. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
គួរយល់ដឹង៖ ផលវិបាក​នៃ ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ​
January 07, 2015 (07:42:00) [ 1306 ]
 
 
នៅពេលដែល​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ គឺ​ជា​ជំងឺ​ជា​ប្រព័ន្ធ​មួយ ដែល​ការ​រលាក​របស់​វា អាច​ប៉ះពាល់​លើ​សរីរៈ និង​តំបន់​នៃ​ខ្លួន​ដទៃ ជាង​ប៉ះពាល់​លើ​សន្លាក់​ ។ ការ​រលាក​នៃ​ក្រពេញ​នៅ​នឹង​ភ្នែក និង​មាត់ អាច​បណ្តាល​អោយ​ស្ងួត ដែល​ត្រូវបាន​គេ​ហៅថា​ជំងឺ Sjogren ​។

ភាព​ស្ងួត​នៃ​ភ្នែក អាច​នាំ​អោយ​ស្រាំ​កញ្ចក់​ភ្នែក​ ។ ការ​រលាក​នៃ​ផ្នែក​សៗ​នៅ​នឹង​ភ្នែក (sclera) អាចជា​រឿង​មួយ​គ្រោះថ្នាក់​ដល់​ភ្នែក​ ។ ការ​រលាក​ស្រទាប់​សួត ដែល​បង្កឡើង​ដោយ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ​នេះ បណ្តាល​អោយ​ឈឺទ្រូង ជាមួយនឹង​ការដកដង្ហើម​ជ្រៅៗ ដកដង្ហើម​ខ្លីៗ ឬ​ក្អក ​។

ជាលិកា​សួត​ខ្លួន​វា អាច​ក្លាយជា​ហើម និង​សម្លាក ហើយ​ជួន​កាលវិ​វត្តមានជា​ដុំ នៅក្នុង​សួត​ក៏មាន​ ។ ការ​រលាក​ស្រោម​បេះដូង ក៏​អាច​កើតមាន​ផងដែរ ហើយក៏​អាច​បណ្តាលអោយ​ឈឺទ្រូង​ដូចគ្នា ប៉ុន្តែ មាន​ការប្រែប្រួល កម្រិត​នៃ​ការឈឺ នៅពេល​ដែល​គេង​រាបស្មើ ឬ​អោន​ទៅមុខ ​។

ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការកើនឡើង ហានិភ័យ​នៃ​ការ​គាំងបេះដូង​។ ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ អាច​បន្ថយ​ចំនួន​នៃ​កោសិកា​គ្រាប់​ឈាមក្រហម និង​កោសិកា​គ្រាប់​ឈាមស ​។ ការថយចុះ​កោសិកា​គ្រាប់​ឈាមស អាច​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការរីក​សរីរៈ​អណ្តើក ហើយ​អាច​បង្កើន​ហានិភ័យ នៃ​ការឆ្លង​មេរោគ​ ។ ហានិភ័យ​នៃ​ជំងឺមហារីក​កូនកណ្តុរ គឺ​ខ្ពស់ ក្នុងចំនោម​អ្នកជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ ជាពិសេស ចំពោះ​អ្នក​ដែល​មាន​ការ​រលាក​សន្លាក់​ខ្លាំង ​។ ដុំ​ពក ឬ​ដុំ​ទឹក​នៅ​ក្រោម​ស្បែក អាច​កើតមាន​ជុំវិញ​កែងដៃ និង​ម្រាមដៃ ដែល​វា​មាន​សម្ពាធ​ញឹកញាប់ ​។ ទោះបីជា​ធម្មតា ដុំ​នោះ​មិន​បណ្តាល​អោយ​មាន​រោគសញ្ញា​អ្វី​ក៏ដោយ ប៉ុន្តែ ពួក​វា​អាច​ក្លាយ​ជា​ឆ្លង​មេរោគ​បាត់ទៅហើយ​ ។

សរសៃ​វិញាណ អាច​ក្លាយជា​ត្បៀត នៅ​នឹង​កដៃ ដែល​បណ្តាល​អោយ​មាន​ជំងឺ​មួយ ដែល​ត្រូវបាន​គេ​ហៅថា Carpal Tunnel Syndrome ​។ ក្នុងករណី​កម្រ ផលវិបាក​ធ្ងន់ធ្ងរ ជាធម្មតា អាច​ប៉ះពាល់​ទៅលើ​ឈាម ដែល​ស្រោចស្រព​ជាលិកា ហើយ​នាំ​អោយ​ជាលិកា​ស្លាប់ ​។ ជារឿយៗ​បំផុត វា​អាច​មើលឃើញ ដោយ​តំបន់​នោះ​ខ្មៅ​ជុំវិញ​ក្រចក ឬ​ដូច​ដំបៅ​នៅ​នឹង​ជើង ​៕

(ប្រភព៖ health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 90 នាក់
  Flag Counter
Flag Counter