. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ទាយ​អត្ត​ច​រិ​តតាម​រយៈ ថ្ងែ ខែ ឆ្នាំ​កំណើត
June 21, 2015 (12:33:48) [ 1325 ]
 
 
សូម​យក​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​លោក​អ្នក​មក​បូក​បញ្ចូល​គ្នា​រហូត​ឲ្យ​ក្លាយជា​លេខ​តែ​មួយ​ខ្ទង់​។ ឧទាហរណ៍​: អ្នក​កើត​ថ្ងៃ ទី ២២ មក​រា​ ១៩៨៨ បើ​គិតតែ​លេខ : ២២-១-១៩៨៨ ហើយ​បន្ទាប់​មក​យក​វា​មក​បូក​បញ្ចូល​គ្នា​គឺ​: ២+២+១+១+៩+៨+៨=៣១ ចុង​ក្រោយ​យក​វា​មក​បូក​បន្ត​ទៀត​: ៣+១=៤ ចម្លើយ​គឺ​លេខ ៤ ដូច្នេះ សូម​មើល​ចម្លើយ​លេខ ៤ នៅ​ខាងក្រោម​នេះ នោះ​ប្រិ​យ​មិត្ត​នឹង​ដឹង​ពី​អត្ត​ច​រិ​ក​របស់​ខ្លួន​។

លេខ​ ១ : អ្នកជា​មនុស្ស​ដែល​ហ៊ានស៊ី ហ៊ាន​សង ហ៊ាន​និយាយ ហ៊ាន​ធ្វើ ហើយ​ក៏​មិន​ចេះ​ខ្លាច​ការ​រស់នៅ​តែ​ម្នាក់ឯង​ជា​ពិសេស​អ្នក​ក៏​ជា​មនុ​ស្សមានភាព​ជឿជាក់​លើ​ខ្លួនឯង​ជាទី​បំផុត​។

លេខ​ ២ : អ្នកជា​ប្រភេទ​មនុស្ស​ដែល​មានការ​អធ្យាស្រ័យ​ល្អ​ទៅ​លើ​មនុស្ស​ជុំវិញ​ខ្លួន ហើយ​អាច​ចុះសម្រុង​ជាមួយ​មនុស្ស​បាន​គ្រប់​ប្រភេទ ជា​ពិសេស​អ្នក​ណា​ដែល​បាន​ជួប​អ្នក​ហើយ​តែង​ចាំ​អ្នក​ឥត​ភ្លេច ប៉ុន្តែ​ក៏​គួរតែ​ប្រយ័ត្ន​ខ្លួន​ឲ្យ​ស្រួលបួល​ផង​ដែរ ព្រោះ​លេខ​នេះ​ច្រើន​តែ​ខកចិត្ត​រឿង​ស្ន​ហា​។

លេខ​ ៣ : អ្នកជា​មនុស្ស​ដែល​ពូកែ​ស្រមើស្រមៃ មាន​អារម្មណ៍​សិ​ល្បះ​ក្នុង​ខ្លួន​ចូល​ចិត្តការ​ស្លៀកពាក់​តាម​ចំណូលចិត្ត​របស់​ខ្លួន​។ ហើយ​អ្នកមាន​ចិត្ត​ដែល​ងាយ​ប៉ះទង្គិច​ជាមួយ​សំដី​អ្នក​ដទៃ ជា​ពិសេស​អ្នកជា​មនុស្ស​ដែល​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អជា​និច្ច ចំណុច​នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​មានរឿង​និយាយ​ជា​ច្រើន​។

លេខ ៤ : អ្នកជា​មនុស្ស​ដែល​ធ្វើ​អី្វ​មួយ​ចេះ​គិត​មុខ គិត​ក្រោយ មាន​គោលដៅ​ច្បាស់លាស់ ពិសេស​អ្វី​ដែល​មិន​ប្រាកដ អ្នក​ក៏​មិន​ធ្វើ​វា​ឲ្យ​នាំ​តែ​ហត់​ដែរ​។ ម្យ៉ាងទៀត អ្នក​ក៏​ជា​ប្រភេទ​មនុស្ស​ដែល​ចូល​ចិត្ត​ជួយ​យកអាសារ​អ្នក​ដទៃ ដោយ​ស្មោះត្រង់​អស់ពី​ចិត្ត​ទៀត​ផង​។

លេខ ៥ : អ្នកជា​ប្រភេទ​មនុស្ស​ដែល​សម្បូរ​ទៅ​ដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ​ជា​និច្ច​រូ​ម​ផ្សំ​នឺ​ង​ការ​ជួយ​យកអាសារ​របស់​អ្នក​ធ្វើ​ឲ្យ​មហាជន ដែល​នៅ​ជុំវិញ​អ្នក​មានការ​ចាប់អារម្មណ៍ និង​ភ្ងា​ក់​ផ្អើល​នូវ​ទ​ង្វើ​របស់​អ្នក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ក៏​ជា​មនុស្ស​ដែល​ស្រលាញ់​សេរីភាព​លើស​អ្វី​ៗ​ទាំងអស់​ផង​ដែរ​។

លេខ​ ៦ : អ្នកជា​ប្រភេទ​មនុស្ស​ដែល​ផ្តល់​កំលាំងចិត្ត និង​បង្កើត​កម្លាំង​រុញច្រាន​ចិត្ត​ឲ្យ​អ្នក​ឯទៀត​ទៅ​លើ​អ្វី​ដែល​គេ​បាន​ធ្វើ បើ​អ្នក​ណា​ម្នាក់​ទទួល​ជោគជ័យ​អ្នក គឺជា​មនុស្ស​ដំបូង ដែល​ចូល​ចិត្ត​សំដែង​ក្តី​អបអរ​នឹង​គេ​។ ជា​ពិសេស​ពេល​អ្នកធំ​ទ្បើ​ង អ្នក​នឹង​ក្លាយទៅជា​ឪពុក​ម្តាយ ដ៏​ល្អ​មួយ​រូប​។

លេខ ៧ : អ្នកជា​មនុស្ស​ដែល​មាន​ភាព​វៃឆ្លាត​និង​រហ័សរហួន អាច​វិភាគ និង​យល់​ពី​ហេតុ​ការ​បាន​គ្រប់ពេល​។ ដោយសារ​តែ​ហេតុនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​អ្នក​ក្លាយជា​មនុស្ស​ដែល​ពូកែ​ខាង​ស្រាវជ្រាវ​។

លេខ​ ៨ : អ្នកជា​មនុស្ស​ដែល​កើតមក គឺ​ពោរពេញ​ទៅ​ដោយ​ម​ហិ​ច្ច​តា​ខ្ពស់​មាន​ភាពរឹងមាំ​ជា​និច្ច និង​ប្រកាន់​ភ្ជាប់​នូវ​ភាព​យុត្តិធម៌​ជាប់​ខ្លួន​ជា​និច្ច​។

លេខ ៩ : អ្នកជា​ប្រភេទ​មនុស្ស ដែល​មានចិត្ត​ទូលាយ ចូល​ចិត្ត​ជួយ​អ្នក​ដទៃ ប៉ុន្តែ​អ្វី​ដែល​អ្នក​ធ្វើ​មិន​ចង់​ល្បី ឬ​ចង់​លេចធ្លោ​ទេ គឺ​អ្នក​ធ្វើ​ព្រោះតែ​អ្នក​ចូល​ចិត្ត​មនុស្ស​គ្រប់​គ្នា ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​អ្នកផង​ដែរ ប៉ុន្តែ​អ្នក​មិន​ចូល​ចិត្ត​សេពគប់​ពួក​ក្រុម​អន្ធពាល​នោះ​ទេ​។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្តការ​ធ្វើ​ដំណើរ​កំសាន្ត​ឆ្ងាយ​ៗ ដើម្បី​បាន​ស្គាល់​មនុស្ស​ច្រើន​ថែម​ទៀត​ផង​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter