. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
បញ្ហា​ផ្លូវភេទ ៤​យ៉ាង​​ដែល​ស្ត្រី​កើត​​មាន​ជា​ញឹក​ញាប់​បំផុត
March 14, 2015 (11:02:38) [ 1495 ]
 
 
បញ្ហា​នៃ​ការ​ខូច​មុខងារ​ផ្លូវភេទ​ច្រើន​តែ​មាន​លើ​បុរស​ប៉ុណ្ណោះ​។ តាម​ពិត ករណី​បែប​នេះ​ក៏​អាច​កើត​មាន​លើ​ស្ត្រី​បាន​ដែរ​។ ជា​ទូទៅ បញ្ហា​ខូច​មុខងារ​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​បង្ក​ឡើង​ដោយ​ជំងឺ​ជា​ច្រើន​ទាំង​ជ​ងឺ​ផ្លូវ​កាយ និង​ផ្លូវចិត្ត​។

ការ​ខូច​មុខងារ​ផ្លូវភេទ​លើ​ស្ត្រី​អាច​កើតឡើង​គ្រប់​វ័យ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បញ្ហា​ទាំងនេះ​ច្រើន​តែ​កើតឡើង​ក្រោយ​ពេល​សម្រាលកូន​រួច ឬ​ពេល​រាំងរដូវ​។ ខាងក្រោម​នេះ​គឺជា​បញ្ហា​ផ្លូវភេទ​របស់​ស្ត្រី​ដែល​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​បំផុត​។

គ្មាន​តណ្ហា​ផ្លូវភេទ
បញ្ហា​ផ្លូវភេទ​ជា​ច្រើន​ដែល​កើត​មាន​លើ​ស្ត្រី​គឺជា​ហេតុផល​មួយ​ដែល​នាំ​អោយ​បាត់បង់​ចំណង់​ផ្លូវភេទ​។ ស្ថិត​ក្នុង​បញ្ហា​ទាំងនេះ មាន​កត្តា​ជា​ច្រើន​អាច​ប៉ះពាល​ដែរ​ដូច​ជា បម្រែបម្រួល​អ័រម៉ូន​, ជំងឺ និង​ការ​ព្យាបាល (​ឧទាហរណ៍ មហារីក និង​ការ​ព្យាបាល​ដោយ​ថ្នាំ​មហារីក​), បាក់ទឹកចិត្ត​, មាន​ផ្ទៃពោះ​, ស្ត្រេ​ស និង​អស់កម្លាំង​។ ភាព​ធុញទ្រាន់​នៃ​ទម្លាប់​រួម​ភេទ​រាល់ដង​ក៏​ធ្វើ​អោយ​កង្វះ​តណ្ហា​ដល់​ការ​រួម​ភេទ​ដែរ​។

មិន​មានការ​ភ្ញោ​ច
ចំពោះ​មនុស្ស​ស្រី ការ​ដែល​មិន​អាច​ធ្វើ​អោយ​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវ​កាយ​ក្នុង​ពេល​រួម​ភេទ​បាន នឹង​ធ្វើ​អោយ​កង្វះ​ដល់​ការ​ហូរ​ទឹករំអិល​ពី​ក្នុង​ទ្វារមាស​បាន​។ ការ​ដែល​មិន​អាច​ទទួល​បាន​ភាព​ស្រើបស្រាល​ក៏​ប្រហែលជា​មាន​ជាប់​ទាក់ទង​នឹង​ការ​ថប់​អារម្មណ៍​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត បច្ចុប្បន្ន​នេះ ការ​សិក្សា​ជា​ច្រើន​កី​បាន​ស្រាវជ្រាវ​ទៅ​លើ​ទំនាក់ទំនង​នៃ​បញ្ហា​លំហូរ​ឈាម​ក្នុង​សរីរាង្គ​ផ្លូវភេទ​របស់​មនុស្ស​ស្រី ដូច្នេះ​វា​នឹង​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវភេទ​ទៀត​។

ពិបាក​ឈាន​ដល់​ចំនុចកំពូល
ការ​ដែល​មិន​អាច​ឈាន​ដល់​ចំនុចកំពូល​ក្នុង​ពេល​រួម​ភេទ​ពិតជា​កើត​ឡើងជា​ញឹកញាប់​បំផុត ហើយ​យ៉ាង​ហោច​ណាស់​ក៏​មានការ​ប៉ះពាល់​លើ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ដែរ​ចំពោះ​ស្ត្រី​ទាំងអស់​នៅ​លើ​ពិភពលោក​នេះ​។ វា​អាច​បណ្តាល​មក​ពី​ការ​មិន​មានបទពិសោធន៍​ខាង​រួម​ភេទ​, កង្វះ​ចំណេះដឹង​ខាង​ផ្លូវភេទ​, និង​កត្តា​ផ្លូវចិត្ត​ដូច​ជា យល់​ថា​ខ្លួន​មាន​កំហុស​, ថប់​អារម្មណ៍ ឬ​ធ្លាប់​មានការ​បំពាន​ខាង​ផ្លូវភេទ​ពី​មុន​មក​។ កត្តា​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​អោយ​មិន​អាច​ឈាន​ដល់​ចំនុចកំពូល​ក្នុង​ពេល​រួម​ភេទ​បាន​នោះ​មាន​ដូច​ជា ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ និង​មាន​ជំងឺ​រ៉ាំរ៉ៃ​។

ឈឺចាប់​ក្នុង​ពេល​រួម​ភេទ
ការ​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ​អាច​បង្ក​ឡើង​ដោយ​បញ្ហា​មួយ​ចំនួន​ដូច​ជា ជំងឺ Endometriosis, ដុំ​សាច់​ក្នុង​អាង​ត្រគៀក​, គីស​, រលាក​ទ្វារមាស​, មាន​ទឹករំអិល​ទ្វារមាស​តិច​បំផុត​, ជាលិការ​មាន​សន្លាក​ក្រោយ​ពី​វះកាត់​រួច ឬ​មាន​ជំងឺ​កាមរោគ​។ រឿង​នេះ​អាច​កើតឡើង​បាន​ដោយសារ​តែ​ការ​ខ្លាច​ពេល​រួម​ភេទ ឬ​មានការ​ប៉ះទង្គិច​ផ្លូវចិត្ត​ពី​មុន​មក​៕

ប្រភព ៖​ health.com.kh
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter