. . . . . .
.
ថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០

.
ហេតុអ្វីប៉េងប៉ោះ​បន្ថយ​ហានិភ័យ ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល?
September 21, 2015 (04:24:55) [ 708 ]
 
 
ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ចង្អុលបង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ និង​អាហារ​ផ្សេង​ៗ​ដែល​មាន​ប៉េងប៉ោះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ផ្លែ​ប៉េងប៉ោះ​គឺ​សំបូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម lycopene​។

អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​កម្រិត​នៃ lycopene នៅ​ក្នុង​ឈាម​លើ​បុរស​ជនជាតិ​ហ្វាំ​ង​ឡង់​ជាង​១,០០០​នាក់ ដែល​មាន​អាយុ​ពី​៤៦​ឆ្នាំ ទៅ​៦៥​ឆ្នាំ​អំឡុង​ពេល​នៃ​ការ​ចាប់ផ្តើម​នៃ​ការ​ស្រាវជ្រាវ ហើយ​បន្ទាប់​មក​បាន​តាមដាន​ពួក​គេ​អស់​រយៈពេល​ជា​១២​ឆ្នាំ​។ អំឡុង​ពេល​នៃ​ការ​តាមដាន​ បុរស​៦៧​នាក់​ទទួល​រង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។

ជា​សរុប​ បុរស​ដែល​មាន​កម្រិត lycopene ខ្ពស់​បំផុត​គឺ​មាន​៥៥%​ដែល​ហាក់ដូចជា​មិន​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង​អ្នក​ដែល​មាន​កម្រិត​ប្រឆាំង​អុកស៊ីតកម្ម​នេះ​តិច​បំផុត​។ នៅ​ពេល​ដែល​អ្នក​ស្រាវជ្រាវ​សំដៅលើ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តែ​មួយ​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​កំណក​ឈាម​ ពួក​គេ​បាន​រក​ឃើញ​ថា បុរស​ដែល​មាន​កម្រិត lycopene ខ្ពស់​បំផុត​គឺ​មាន​៥៩%​ដែល​ហាក់ដូចជា​មិន​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង​អ្នក​ដែល​មាន​កម្រិត​នេះ​ទាប​បំផុត​។

អ្នក​ស្រាវជ្រាវ​បាន​រក​មិនឃើញ​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​កម្រិត​អ្នកប្រឆាំង​អុកស៊ីតកម្ម alpha-carotene, beta-carotene, alpha-tocopherol និង​retinol នៅ​ក្នុង​ឈាម​នោះ​ទេ​ នេះ​ដោយ​យោង​តាម​ការ​ចេញផ្សាយ​នៅ​ក្នុង Neurology​។

ជូ​នី កា​ពី (Jouni Karppi) ដែល​មក​ពី​សាកលវិទ្យាល័យ Eastern Finland បាន​និយាយ​ថា ការ​ស្រាវជ្រាវ​នេះ​បន្ថែម​ទៅ​លើ​ការ​បង្ហាញ​ថា អាហារ​ដែល​ជា​ផ្លែ​ឈើ និង​បន្លែ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ លទ្ធផល​បាន​គាំទ្រ​ដល់​ការ​ណែនាំ​ដែល​មនុស្ស​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​អោយ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ ដែល​នាំ​អោយ​មានការ​ថយ​ចុះ​ខ្លាំង​ចំពោះ​ចំនួន​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។

វេជ្ជបណ្ឌិត រ៉ា​ហ្វា​អែ​ល អរ​ធី​ស (Rafael Ortiz) ជា​ប្រធាន​ផ្នែក​មជ្ឈមណ្ឌល​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ខាង​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​ ​សរសៃឈាម​ខាងក្នុង​នៅ​មន្ទីរពេទ្យ Lenox Hill ក្នុង​ទីក្រុង​ញូ​វ​យ៉​កបាន​និយាយ​ថា ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ផ្ទាល់​ពី​កំហាប់​ខ្ពស់​នៃ lycopene នៅ​ក្នុង​ឈាម និង​ការ​ថយ​ចុះ​អត្រា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នក​ជក់បារី​បាន​បន្ថយ​កម្រិត​នៃ lycopene​។ Lycopene គឺជា​អ្នកប្រឆាំង​អុកស៊ីតកម្ម​មួយ​ បន្ថយ​ការ​រលាក​ ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​ការពារ​ការ​កកើត​ជា​កំណក​ឈាម​។

អរ​ធី​សបាន​បន្ថែម​ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​គួរតែ​ញ៉ាំ​អាហារ​ដែល​ជា​បន្លែ និង​ផ្លែ​ឈើ​អោយ​បាន​ច្រើន​ជា​ពិសេស​ផ្លែ​ប៉េងប៉ោះ ហើយ​ជៀសវាង​ការ​ជក់បារី​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២០
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter