. . . . . .
.
ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤

.
គ្រាន់តែ​ដើរ​ក៏​មាន​អត្ថ​ប្រ​យោ​ជ​ន៏​ដែរ
March 14, 2015 (11:00:51) [ 1316 ]
 
 
បើ​សាលារៀន ឫ នៅ​កន្លែងធ្វើការ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ប៉ុន្មាន​ទេ ចូរ​អ្នក​សាកល្បង​ប្រើ​មធ្យោបាយ​ដើរ​ជំនួស​ឲ្យ​ការ​ជិះ​យាន​យន្ត​ផ្សេង​ៗ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង និង​មាន​ផល​ល្អ​ចំពោះ​បេះដូង​ទៀត​ផង​។

យោង​តាម​ការ​សិក្សា​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​បា​ហ្វ​ហ្វា​ឡូ (University of Buffalo) បាន​សាកល្បង​បែងចែក​មនុ​ស្សុ​ស្រី​ប្រុស អាយុ ១៨-២៥​ឆ្នាំ ចែក​ចេញ​ជា​ពីរ​ក្រុម ដោយ​ឲ្យ​ក្រុម​ទី​១ ប្រើ​យានជំនិះ​ទៅ​​សាលា ១០​នាទី ហើយ​មួយ​ក្រុម​ទៀត​ដើរ បន្ទាប់​មក​ឲ្យ​អង្គុយ​សម្រាក ១០​នាទី មុន​នឹង​ធ្វើ​បែប​ហ្វឹកហាត់​។ លទ្ធផល​ឃើញ​ថា ក្រុម​​ដែល​ជិះ​យានយន្ត​គឺ​មាន​ជីពចរ​លឿន​ជាង​មួយ​ក្រុម​ទៀត ៨​ដង​ក្នុង​១​នាទី ថែម​ទាំង​មាន​អារម្មណ៍​តានតឹង នឹង​មាន​សម្ពាធ​ឈាម​ខ្ពស់​ជាង​ក្មេង​ដែល​ដើរ​ដល់​ទៅ​២​ដង​។

អត្រា​ជីពចរ និង សម្ពាធ​ឈាម អាច​ឈាន​ទៅ​រក​ជំងឺ​សរសៃឈាម​បេះដូង នា​ពេល​អនាគត​បាន​។ ដូច្នេះ​គួរ​អ្នក​ដើរ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លះ ដើម្បី​សុខភាព​បេះដូង​រឹង​មាំ នា​ពេល​អនាគត​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter