. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ពិសា​តែ​បៃតង​ មាន​ប្រសិទ្ធភាព ​ជួយ​ទប់ស្កាត់ ​ជំងឺមហារីក​សួត
January 04, 2016 (03:22:38) [ 1367 ]
 
 
ក្រុម​អ្នកជំនាញ​ផ្នែក​ជំងឺ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​មួយ​នៅ​កោះ​តៃវ៉ាន់​បាន​អះអាង​ថា ផឹក​តែ​បៃតង​អាច​ផ្តល់​ការ​ការពារ​មួយ​ចំនួន​ប្រឆាំង​នឹង​ជំងឺមហារីក​សួត ។

ការ​ពិសោធ​លើ​មនុស្ស​ជាង​៥​រយ​នាក់​បាន​បង្ហាញ​ថា បុគ្គល​ជក់បារី និង​មិន​ជក់បារី​ដែល​ផឹក​តែ​បៃតង​យ៉ាង​ហោច​ណាស់​១​ពែង​ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​ហានិភ័យ​ពី​មហា​រី​សួត​បាន​យ៉ាងច្រើន ប៉ុន្តែ​អ្នកជំនាញ​បាន​បញ្ជាក់​ថា ការ​រក​ឃើញ​នេះ​មិន​បាន​ផ្លាស់​ប្តូរ​ការ​ពិត​ដែល​ថា ជក់បារី​ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព​នោះ​ទេ ។

មួយវិញទៀត ការ​រក​ឃើញ​នេះ​បាន​បន្ថែម​ជា​ភ័ស្តុតាង​ឱ្យ​កាន់តែ​ច្បាស់​អំពី​ប្រសិទ្ធភាព​ប្រឆាំង​ជំងឺមហារីក​របស់​តែ​បៃតង​។ តែ​បៃតង​ត្រូវ​គេ​រក​ឃើញ​ថា ផ្ទុក​ទៅ​ដោយ​សមាសធាតុ Polyphenols ដែល​មាន​ប្រសិទ្ធភាព​បញ្ឈប់​កោសិកា​មហារីក​ពី​ការ​រីក​លូតលាស់​ធំធាត់ ។

វេជ្ជបណ្ឌិត I-Hsin Lin មក​ពី​សាកលវិទ្យាល័យ Shan Medical University រក​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ពិសោធ​ដែល​មិន​បាន​ផឹក​តែ​បៃតង ប្រឈម​នឹង​ជំងឺមហារីក​សួត​ច្រើន​ជាង​៥​ដង​ធៀប​ទៅ​នឹង​ក្រុម​ដែល​ផឹក​យ៉ាង​ហោច​ណាស់​១​ពែង​ក្នុង​មួយ​ថ្ងៃ ។ ចំណែក អ្នក​ជក់បារី ប៉ុន្តែ​មិន​និយម​ផឹក​តែ​បៃតង ការ​ប្រឈម​ឡើង​ដល់​១២​ដង ។ មានការ​កត់​សម្គាល់ថា អ្នក​ផឹក​តែ​បៃតង​ដែល​មាន​ហ្សែ​ន​មួយ​ប្រភេទ​ឈ្មោះ IGF1 មិន​ថា​ជា​អ្នក​ចូល​ចិត្ត​ជក់បារី ឬ​មិន​ជក់​នោះ​ទេ គឺ​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺមហារីក​សួត​តិច​បំផុត​ធៀប​ទៅ​នឹង​អ្នក​ផឹក​តែ​បៃតង​ដូច​គ្នា តែ​មាន​ប្រភេទ​ហ្សែ​ន​ខុស​ពី​នេះ ។

ចំណែក​ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Fukushima Medical University ប្រទេស​ជប៉ុន​បាន​រក​ឃើញ​ថា ផឹក​តែ​បៃតង​កាត់​បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​មិន​ឱ្យ​ជ្រាប​ចូល​ក្នុង​ចរន្តឈាម​ដល់​៧៥​ភាគរយ ។ ការ​រក​ឃើញ​នេះ​អាច​ជា​ការ​ដាស់តឿន​ដល់​អ្នក​និយម​ផឹក​តែ​បៃតង​ឱ្យ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ក្នុង​ករណី​ខ្លួន​តម្រូវ​ឱ្យ​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ។

ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ទៀត​ថា ក្រៅពី​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​តែ​បៃតង​ក៏​អាច​ធ្វើ​ឱ្យ​ប្រសិទ្ធភាព​ថ្នាំពេទ្យ​មួយ​ចំនួន​ចុះ​ខ្សោយ​បាន​ដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter