. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
គន្លឹះ​សាមញ្ញា ៥ យ៉ាង​ ​​ដែលអាចជួយ​ការពារ​​មិន​ឲ្យ​​ក្បាលទំពេក​នៅ​ពេលអនាគត
January 17, 2015 (08:13:19) [ 1285 ]
 
 
សំរាប់មនុស្សភាគ​ច្រើន​មិន​សូវ​បាន​​យក​ចិត្ត​ទុកដាក់​នឹង​ការ​ជ្រុះសក់នោះទេ វា​អាច​ធ្វើ​ឲ្យ​ក្បាល​​របស់អ្នក​អាចនឹង​ទំ​ពេក​បាន ជាពិសេសនោះ លោកអ្នក​នឹង​មានភាពខ្មាសអៀន​ដោយ​សារ​​សក់របស់​លោកអ្នក​​។ សក់មានប្រយោជន៍​​ជាច្រើន​សំរាប់​ភាព​ហ៊ឺហាររបស់​អ្នក​។​ ប្រសិន​បើលោក​អ្នកធ្លាប់​ជ្រុះ​សក់​ និង​ចង់ទប់ស្កាត់វា យើង​មានវីធី​ដើម្បី​កាត់​បន្ថយ​ការជ្រុះសក់​របស់អ្នក។

១. ជួយជំរុញ​ដល់​កោសិកាស្បែកក្បាល​៖ លោកអ្នក​អាច​ធ្វើការ​ម៉ាស្សាស្បែក​ក្បាលដោយខ្លួនឯង​ ឬប្រើ​សាប៊ូ​ជំនួយផ្សេងៗ ដែលមាន​សារ​ធាតុ​ចិញ្ចឹមគ្រប់គ្រាន់​​ដល់សក់​របស់​អ្នក។

២. កុំប្រើប្រដាប់ផ្លុំសក់​៖ សូមទុកសក់របស់​អ្នក​ឲ្យ​ស្ងួតតាម​បែបធម្មតា ជៀសវាងការ​​ប្រើ​ម៉ាសីុនផ្លុំសក់ ដែលវាអាច​នឹង​ប៉ះពាល់ដល់​សក់របស់អ្នក​។

៣. កុំប្រើថ្នាំលាបសក់៖ ថ្នាំលាប​សក់​​ត្រូវ​បានគេ​​បង្កើតឡើង​ពី​សារធាតុគីមី ដូច្នេះវាអាចនឹងធ្វើ​ឲ្យ​សក់​របស់អ្នក​ជ្រុះបាន​។

៤. ការពារសក់ពីកម្តៅថ្ងៃខ្លាំង​​៖ គ្រប់​ពេលដែល​លោក​អ្នក​ចេញ​ទៅក្រៅ​ សូមពាក់​មួក​​ដើម្បី​​ការពារសក់​របស់អ្នកពី​កម្តៅ​ខ្លាំង។

៥. កុំពាក់មួក​សុវត្ថិភាព​ញឹកញាប់​ពេក៖​ ប្រភេទមួករួមមាន៖ មួកសុវត្ថិភាព មួកសំណង់ ... ព្រោះមួក​សុវត្ថិភាព​អាច​ធ្វើ​​សក់របស់អ្នក​មិន​មានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយស្បែកក្បាលរបស់អ្នក​នឹង​បែកញើស​ដោយ​សារគ្មាន​ខ្យល់ចូល​។

(ប្រភព ៖ everydayhealth)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 87 នាក់
  Flag Counter
Flag Counter