. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
វិធី​ព្យាបាល​ភ្នែក​មី​ញ៉ូ​ប​
April 03, 2015 (06:20:41) [ 1589 ]
 
 
ភ្នែក​មី​ញ៉ូ​ប​ជា​អ្វី​?
​ភ្នែក​មី​ញ៉ូ​ប​ជា​លក្ខណៈ​របស់​ភ្នែក​ដែល​មិនអាច​មើល​ឆ្ងាយ​បាន ច្បាស់លាស់ ពោលគឺ​មើលទៅ​ព្រិលៗ ដោយសារ​កាំ​ពន្លឺ ឬ​កំ​ណុំ​រូបភាព​នៅ​ផ្តុំគ្នា​នៅខាងមុខ​នៃ​សរសៃ​រ៉េ​ទីន​របស់​ភ្នែក​។ ​រោគសញ្ញា​ភ្នែក​មី​ញ៉ូ​ប​​ជាធម្មតា​ភ្នែក​យើង​មាន​ប្រវែង​ប្រហែល​ពី​២៣​ទៅ​ ២៤​មី​លី​ម៉េ​ត្រ បើ​ភ្នែកមាន​ប្រវែង វែង​ជាង​នេះ​វា​ជា​សញ្ញាណ​នៃ​ភ្នែក​មី​ញ៉ូ​ប​ហើយ​។ ក្រៅពីនោះ​ក៏មាន​រោគសញ្ញា​ផ្សេងទៀត​ដូចជា​៖

-​មើល​ឆ្ងាយ​មិន​ច្បាស់ ប៉ុន្តែ​មើល​ជិត​ច្បាស់​
-​ធ្វើ​ភ្នែក​ព្រិ​មៗ​ពេល​សម្លឹងមើល​វត្ថុ​ដែល​នៅ​ឆ្ងាយ ដោយ​ភាព​ស្រ​វ៉ាំ​ង​
-​កាន់​សៀវភៅអាន​នៅ​ជិត​ភ្នែក​
-​ចាញ់​ពន្លឺ​
-​ចុក​រោយ​គ្រាប់ភ្នែក​ក្តៅ​ភ្នែក​ហៀរ​ទឹកភ្នែក​ជា​ញឹកញាប់​
-​ឈឺក្បាល ចុក​រោយ​គ្រាប់ភ្នែក​នៅពេល​ប្រើប្រាស់​ភ្នែក​ច្រើន ដូចជា​ការអាន​សៀវភៅ ឬ​ប្រើប្រាស់​កុំព្យូទ័រ​ជាដើម​។​
​មូលហេតុ​ដែល​បង្ក​ឲ្យ​ភ្នែក​មី​ញ៉ូ​ប​
-​ភ្នែក​ខ្លះ​មី​ញ៉ូ​ប​គឺ​បណ្តាលមកពី​កែវភ្នែក​ធម្មជាតិ ដែល​តម្រូវ​ឲ្យ​កើតមាន​តែម្តង​
-​មកពី​ទំហំ​ភ្នែក​វែង​ជាង​ភ្នែក​ធម្មតា (​ភ្នែក​ធម្មតា​មាន​ប្រវែង​ប្រហាក់ប្រហែល​ពី​២៣​ទៅ​២៤​មី​លី​ម៉ែត្រ​)
-​មើល​ច្រើន ឬ​សម្លឹង​រយៈពេល​យូរ ក្នុង​រយៈពេល​ដ៏​វែង​ណាមួយ​
-​ភ្នែក​ភាគច្រើន​សម្លឹងមើល​ជិតៗ​
-​ភ្នែក​មី​ញ៉ូ​ប​ក៏​បណ្តាលមកពី​កត្តា​ដំណពូជ​ផងដែរ​។​

ភ្នែកមាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​ គ្រប់រូប​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ ជាការ​កត់សម្គាល់​មនុ​ស្ស​មួយចំនួន មិនបាន​យកចិត្តទុកដាក់​ថែរក្សា​ភ្នែក​ទេ គឺ​ចេះតែ​ប្រើប្រាស់​ភ្នែក​មិនបាន​ល្អ ​ធ្វើ​ឲ្យ​កើត​បញ្ហា​ផ្សេង​។ មាន​បញ្ហា​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ភ្នែក​នៅក្នុង​នោះ​បញ្ហា​ភ្នែក​មី​ញ៉ូ ​ប ក៏​ជា​បញ្ហា​ប្រឈម​របស់​មនុស្ស​នា​សម័យ​ទំនើប​នេះ​ផងដែរ​។

ពីព្រោះ​សម័យ​ទំនើប​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ជឿនលឿន ដែល​មនុស្ស​ត្រូវតែ​មើល​ដើម្បី​សិក្សា​ទទួលបាន​ព័ត៌មាន​តាម រយៈ​ការមើល​ ទូរទស្សន៍ កុំព្យូទ័រ និង​ទូរ​សព្ទ​ដៃ​។ ការមើល​នៅក្នុង​រយៈពេល​យូរ និង​មើល​ជិត​ពេក​លុះ​យូរៗ ទៅ​រហូតដល់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក​និង​ធ្វើ​ឲ្យ​ភ្នែក​ក្លាយជា មី​ញ៉ូ​ប​។

​វិធី​ព្យាបាល​ភ្នែក​មី​ញ៉ូ​ប​
​បើតាម​អ្នកជំនាញ​ដែល​បាន​បកស្រាយ ភ្នែក​មី​ញ៉ូ​ប​ពិតជា​ពិបាក​នឹង​ព្យាបា​ន​ឲ្យ​ជាសះស្បើយ​ខ្លាំងណាស់ ប៉ុន្តែ​អាច​ប្រើប្រាស់​វ៉ែនតា​អាច​ប្រើប្រាស់​ខន​ថិ​ក​ឡែ​ន​ជា​ជំនួយ​ហើយ​ បើ​ភ្នែក​មី​ញ៉ូ​ប​ធ្ងន់ធ្ងរ​ត្រូវធ្វើ​ការវះកាត់​។​

១-​ការប្រើប្រាស់​វ៉ែនតា : ការប្រើប្រាស់​វ៉ែនតា​បានផ្តល់​អត្ថប្រយោជន៍​ច្រើន​គួរសម​ដែរ វា​អាចជួយ​ឲ្យ​ភ្នែក​មើល ឃើញ​វត្ថុ​តូចៗ​ដែល​នៅ​ជិត​។ មើលទៅ​ឆ្ងាយ​បាន​ច្បាស់​ជារួម​ធ្វើ​ឲ្យ​មើលឃើញ​ប្រសើរ​ជាង​មុន​។ ការប្រើប្រាស់​វ៉ែនតា តាមរយៈ​ការ​វាស់​ភ្នែក​ដោយ​លក្ខណៈ​ត្រឹមត្រូវ នោះ​និង​មិន​ប៉ះពាល់​ដោយផ្ទាល់​ទៅ​និង​ភ្នែក​នោះទេ​។​

២-​ការព្យាបាល​ភ្នែក​តាមរយៈ​ការប្រើប្រាស់​ខន​ថិ​ក​ឡែ​ន : ខន​ថិ​ក​ឡែ​ន ឬ​ហៅ​ម្យ៉ាង​ទៀតថា​កែវ​បិទ​លើ​កញ្ចក់ភ្នែក​គឺជា​ប្រភេទ​ជាតិ​ជ័រ​ទន់​ស្តើង ម្យ៉ាង​ដែល​គេ​ផលិត ឡើង​សម្រាប់​បិទ​ដាក់​លើ​កញ្ចក់ភ្នែក​ដោយផ្ទាល់​។ ការដាក់​ខន​ថិ​ក​ឡែ​ន​ក្នុង​ភ្នែក​វា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែលមាន ការ​ខ្មាស់អៀន ដោយ​ខ្លាច​គេ​ដឹងថា​ខ្លួន​កើត​ជំងឺ​ភ្នែក​មី​ញ៉ូ​ប ពី ព្រោះ​ការដាក់​ខន​ថិ​ក​ឡែ​ន​ក្នុង​ភ្នែក​មើលទៅ​ដូច​ភ្នែក​ធម្មតា​មិនមាន អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ខន​ថិ​ក​ឡែ​ន​ត្រូវមាន​អនាម័យ​ខ្ពស់ នៅក្នុង​ការសម្អាត​។​

៣-​តាមរយៈ​ការវះកាត់ ឬ​បាញ់​ឡាស៊ែរ​ : ប្រសិនបើ​ភ្នែក​មី​ញ៉ូ​ប​នោះ​មាន​កម្រិត​ធ្ងន់ធ្ងរ ត្រូវតែ​មក​ទទួល​ការព្យាបាល​តាមរយៈ​ការវះកាត់ ឬ​ដោយ​ការបាញ់​កាំរស្មីឡាស៊ែរ​។ ការព្យាបាល​ប្រភេទ​នេះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន និង​ត្រូវ​ជ្រើសរើស​អ្នកជំនាញ​ដែលមាន​បទពិសោធន៍​។ ជាទូទៅ​វិធី​ព្យា​ល​បាល​នេះ​ទទួលបាន​លទ្ធផល​ល្អ​គួរកត់សំគាល់​។​

​វិធី​បង្កា​ភ្នែក​មី​ញ៉ូ​ប​
​សម្រាប់​វិធី​បង្កា​ភ្នែក​មី​ញ៉ូ​ប​យើង​មាន​វិធី​មួយចំនួន សម្រាប់​ការពារ​ភ្នែក​លោកអ្នក​ក៏ដូចជា​កូនៗ​លោកអ្នក កុំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ភ្នែក​៖
-​ត្រូវយក​កុមារ​តូចៗ​មុន​ចូល​សា​លាមក​ពិនិត្យ​ភ្នែក និង​កុំ​បណ្តោយ​ឲ្យ​កុមារ​មើល​ទូរទស្សន៍​នៅ​ជិត​ពេក​។ ពាក់ព័ន្ធ​និង​ភ្នែក​មី​ញ៉ូ​ប​ដែល​កើត​លើ​ក្មេងៗ​នេះដែរ បើតាម​ការសិក្សា​របស់​សកលវិទ្យា​ល័យ Cambridge ប្រទេស​អង់គ្លេស​ដោយ​លោក​Justin Sherwin​បាន​រកឃើញថា បញ្ហា​ភ្នែក​មី​ញ៉ូ​ប​កើត​លើ​ក្មេងៗ ជាពិសេស​ក្មេងៗ​ដែល​នៅក្នុង​ទីក្រុង​ធំៗ​តែម្តង ក្នុងនោះ​ទីក្រុង​ភ្នំពេញ​ក៏មាន​ក្មេងៗ​ដែល​មី​ញ៉ូ​ប​ភ្នែក​កើន​ទ្បើង ច្រើន​ដែរ ជាពិសេស​សិស្សសាលា​។ ពី ព្រោះ​នៅក្នុង​ទីក្រុង​ក្មេងៗ​ភាគច្រើន​មិនសូវ​ជា​ចេញទៅ​ក្រៅ​ប៉ុន្មាន ទេ ហើយ​ភាគច្រើន​គេ​ចំណាយពេល​នៅក្នុង​ផ្ទះ ឬ​នៅ​បន្ទប់រៀន​។​

ប៉ុន្តែ​បើ​យើង​ក្រលេកមើល​ក្មេងៗ​នៅតាម​ទីជនបទ​វិញ គឺ​ក្មេងៗ​មិនសូវមាន​ជំងឺ​មី​ញ៉ូ​ប​ភ្នែក​កើន​ទ្បើង​ច្រើន​ទេពី​ព្រោះ​ក្មេង នៅ​ជនបទ ពួកគេ​ចំណាយពេល​ច្រើន​នៅ​ទីវាល​។ ការសិក្សា​នេះ​បាន​ពន្យល់ថា​កាលណា​ក្មេងៗ​មើលទៅ​វត្ថុ​ទាំងទ្បាយ​ណា​ដែល មាន​ចំងាយ​ឆ្ងាយ​ពី​ភ្នែក ក្មេង​នោះ​នឹង​អាច​កាត់បន្ថយ​ជំងឺ​មី​ញ៉ូ​ប​ភ្នែក​បាន​។​


​បើ​យើង​គិត​ឲ្យ​បាន​ស៊ីជម្រៅ​យើង​នឹង​ឃើញថា កាលណា​ក្មេង​នៅក្នុង​ផ្ទះ​ច្រើន ភ្នែក​របស់​ពួកគេ​នឹង​ទទួលបាន​ពន្លឺ​មិន​គ្រប់គ្រាន់​។ ដូចនេះ​ពួកគេ​អាច​មើល​របស់​ផ្សេងៗ​ស្រ​វ៉ាំ​ង​មិន​ច្បាស់ ហើយ​កាលណា​ល​ពួកគេ​នៅក្នុង​ផ្ទះ​ច្រើន គឺ​វា​អាច​មើល​ទូរទស្សន៍​ច្រើន ឬក៏​ប្រើ​កុំព្យូទ័រ​ច្រើន ឬក៏​ប្រើប្រាស់​ទូរ​សព្ទ​ទំនើប​ច្រើន​ម៉ោង​។ ដែល​កត្តា​ទាំងនេះ​សុទ្ធតែ​អាចធ្វើ​ឲ្យ​ភ្នែក​របស់​ក្មេងៗ​ទាំងនោះ​អាច នឹង​ឆាប់​ខូច​ភ្នែក ហើយ​ក្លាយជា​មី​ញ៉ូ​ម​។​ ដូចនេះ​យើង​គួរ​ឲ្យ​ក្មេង​នៅ​ខាង ក្រៅ​ផ្ទះ​ឲ្យ​បាន​ច្រើន ជាពិសេស​នៅពេល​ថ្ងៃ​ដើម្បី​ឲ្យ​ភ្នែក​របស់​ពួកគេ​ទទួល​ពន្លឺ​ធម្ម ជាតិ ក្នុង​កំ​រឹត​សមស្រប​ណាមួយ​។ ត្រូវ​ចងចាំ​ថា​ពន្លឺ​ថ្ងៃ​អាចធ្វើ​ឲ្យ​ក្មេង​មាន​ជំងឺមហារីក​ស្បែ​កបាន​។​

-​ម្តាយ​គួរតែ​បំបៅកូន​ដោយ​ទឹកដោះ ពីព្រោះ​ទឹកដោះ​ម្តាយ​មានគុណ​ប្រយោជន៍​ច្រើនណាស់ ដល់​ទារក​រហូតដល់​ពេញវ័យ​ក្រៅពី​ជួយ​សាង​ប្រ​ព័​ន្ឋ​ការពារ​រាងកាយ​រឹងមាំ ដល់​កូន​របស់​អ្នក​ហើយ​នោះ​តាម​ការស្រាវជ្រាវ​បាន​រកឃើញ ថា ថែមទាំង​ជួយ​ឲ្យ​កូនៗ​របស់​អ្នក​មិន​ក្លាយជា​ក្មេង​ខ្សែ​ភ្នែក​ខ្លី ដែលជា​សញ្ញាណ​នៃ​ភ្នែក​មី​ញ៉ូ​ប​។​


​គួរ​បញ្ជាក់ដែរថា ក្នុង​ទឹកដោះ​ម្តាយ​មាន​សារធាតុ​Docosahexaenoic Acid/DHA​ដែលមាន​ភាព​សំខាន់ ចំពោះ​ការលូតលាស់​របស់​ខួរក្បាល​និង​ភ្នែក​។ ប្រសិនបើ​កូនតូច​បាន​បៅ​ទឹកដោះ​ម្តាយ នឹង​ជួយ​ឲ្យ​ការលូតលាស់​របស់​ផ្នែក​ចក្ខុប្រសាទ​ល្អប្រសើរ​ឡើង ។ ក្មេង​ភ្នែក​មី​ញ៉ូ​ប​ភាគច្រើន ជា​ក្មេង​ដែល​មិនបាន​បៅ​ទឹកដោះ​ម្តា​ង​តាំងពី​កើត ហើយ​កុមារ​ដែល​បៅ​ទឹកដោះ​ម្តាយ តាំងពី​កើតមក​នោះ រកឃើញថា​មាន​បញ្ហា​ភ្នែក​មី​ញ៉ូ​ប​តិច​ណាស់​។​

-​មិនត្រូវ​អាន​សៀវភៅ​ក្នុង​បរិយាកាស​មិនល្អ ដូចជា​ពន្លឺ​ខ្សោយ​ពេក​ឬ​តិចពេក​

-​បើ​លោក​អ្នកមើល​ឆ្ងាយ​ឃើញ​ព្រិលៗ មិន​ច្បាស់​ល្អ​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ភ្នែក​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter