. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
មាន​អ្វី​កើតឡើង នៅពេលដែល​​​មនុស្ស​ម្នាក់ ប៉ះទង្គិច​ក្បាល​?
December 08, 2014 (04:30:54) [ 1368 ]
 
 
របៀប​ដែល​មនុស្ស​មាន​ប្រតិកម្ម ក្រោយ​ពី​ប៉ះទង្គិច​នោះ គឺ​អាស្រ័យ​ទៅលើ​ថា​តើ ភាពខ្លាំង​ប៉ុណ្ណា ដែល​ប៉ះ​មក​លើ​ក្បាល​របស់​គេ​។ ជួនកាល មនុស្ស​ម្នាក់​បាន​បាត់បង់​ស្មារតី​បន្តិច ឬ​ត្រូវ​បាន​វង្វេងវង្វាន់​ប៉ុន្មាន​វិនាទី ឬ​ប៉ុន្មាន​នាទី​។​

​មនុស្ស​អាច​មាន​ការគ្រោះថ្នាក់​តិច ហើយ​មិន​ត្រូវបាន​ដួល ប៉ុន្តែ នៅតែ​មាន​ការប៉ះទង្គិច​ដដែល​។ ទោះបីជា​បាន​ក្រោក​ក៏ដោយ មនុស្ស​មួយចំនួន នឹង​មិន​អាច​ចាំ នូវ​អ្វី​ដែល​កើតមានឡើង មុន ឬ​ក្រោយ​គ្រោះថ្នាក់​ក្បាល​នោះទេ​។​

​មនុស្ស​ភាគច្រើន​ដែល​មាន​ការប៉ះទង្គិច នឹង​មាន​អារម្មណ៍​វង្វេង​មួយ​ភ្លេត​។ ពួកគេ​អាច​មាន​អារម្មណ៍​ថា ពួកគេ គឺ​ស្ថិត​នៅក្នុង​ស្ថានភាព ស្រពិចស្រពិល​។ ពួកគេ​អាចញាក់ ឬ​វិលមុខ ប្រសិន​បើ​ពួកគេ​ព្យាយាម​ដើរ ឬ​ធ្វើ​សកម្មភាព​ធម្មតា​ភ្លាមៗ​នោះ​។ អ្នកខ្លះ​វិញ មាន​អារម្មណ៍​ចង់​ក្អួត ឬ​អាច​ក្អួត​ភ្លាមៗ​តែម្តង ក្រោយ​ពី​ប៉ះទង្គិច​នោះ​។ មនុស្ស​ជាច្រើន នឹង​មាន​ការឈឺ​ក្បាល​តិចតួច ដែល​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​។​

​ជួនកាល ជាមួយ​នឹង​គ្រោះថ្នាក់​ក្បាល​ធ្ងន់ធ្ងរ វា​អាច​មាន​ការ​ហូរឈាម​ក្នុង​ក្បាល ឬ​ខ្ទាំ នៅក្នុង​ក្បាល​។ ជារឿយៗ មនុស្ស​ដែល​មាន​គ្រោះថ្នាក់​ក្បាល​ធ្ងន់ធ្ងរ នឹង​ត្រូវ​វង្វេង​រយៈពេល​យូរ សកម្មភាព​ហាក់ដូចជា​វង្វេង ភ័ណ្ឌច្រលំ (​មិនដឹង​ថា​ខ្លួនឯង ឈ្មោះ​អ្វី​? មិនដឹង​ថា​ខ្លួនឯង​នៅទីណា​?) ក្អួត​ជាប់ ឬ​មាន​ការឈឺ​ក្បាល​ខ្លាំង​៕



(ប្រភព៖ www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter