. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
តើ​អាហារ​​អ្វី​​ ដែលអាច​​ជួយ ​ដល់​ភ្នែកយើង ​ឲ្យ​មើល​ឃើញ​ភ្លឺ​ច្បាស់ ?
December 05, 2014 (11:04:19) [ 1423 ]
 
 
អ្នក​ត្រូវ​ដឹង​ថា ការ៉ុតគឺ​ជា​អាហារ​ពណ៌​លឿង ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន ហើយ​ការទទួល​ទាន ​ការ៉ុត​ឲ្យ​បាន​ច្រើន ​ដើម្បី​ជំនួយ​ដល់​សុខ​ភាព​ភ្នែក​។ ដូច្នេះ​ហើយ​អ្នក​អាច​ជ្រើស​រើស ​ការ៉ុត​ធ្វើ​ជា​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ទាំង​សុខ​ភាព​រាង​កាយ និង​​សុខ​ភាព​ភ្នែក​ព្រម​គ្នា។​

​អាហារ​ទាំង​អស់​មិន​សុទ្ធ​តែមាន​សារៈ​សំខាន់​ទាំង​អស់​នោះ​ទេ។ តាម​ការ​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​វីតាមីន​ជា​ច្រើន និង​សារ​ធាតុ​ខនិជ​អាច​ជួយ​ការ​ពារ​ភ្នែក​ឲ្យ​មើល​ឃើញ​ច្បាស់​បាន​យូរ។ ការ​ទទួល​ទាន​ការ៉ុត​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់​ទេ តែ​ការ​ពិត​វា​ក៏អាច​ជួយ​ការ​ពារ​ភ្នែក​ផង​ដែរ។ ការ៉ុត​មាន​ផ្ទុក​នូវ​វីតាមីន A ជា​ច្រើន​ហើយ​តាម​ការ​សិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា៖ វីតាមីន A នេះ​រួម​ជា​មួយ​វីតា​មីន C និង​វីតាមីន E អាច​ជួយ​កាត់​បន្ថយ​ភ្នែក​ឡើង​បាយ។

អ្នក​ជំនាញ​បាន​និយាយ​ថា៖ គួរ​ទទួល​ទាន​ការ៉ុត និង​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​ដូចជា៖ ស្ពៃ​ខៀវ និង​ស្ពៃ​ក្តោប។ បន្លែ​ទាំង​នេះ​ផ្ទុក​នូវ​វីតាមីន​ច្រើន​ហើយ​ក៏​ជា​សារ​ធាតុ​ជួយ​ការ​ពារ​ភ្នែក​ដែល​គេ​ហៅថា​សារ​ធាតុ​លូ​តេ​អ៊ីន​ផង​ដែរ។ រឿង​មួយ​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ភ្នែក​របស់​អ្នក​នោះ គឺ​ត្រូវ​ទទួល​ទាន​របប​អាហារ​មាន​តុល្យ​ភាព​ខ្ពស់​ដូច​ជា​ផ្លែ​ឈើ និង​បន្លែ ប៉ុន្តែ​សារ​ធាតុខ្លាញ់ និង​ជាតិ​ស្ករ​ត្រូវ​ស្ថិត​ក្នុង​កម្រិត​ទាប។ ក្រៅ​ពីវីតាមីន​ទាំង​ឡាយ អ្នក​គួរ​តែទទួល​ទាន​អាហារ​ណាមាន​ធាតុ​ស័ង្ក​សី និង​សេលី​ល្យូម​គ្រប់​គ្រាន់ ព្រោះ​ពួក​គេអា​ច​ជួយ​ការ​ពារ​ផ្នែក​ផ្ទៃខាង​ក្រោយ​ភ្នែក ដែល​ជា​អ្នក​ទទួល​ពន្លឺ និង​បញ្ជូន​រូប​ភាព​ដែល​បាន​ឃើញ​ទៅ​កាន់​ខួរក្បាល។ អ្នក​ក៏​ត្រូវ​ការ​អាស៊ីត​ខ្លាញ់​មួយ​ចំនួន​ពី​ខ្លាញ់​ត្រី​ដើម្បី​ផ្តល់​សំណើម​ដល់​ភ្នែក​របស់​អ្នក៕

(mungkulkar)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter