ឈាម​ធ្លាក់ចុះ​ពេល​អង្គុយ ឬ​ឈរ ឬ​ពេល​ប្តូរ​ទីកន្លែង​៖​បញ្ហា​នេះ​អាច​កើតឡើង​ប្រសិនបើ​អ្នក​ក្រោកឈរ​ឡើង​ យ៉ាង​ឆាប់រហ័ស​ពេក ការខ្វះ​ជាតិ​ទឹក​ឬ​ដោយសារ​ថ្នាំ​មួយចំនួន​ដូចជា​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ ខ្ពស់​ជាដើម​។​
​ការដួលសន្លប់​ដែល​បណ្តាល​មកពី​បញ្ហា​ប្រពន្ធ័​ប្រសាទ​គឺ​មាន​ ភាពងាយស្រួល​ក្នុង​ការដឹង​។​ភាគ​ច្រើន​វា​កើតឡើង​ចំពោះ​មនុស្ស​មួយចំនួន​ដែល ​សន្លប់​ពេល​ឃើញ​ឈាម​ដោយសារ​តែ​ការភ័យខ្លាច​។​មនុស្ស​មួយចំនួន​អាច​ដឹង​ ខ្លួន​ថា​ពួកគេ​ល្វើយ​ដោយសារតែ​ពួកគេ​មាន​រោគសញ្ញា​ជាមុន​ដូចជា​មាន​ អារម្មណ៍​ខ្សោយ​ក្អួត​ក្តៅខ្លួន ឬ​វិលមុខ​។​បន្ទាប់ពី​ពួកគេ​បាន​ភ្ញាក់ឡើង​ពួកគេ​អាច​មាន​អារម្មណ៍​វង្វេង វិលមុខ​ឬ​ឈឺ​មួយរយៈ​។​

​មូលហេតុ​មួយចំនួន​នៃ​ការដួលសន្លប់​ដែល​អាច​ធ្ងន់ធ្ងរ​មានដូចជា​៖
​បញ្ហា​បេះដូង ឬ​សរសៃឈាម​ដូច​ជា​ដុំ​កំនក​ឈាម​ក្នុង​សួត ចង្វាក់បេះដូង​ខុស​ប្រក្រតី​បញ្ហា​សន្ទះ​ប្រឹស​បេះដូង​ឬ​ជំងឺ​បេះដូង​។​
បញ្ហា​ប្រព័ន្ធ​ប្រសាទ​ដូច​ជា​ការ​ប្រកាច់​ជំងឺ​ដាច់​សរសៃឈាម​ ខួរក្បាល​ឬ​ជំងឺ​ដែល​កើតមានឡើង​នៅពេល​ដែល​លំហូរ​ឈាម​ទៅកាន់​ផ្នែក​មួយ​នៃ​ ខួរក្បាល​ថយចុះ​៕

(ប្រភព៖ www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 237 នាក់
  Flag Counter
Flag Counter