. . . . . .
.
ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០

.
ផ្លែឈើ​ទាំង​ ១០​ប្រភេទ ​ដែល​ជួយ​បញ្ចប់​កង្វល់​ជ្រុះសក់
December 22, 2014 (09:20:55) [ 1228 ]
 
 
សក់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​អាច​ជួយ​លើក​កម្ពស់​សម្រស់​របស់​លោក​អ្នក​ឲ្យ​កាន់តែមាន​ភាព​ស្រស់ស្អាត ហើយវា​ក៏​ជា​អ្នក​ការ​ពារ​ស្បែក​ក្បាល​ពី​ពន្លឺ​ព្រះ​អាទិត្យ​ផង​ដែរ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បណ្តែត​បណ្តោយ​ឲ្យ​សក់​ចេះ​តែ​ជ្រុះ​ជា​រៀង​រាល់​ថ្ងៃ មិន​យូរ​ទេ​អ្នក​នឹង​អស់​សក់​ពី​លើ​ក្បាយ​ ហើយ​ថែម​ទាំង​បាត់​បង់​ភាព​ទាក់​ទាញ​ថែម​ទៀត។ ហេតុ​នេះ​អ្នក​គួរតែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែរក្សា​សក់​ឲ្យ​បាន​ម៉ត់​ហ្មត់ដើម្បី​បញ្ចប់នូវ​បញ្ហា​ជ្រុះ​សក់​នេះ។

១.ផ្លែក្រូច
រសជាតិ​ផ្អែម​​ដែល​មាន​នៅ​ក្នុង​ផ្លែ​​ក្រូច ​គឺ​ជា​គុណ​ប្រយោជន៏​ដ៏​ល្អ​មួយ ​សម្រាប់​សក់​របស់​អ្នក​។ នៅ​ក្នុង​នោះ​ផង​ដែរ ផ្លែ​ក្រូច​ក៏​ជា​ប្រភេទ​ផ្លែ​ឈើ​ដែឡ​ជំនួយ​មួយដល់​ការ​រី​លូត​លាស់​របស់​សក់​ ក៏​ដូច​ជា​ព្យាបាល​សក់​ជ្រុះ​ផង​ដែរ។

២.​ក្រូចថ្លុង
ក្រូចថ្លុងគឺ​ជា​ប្រភេទ​ផ្លែ​ឈើ​ជូ​អែម សម្បូរ​នូវ​ជាតិ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម បង្កើន​នូវ​ចលនា​ឈាម​រត់ ដូចនេះ​ហើយ​វា​អាច​ជួយ​កាត់​បន្ថយ ​ក៏​ដូចជា​ការពារការសក់​ជ្រុះ។

៣.ក្រូចឆ្មា
ក្រូច​ឆ្មា​អាច​​ជួយ​ឲ្យ​ស្បែក​អ្នក​ស្រស់​ស្អាត​ ហើយ​ក៏​មាន​ផលប្រយោជន៏​ច្រើន​លើស​លប់​ផង​ដែរ​សម្រាប់​សសៃ​សក់។ អ្នក​គួរ​តែ​អនុរត្តន៏​​ដោយប្រើ​ក្រូច​មក​ធ្វើ​ការ​ឈ្លី​លើ​ស្បែក​ក្បាល​ របស់​អ្នក​ក្នុង​ការ​កម្ចាត់​ ក្អែល អង្កែ ការរមាស់​ក៏​ដូជាកត្តា​សក់​ជ្រុះ​ផង​ដែរ​ រាល់​មុន​ពេល​អ្នក​កក់សក់។

៤.ផ្លែ Berry
ក្នុង​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ក្រហម​ជា​ច្រើន​ ដែល​ជា​ប្រភព​នៃ​ការ​ព្យាបាល​ការ​ជ្រុះ​សក់ និង​ជំនួយ​ដល់​ការ​លូត​លាស់​​របស់​សក់។ ​ក្នុង​នោះ​ផង​ដែរ​ផ្លែ Berry គឺ​មាន​ផ្ទុក​នូវ​​ សារធាតុ​ bioflavanoids​ ដែល​ជួយ​បង្កើន​ចរន្ត​ឈាម​ក្នុង​ក្បាល ​​កាត់​បន្ថយ​សក់​ជ្រុះ។

៥.ផ្លែ​ឈីរី (cherries)
​ក្នុង​ផ្លែ​ឈីរី​ក៏​មាន​ផ្ទុក​នូវ​សារធាតុ bioflavanoids​ ដែល​វា​អាច​ជួយ​ការ​ពារ​ក្នុង​ការ​​ជ្រុះ​សក់​ផង​ដែរ។

៦.ផ្លែ Plum
​ដើម្បីឲ្យ​សក់​របស់​អ្នក​មាន​សុខភាព​ល្អ​អ្នក​គួរ​តែ​ញ៉ាំ​​ផ្លែ​ឈើ​ប្រភេទ​នេះ។ អ្នកអាច​យក​ផ្លែ​នេះ​មក​ច្របាច់​ឲ្យ​មាន​ទឹក​ រួច​យក​ទៅ​ឈ្លី​ទៅ​លើ​ស្បែក​ក្បាល​របស់​អ្នក​ ធ្វើ​បែប​នេះវាអាច​ជួយ​ឲ្យ​សក់​របស់​អ្នកឈប់​ជ្រុះ​។

៧.ផ្លែ​ចេក​ច្របាច់
​ប្រសិន​បើ​អ្ន​ក​ធ្វើ​ការ​លាប​ទៅ​លើ​សក់​ ​វា​មិន​ត្រឹម​​​តែ​ជួយ​ព្យា​បាល​នូវ​ជំងឺ​របស់​សក់​ប៉ុណ្ណោះ​ទេ ​វា​ក៏​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ មាន​ភាព​ភ្លឺ​សរលោង​ផង​ដែរ។

៨.ផ្លែ​ត្របែក
​ក្នុង​ផ្លែ​ត្រ​បែក​​ គឺ​មាន​ផ្ទុក​នូវ​ជាតិ​ វីតាមីន​ A​​ ​ជួយ​ជំរុញ​ក្នុង​ការ​លូត​លាស់​របស់សក់ ដែល​ទើប​នឹង​ដុះ​ថ្មី​ឲ្យ​កាន់​តែរឹង​មាំ​។ ​ប្រសិនបើ​អ្នក​អាច​បន្ថែម​ទឹកក្រូចឆ្មា​ និង​ទឹក​ឃ្មុំ​មួយ​តំណក់​ចូល​បន្ថែម​នោះ​ គឺ​វា​រិត​​តែ​ល្អ​។

៩.ផ្លែល្ហុង
ផ្លែ​ល្ហុង ​​​គឺ​ជា​ផ្លែ​ឈើ​ធម្ម​ជាតិមួយ​ប្រភេទ ​ដែល​មាន​ផ្ទុក​នូវ​សារធាតុ​ exfoliator ​​ដែល​ល្អ​សម្រាប់​សុខភាព​សក់​។ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​​មាន​បន្ថែម​ ទឹក​ដោះគោ​ និង​ទឹកឃ្មុំ​ គឺ​ជួយ​ឲ្យ​បញ្ហាសក់ ​នឹង​ស្បែក​ក្បាល​របស់​អ្នក​ត្រូវ​បញ្ចប់​កង្វល់។

១០.ផ្លែ​ប៉េស
​ផ្លែ​ឈើ​ប្រភេទ​នេះ​ ភាគ​ច្រើន​តែ​ជ្រើស​យក​មក​​ព្យាបាល​បញ្ហា​ស្បែក​ក្បាល​។ ប្រសិន​បើ​អ្នក​ជា​អ្នក​មាន​បញ្ហា​សក់​ជ្រុះ គឺ​គួរ​តែ​ជ្រើស​ផ្លែឈើ​មួយ​ប្រភេទនេះ​ទើប​ប្រសើរ៕

( ប្រភព ៖ មង្គលការ​ )
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២០
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter