. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ការ​ទទួលទាន​សាច់​បី​ជាន់ និង​សាច់​កែ​ច្នៃ​បង្ក​ឱ្យ​កើត​ជំងឺមហារីក
November 02, 2015 (04:07:53) [ 1420 ]
 
 
ក្រុម​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និយាយ​ថា ការ​ទ​ទួន​ទាន​សាច់​កែ​ច្នៃ​ដូច​ជា ហត​ដក សាច់ក្រក និង​សាច់​បី​ជាន់ អាច​ធ្វើ​ឱ្យ​មនុស្ស​កើត​ជំងឺមហារីក​ពោះវៀនធំ ដូច​ទទួលទាន​សាច់​ក្រហម និង​ការ​ជក់បារី​ដែរ ។

ការ​បង្ហាញ​នេះ ធ្វើ​ទ្បើ​ង​កាលពី​ថ្ងៃ​២៦ តុលា កន្លង​ទៅ​ថ្មី​ៗ​នេះ​ដោយ​ទីភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺមហារីក (IARC) របស់​អង្គការ​សុខភាព​ពិភពលោក និង​បាន​ប្រកាស​ឱ្យ​ដឹង​បន្ថែម​ថា លើស​ពី​នេះ​ទៀត​ការ​ទទួលទាន​សាច់​ក្រហម​ក៏​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក​លំពែង និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ផង​ដែរ ។ ទីភ្នាក់ងារ IARC បាន​ចាត់​ទុក​សាច់​កែ​ច្នៃ​ថា ជា​ក្រុម​បង្ក​ជំងឺមហារីក​ឱ្យ​មនុស្ស រួម​ជាមួយ​ថ្នាំជក់ និង​សារធាតុ​អាប​ស្តូ (asbestos) ដែល​សារធាតុ​នេះ​ត្រូវ​បាន​រក​ឃើញ​ថា មានការ​ពាក់ព័ន្ធ​នឹង​ជំងឺមហារីក ។

ទីភ្នាក់ងារ​ដដែល​បាន​ប៉ាន់​ស្មានថា ការ​ទទួលទាន​សាច់​កែ​ច្នៃ​៥០​ក្រាម​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឱ្យ​មាន​ហានិភ័យ​ជំងឺមហារីក​ពោះវៀនធំ​ប្រមាណ​ជា​១៨% ។

យោង​តាម​ការ​ស្ទង់​មតិ​កាលពី​ឆ្នាំ​២០១១ ស្តី​ពី​ការ​ពិនិត្យ​សុខភាព​ថ្នាក់​ជាតិ និង​ការ​ផ្តល់​អាហារូបត្ថម្ភ​បានឱ្យ​ដឹង​ថា ការ​ទទួលទាន​សាច់​៥០​ក្រាម​ស្មើនឹង​ការ​ញ៉ាំ​ហក​ដក (hotdogs)​មួយ​ចំណិត ឬ​ស្មើនឹង​សាច់​បី​ជាន់​ពីរ​ចំណិត ។ សាច់​ក្រហម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អាហារ​បង្ក​ឱ្យ​កើត​ជំងឺមហារីក​ក្នុង​បញ្ជី​របស់​ទីភ្នាក់ងារ IARC ជាមួយនឹង​សារធាតុ glyphosate (​ជា​ធាតុ​ផ្សំ​សកម្ម​ក្នុង​ថ្នាំ​សម្លាប់​ស្មៅ​) ។

លោក​បណ្ឌិត Kurt Straif ទីភ្នាក់ងារ IARC បាន​ថ្លែង​ថា ចំពោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ មក​ពី​ការ​ប្រើប្រាស់​សាច់​កែ​ច្នៃ​ដែល​នៅ​សល់ ប៉ុន្តែ​ហានិភ័យ​នេះ​កើត​ទ្បើ​ង​នៅ​ពេល​យើង​ទទួលទាន​វា​ច្រើន ។

ចំណាត់ថ្នាក់​សម្រាប់​សាច់​ក្រហម​ត្រូវ​បាន​គេ​កំណត់​លើ​ថនិកសត្វ​ទាំងអស់​រួម​មាន សាច់​គោ សាច់​ចៀម និង​សាច់​ជ្រូក​ជាដើម ដែល​ពួក​វា​ទាំងនេះ​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ ខណៈ​ដែល​ទីភ្នាក់ងារ IARC បាន​រក​ឃើញ​ថា ជំងឺមហារីក​មួយ​នេះ​ចាប់ផ្តើម​នៅ​ក្នុង​ពោះវៀនធំ ហើយ​សមាគម​អ្នក​ស្រាវជ្រាវ​ក៏​បានឱ្យ​ដឹង​ដែរ​ថា វា​ក៏​អាច​កើត​មហារីក​ចំពោះ​លំពែង ក្រពេញ​ប្រូ​ស្តា​ត និង​ក្រពះ​ផង​ដែរ ។

អ្នកតំណាង​ការ​វេច​ខ្ចប់​របស់​ក្រុមប្រឹក្សា​លក់​សាច់​ប្រទេស​កា​ណា​ដា ដែល​មាន​ផលិតផល Maple Leaf Foods របស់​ក្រុមហ៊ុន Cargill Ltd និង JBS SA បាន​បដិសេធ​ការ​រក​ឃើញ​នូវ​ផល​ប៉ះពាល់​ខាងលើ ខណៈ​ដែល​ក្រុម​ពាណិជ្ជករ​របស់​វិទ្យាស្ថាន​អា​មេ​រិ​ក​ខាងជើង​និយាយ​ថា របាយការណ៍​របស់​ភ្នាក់ងារ IARC គ្មាន​ហេតុផល​ច្បាស់លាស់​ទេ​។

អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បានឱ្យ​ដឹង​ថា ព័ត៌មាន​ខាងលើ​នេះ​មិន​ត្រឹមត្រូវ​ទ្បើ​យ ដែល​ត្រូវ​កំណត់​ឱ្យ​មានការ​ប្រើប្រាស់​សាច់​បែប​នេះ ។ ទីភ្នាក់ងារ មិន​បាន​ប្រៀបធៀប​កម្រិត​នៃ​ហានិភ័យ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចំពោះ​ការ​ទទួលទាន​សាច់​ដូច​ជា​ការ​ជក់បារី​នោះ​ទេ ។

លោក David Wallinga មន្ត្រីជាន់ខ្ពស់​សម្រាប់​សុខភាព ជា​ក្រុមប្រឹក្សា​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​បញ្ឈប់​មនុស្ស​មិន​ឱ្យ​ទទួលទាន​សាច់​បាន​ទ្បើ​យ ប៉ុន្តែ​ប្រសិនបើ​អ្នក​និយាយ​ថា គួរតែ​ទទួលទាន​វា​តិច ប្រហែលជា​រឿង​ល្អ​វិញ ។

របរ​អាហារ​សាច់​ច្រើន
ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​អ្នក​ផលិត​សាច់ បាន​អះអាង​ថា សាច់​បាន​ផ្តល់​នូវ​ប្រូ​តេ​អី​ុ​ន វីតាមីន និង​សារធាតុ​រ៉ែ ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​សាច់​ភាគច្រើន​មានការ​ផ្លាស់​ប្តូរ​បន្តិចបន្តួច កាលពី​ថ្ងៃ​ទី​២៦ តុលា កន្លង​មកនេះ ។ ក្រុមហ៊ុន Tyson Foods Inc បាន​ធ្លាក់​ចុះ​ភាគហ៊ុន បន្ទាប់​ពី​មានការ​កាត់​បន្ថយ​របស់​ក្រុមហ៊ុន JP Morgan ដែល​ផ្តោត​លើ​ការ​បាត់បង់​ទីផ្សារ​ដោយសារ​តែ​ការ​វេច​ខ្ចប់​សាច់​របស់​ក្រុមហ៊ុន ។

លោក Brian Weddington អនុប្រធាន​នៃ​ក្រុម​សាជីវកម្ម​ហិរញ្ញវត្ថុ សេវា​វិនិយោគិន​របស់​ក្រុមហ៊ុន Moody បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​រំពឹង​ថា​វា​ជា​បញ្ហា​ដ៏​ធំ​នោះ​ទ្បើ​យ ។ ខ្ញុំ​គិត​ថា នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​ដាក់​លក់​ផលិតផល​ហក​ដក​(hot dogs) ជា​បន្តបន្ទាប់​» ។

លោក Tim Key សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Oxford បានឱ្យ​ដឹង​ថា សហគមន៍​វេជ្ជសាស្ត្រ​បាន​គិត​ជា​យូរ​មក​ហើយ​ថា ការ​ទទួលទាន​សាច់​ក្រហម ឬ​សាច់​កែ​ច្នៃ វា​អាច​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ ។

លោក Key បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ចក្រភព​អង់គ្លេស​ថា ការ​ទទួលទាន​សាច់​បី​ជាន់​យូរ​ៗ​ម្តង​មិន​បង្ក​ឱ្យ​មានការ​គ្រោះថ្នាក់​ទ្បើ​យ ហើយ​ការ​ដែល​មាន​របប​អាហារ​សម្រាប់​សុខភាព​គឺ​ត្រូវ​មាន​កម្រិត​មធ្យម​។

យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ទីភ្នាក់ងារ IARC បានឱ្យ​ដឹង​ថា អ្នក​ស្លាប់​ដោយ​ជំងឺមហារីក​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​មួយ​ឆ្នាំ​មាន​ចំនួន​៣៤.០០០​នាក់ ព្រោះតែ​ការ​ទទួលទាន​របប​អាហារ​សាច់​កែ​ច្នៃ និង​ប្រហែល​១​លាន​នាក់ បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំ ដោយ​ជំងឺមហារីក​ពី​ការ​ជក់បារី ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 125 នាក់
  Flag Counter
Flag Counter