. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ប្រសិន​បើ​ស្រី ​ប្រើ​ប្រាស់​​ឧបករណ៍​សិច​​ច្រើនពេក វានឹង​បណ្តាល​​ឲ្យ​មនុស្ស​ស្រី​ជួប​នូវ​បញ្ហាធ្ងន់​ធ្ងរ​
January 17, 2015 (08:18:48) [ 1657 ]
 
 
ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​​លេច​លឺ​ទាក់ទង​នឹង​​បញ្ហា​សុខភាព​ផ្លូវ​ភេទ​មួយ​បាន​ ឲ្យ​ដឹង​ថា​ ឧបករណ៍​រំញោច​​សិច​​កំពុង​បំផ្លិច​បំផ្លាញ​ជីវិត​ផ្លូវ​ភេទ​របស់​មនុស្ស​ស្រី​ ដោយ​វា​បាន​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​មនុស្ស​ស្រី​(យោនី)​ មាន​ភាព​ស្ពឹក​ស្រពោន។​ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ មុន​ពេល​ដែល​អ្នក​សម្រេចចិត្ត​ ឈប់​ប្រើប្រាស់​វា​ សូម​អ្នក​ចូរ​ធ្វើ​ការ​ពិចារណា​ជាមុន​សិន។​

តាម​ការ​ពិត​ការ​ ប្រើប្រាស់​ឧបករណ៍​សិច​តាម​ធម្មតា​ គឺ​វា​មិន​បាន​ប៉ះពាល់​អ្វី​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​អ្នក​នោះ​ទេ​ សំខាន់​គឺ​ត្រង់​ថា​តើ​អ្នក​ប្រើ​វា​ញឹកញាប់​ដែរ​ឬទេ​?​

លោក​ សាលសាស្ត្រាចារ្យ​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ខាង​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​នៅ​សាលា​ Yale School of Medicine​, ​Mary Jane Minkin ​បាន​ឲ្យ​ដឹង​ថា​ ម៉ាស៊ីន​រំញោច​ផ្លូវ​ភេទ​មិន​បាន​ប៉ះពាល់​អ្វី​នោះ​ទេ​​ ហើយ​លោក​ក៏​សូម​ណែ​នាំ​ឲ្យ​មនុស្ស​ស្រី​ប្រើ​វា​ឲ្យ​បាន​ទៀងទាត់​ផង​ដែរ​ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រសិន​បើ​មនុស្ស​ស្រី​ប្រើ​វា​ឡើង​ស៊ាំ​ហើយ​នោះ​ នាង​អាច​នឹង​ប្រឈមមុខ​នឹង​ការ​ត្រូវ​ការ​ការ​ភ្ញោច​អារម្មណ៍​ខ្លាំង​ដើម្បី​ ឲ្យ​មាន​អារម្មណ៍​ក្នុង​ពេល​រួមភេទ។​

លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​ ដឹង​បន្ថែម​ទៀត​ថា​ អ្វី​ៗ​គ្រប់​យ៉ាង​គឺ​វា​សម្រេច​ទៅ​លើ​អ្នក​ថា​តើ​ពេល​ប្រើ​វា​ហើយ​អ្នក​មាន ​បញ្ហា​ ឬ​ក៏​ដៃ​គូ​របស់​អ្នក​មាន​បញ្ហា​ ហើយ​លោក​ក៏​បាន​គិត​ដែរ​ថា​ឧបករណ៍​មួយ​នេះ​ត្រូវ​បាន​គេ​រិះ​គន់​ខ្លាំង ​តែ​​វា​ក៏​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ប្រដាប់​ភេទ​ស្ពឹក​នោះ​ដែរ ​​វា​គ្រាន់​តែ​បណ្ដាល​ឲ្យ​មនុស្ស​ស្រី​ត្រូវ​ការ​ការ​ភ្ញោច​អារម្មណ៍​ ខ្លាំង​បន្តិច​ប៉ុណ្ណោះ។​

តែ​ប្រសិន​បើ​អ្នក​នូវ​តែ​មាន​ការ​ ព្រួយបារម្ភ​ ពី​ឧបករណ៍​សិច​សិប្បនិម្មិត​នឹង​បំផ្លាញ​ជីវិត​ផ្លូវ​ភេទ​របស់​អ្នក​ទៀត​ អ្នក​គួរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​វា​ ប៉ុន្តែ​អ្វី​ដែល​អ្នក​គួរ​យល់​ដឹង​ឲ្យ​ច្បាស់​នោះ​គឺថា​ ឧបករណ៍​នេះ​មិនមែន​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​ប្រដាប់​ភេទ​របស់​អ្នក​ (យោនី)​ រហូត​នោះ​ទេ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 27 នាក់
  Flag Counter
Flag Counter