. . . . . .
.
ថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០

.
កាត់​បន្ថយ​ការ​ទទួលទាន​អំបិល ​អាច​បង្កើន​ការ​ស្លាប់ ​ដោយ​ជំងឺ​បេះដូង
January 04, 2016 (03:20:52) [ 585 ]
 
 
ជា​ច្រើន​ឆ្នាំ​មក​ហើយ បណ្តា​វេជ្ជបណ្ឌិត​តែងតែបាន​ប្រាប់​យើង​ថា ទទួលទាន​អំបិល​ច្រើន​ពេក​មាន​ផល​អាក្រក់​សម្រាប់​ខ្លួន​យើង ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​សិក្សា​មួយ​បាន​អះអាង​ថា ការ​កាត់​បន្ថយ​ទទួលទាន​អំបិល​គឺ​អាច​បង្កើន​អត្រា​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង​ឬ​ក៏​ជំងឺស្ត្រូក​ទៅ​វិញ ។

ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​ទទួលទាន​អំបិល​សូ​ដ្យូ​ម​តិចតួច​បំផុត​ប្រហែលជា​១​ស្លាបព្រា​កាហ្វេ​ក្នុង​១​ថ្ងៃ​មិន​បាន​បង្ហាញ​ពី​ផលប្រយោជន៍​សុខភាព​នោះ​ទេ​ធៀប​ទៅ​នឹង​អ្នក​ដែល​ទទួលទាន​ច្រើន​ជាង ។ ជា​ការ​ពិត​ណាស់ ទទួលទាន​អាហារ​ដែល​មាន​អំបិល​តិចតួច​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ដោយ​ជំងឺ​បេះដូង ។

ការ​សិក្សា​នេះ​ដែល​បាន​ពិសោធន៍​លើ​ជនជាតិ​អឺរ៉ុប​ប្រុស​ស្រី​ចំនួន​៣៦៨១​នាក់​អាយុ​៦០​ឆ្នាំ​ចុះ​និង​បាន​ចំណាយពេល​ប្រហែល​៨​ឆ្នាំ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ការ​ទទួលទាន​អំបិល​ក្នុង​កម្រិត​មធ្យម​មិន​បាន​បង្កើន​អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺ​ឡើង​ឈាម​នោះ​ឡើយ ។

របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន Journal of the American Medical Association ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​៣​ខែ​បន្ទាប់​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក​ចេញ​ធ្វើ​យុទ្ធនាការ​សុខភាព​ជា​សាធារណៈ​នៅ​តាម​ភោជនីយដ្ឋាន និង​កន្លែង​ផលិត​អាហារ​ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​អំបិល ។

សាស្ត្រាចារ្យ​ដឹកនាំ​ការ​ស្រាវជ្រាវ Jan Staessen នៅ​សាកលវិទ្យាល័យ University of Leuven នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​កបាន​និយាយ​ថា ការ​រក​ឃើញ​របស់​យើង​មិន​បាន​គាំទ្រ​ទៅ​លើ​ការ​កាត់​បន្ថយ​នៃ​ការ​ទទួលទាន​អំបិល​របស់​ប្រជាជន​នោះ​ទេ ។

ទោះជា​យ៉ាងណា​បណ្តា​អ្នក​វិទ្យាសាស្ត្រ​ពុំ​បាន​ធ្វើ​សេចក្តី​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​អំពី​លទ្ធផល​របស់​ខ្លួន​ឡើយ តែ​ពួក​គេ​បាន​ស្ទង់​មើល​តាម​របាយការណ៍​ដែល​ថា​កម្រិត​អំបិល​ទាប​នៅ​ក្នុង​រាង​កាយ​អាច​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​បន្ថែម​ទៀត​នៅ​ក្នុង​ប្រព័ន្ធ​សរសៃប្រសាទ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ័រម៉ូន​ដែល​គ្រប់គ្រង​សម្ពាធ​ឈាម និង​ការ​ស្រូប​យក​សូ​ដ្យូ​ម ។

ប៉ុន្តែ​បើ​តាម​ការ​សិក្សា​ជា​ច្រើន​ផ្សេង​ទៀត​បាន​បង្ហាញ​ថា ការ​ទទួលទាន​អំបិល​ច្រើន​អាច​មាន​ផល​អាក្រក់​ដល់​ខ្លួន​យើង​ដែរ ។ ការ​សិក្សា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​បាន​បង្ហាញ​ថា ជំងឺ​បេះដូង​អាច​កាត់​បន្ថយ​បាន​១​ភាគ​៥​ប្រសិនបើ​ក្រុមហ៊ុន​ផលិត​អាហារ​ទាំងអស់​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ដាក់​អំបិល​ច្រើន​នៅ​ក្នុង​ផលិតផល​របស់​ពួក​គេ​នោះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២០
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter