. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
អត្ថប្រយោជន៍​ទាំង 5 របស់​បន្ទាល​កន្ទុយ​ក្រពើ សម្រាប់​សុខ​ភាព​របស់​យើង​ទាំង​អស់គ្នា
December 15, 2014 (13:26:55) [ 1424 ]
 
 
បន្ទាលកន្ទុយក្រពើរត្រូវបានប្រជាជនកម្ពុជាដាំនៅ​តាម​ផ្ទះ​ជា​ច្រើន មិន​ថា​អ្នក​នៅ​ផ្ទះ​ល្វែង ឬ​ផ្ទះ​វីឡា​ឡើយ ដោយ​សារ​តែ​វា​ងាយ​ស្រួល​ដាំមិនចាំបាច់មើលថែអ្វីច្រើនទេ ពិសេសបំផុតនោះគឺចាស់ៗពួកគាត់ចូលចិត្តដាំវាណាស់នោះក៏ ដោយសារតែវាមាន ប្រយោជន៍ជាច្រើន សម្រាប់សុខភាពរបស់មនុស្សយើង។ ជាក់ស្ដែងបន្ទាលកន្ទុយក្រពើរត្រូវបាន ក្រុមហ៊ុនផលិតភេសជ្ជះមួយចំនួនយកទៅផលិតជាភេសជ្ជះលក់ពេញទឹកពេញដី ដោយសារតែវាផ្ដល់ផលប្រយោជន៍ ច្រើន ហេតុនេះ Cambo Report សូមលើកយកចំនុចសំខាន់ៗទាំង 5 ធំៗរបស់បន្ទាលកន្ទុយក្រពើរមកបក ស្រាយប្រាប់ប្រិយមិត្តអោយបានដឹងទាំងអស់គ្នា ។

1. ល្អបំផុតសម្រាប់ព្យាបាលស្បែក
នេះគឺជាចំនុចមួយធំជាងគេបំផុតរបស់បន្ទាលកន្ទុយ​ក្រពើ​សម្រាប់​សុខ​ភាព​ស្បែក​របស់​យើង​ទាំ​ង​អស់​គ្នា​មិន​ថា​ក្មេង ចាស់ ប្រុស ស្រី​ឡើយ វាត្រូវ​បាន​ក្រុម​ហ៊ុន​ផ្នែក​សម្ភស្ស​ជា​ច្រើន​យក​ទៅ​ផលិត​ជា​ផលិត​ផល​ថែរក្សា​ស្បែក​សម្រាប់​ការពារ​ស្បែក​នៅ​ពេល ឆេះ រលាក​ភ្លើង សត្វ​ល្អិត​ទិច និង​ជម្ងឺ​ក្រហម​ស្បែក​ជា​ដើម ព្រោះ​បន្ទាល​កន្ទុយ​ក្រពើ​មាន​សារ​ជាតិ​ពិសេស​ធ្វើ​អោយ​ស្បែក​ត្រជាក់​មាន​សំនើម​ល្អ។ បើ​ចង់​អោយ​វា​មាន​ប្រសិទ្ធ​ភាព​កាន់​តែ​ខ្ពស់​នោះ​គឺ​អាច​កាត់​មក​ពី​ដើម​ភ្លាមៗ ហើយ​ហាន់​ជា​ចំនិត​ស្ដើងៗ​បិទ​ត្រង់​ចំនុច​របួស​នោះ​គឺ​កាន់​តែ​ពិសេស បើ​មាន​ទូរទឹកកក ឬ​ធុង​ទឹកកក អ្នក​អាច​ដាក់​អោយ​វា​ត្រជាក់​គឺ​កាន់​តែ​ល្អ​ថែម​មួយ​កម្រិត​ទៀត។

2. ជួយបណ្ដេញជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ
បន្ទាយកន្ទុយក្រពើរផ្ទុកទៅដោយជាតិរអិលទន់ៗដូចចាហួយអញ្ចឹង​ដែរ ដែល​នៅ​ពេល​អ្នក​ទទួលទាន​វា​មិន​ត្រឹម​តែ​កាន់​តែ​បន្ថយ​ក​ម្ដៅ​ក្នុង​ខ្លួន​ប្រាណ​នោះ​ទេ វា​ថែម​ទាំង​ទៅ​ស្រូប​យក​សារ​ជាតិពុល​ដែល​មាន​នៅ​ក្នុង​ពោះ​វៀន​ធំ​របស់​អ្នក​មក​ជាមួយ​ផងដែរ ដូច្នេះ​វា​អាច​កាត់​បន្ថយ​សារ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​បាន​យ៉ាង​ល្អ​ប្រសើរ ពិសេស​សា​រជាតិ​ពុល​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​តែម្ដង។

3. ធ្វើអោយប្រព័ន្ធភាពស៊ាំរបស់រាងកាយដំណើរការបានល្អ
រុក្ខជាតិមួយនេះក៏ផ្ទុកទៅដោយសារជាតិប្រឆាំងនឹងអុកស៊ីតកម្ម ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​នៅ​ក្នុង​រាង​កាយ។ ជាង​នេះ​ទៅ​ទៀត​វា​ក៏​ជួយ​ទៅ​ដល់​ការ​ពន្លឿន​កោសិកា​ឈាមស​នៅ​ក្នុង​រាង​កាយ​របស់​អ្នក ដែល​ធ្វើ​អោយ​ស្នូល​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន ដែល​ជួយ​ទៅ​ដល់​រាង​កាយ​របស់​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង និង​ហានិ​ភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ ពិសេស​គឺ​ជម្ងឺ​ឆ្លង​តែម្ដង។

4. អារម្មណ៍ល្អ
បន្ទាលកន្ទុយក្រពើរជួយអោយរាងកាយរបស់អ្នកស៊ាំទៅនឹងបរិស្ថានជុំវិញខ្លួន ក៏ដូច​ជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​ផងដែរ ដែល​នៅ​ពេល​ទទួល​ទាន​វា រាង​កាយ​របស់​អ្នក​នឹង​ងាយ​ស្រួល​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​នឹង​បរិស្ថាន​ជុំវិញ​ខ្លួន​បាន​យ៉ាង​ល្អ ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ល្អ ដោយ​សារ​តែ​កម្ដៅ​ក្នុង​ខ្លួន​អ្នក​មិន​សូវ​ជា​ក្ដៅ​ខ្លាំង​ពេក។

5. សម្រកទម្ងន់

ចំនុចនេះមានការពាក់ព័ន្ធទៅនឹងចំនុចទី 2 ខាងលើ ដោយសារតែវាមាន​សមត្ថ​ភាព​ធ្វើ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​រ​បស់​អ្នក​ដំណើ​ការ​បាន​ស្រួល មាន​ន័យ​ថា​វា​ធ្វើ​អោយ​ការ​បន្ទោរ​បង់​របស់​អ្នក​ទៀង​ទាត់ ថែម​ទាំង​បណ្ដេញ​ជាតិពុល បានយ៉ាងប្រសើរ ទើបធ្វើអោយអ្នកស្រកទម្ងន់បានមួយផ្នែកផងដែរ។ យ៉ាងណាមិញការប្រើប្រាស់បន្ទាលកន្ទូយ ក្រពើរត្រូវបានគេសិក្សា ហើយរកឃើញថាការប្រើប្រាស់ច្រើនពេកក៏អាច នឹងធ្វើអោយប៉ះពាល់ដល់សុខភាព របស់អ្នកផងដែរ ពិសេសគឺការទទួលទាន តែបើគ្រាន់តែការប្រើប្រាស់បិទស្បែកគឺគ្មានបញ្ហាច្រើននោះទេតែការ ទទួលទានញឹកញាប់អាចនឹងមានបញ្ហាខ្លះៗទៅវិញផងដែរ។

ប្រភពពី៖សុខភាព
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 130 នាក់
  Flag Counter
Flag Counter