. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
Stress ​ខ្លាំង ​បង្កើន​ហានិភ័យ​ ដាច់​សរសៃឈាម​ខួរក្បាល
January 04, 2016 (14:01:06) [ 1429 ]
 
 
លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ជំងឺ Stroke បាន​បង្ហាញ​ថា ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង (Stress) ការ​ប្រកាន់​ក្នុង​ចិត្ត និង​អារម្មណ៍​ទុក្ខ​ព្រួយ បាក់ទឹកចិត្ត​គឺជា​កត្តា​ចម្បង​ដែល​អាច​ជំរុញ​ដល់​កំណើន​ហានិភ័យ​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (TIA) ។

លទ្ធផល​បាន​បង្ហាញ​ទៀត​ថា ត្រឹមតែ​កត្តា​«​អារម្មណ៍​ទុក្ខ​ព្រួយ​បាក់ទឹកចិត្ត​» មួយ​មុខ​គឺ​អាច​បង្កើន​ហានិភ័យ​ដល់​៨៦​ភាគរយ​ខណៈ​កត្តា​Stress អាច​បង្កើន​ហានិភ័យ​៥៩​ភាគរយ ។ ចំណែក​កត្តា «​ការ​ប្រកាន់​ក្នុង​ចិត្ត​» ទំនងជា​បង្កើន​ហានិភ័យ​ទ្វេ​ដង ។ TIA គឺជា Mini-Stroke ដែល​កើតឡើង​ដោយ​ការ​រាំង​ខ្ទប់​ជា​បណ្តោះអាសន្ន​នូវ​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល ។

នៅ​ក្នុង​ការ​ពិសោធ​រយៈពេល​៨​ឆ្នាំ​៦​ខែ​លើ​មនុស្ស​វ័យ​ពី​៤៥​ទៅ​៨៤​ឆ្នាំ​ប្រមាណ​៧​ពាន់​នាក់​ពី​សំណាក់​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ University of Minnesota សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា តិច​ជាង​៣​ភាគរយ​បាន​កើត​មាន​ជំងឺ​ដាច់​សរសៃឈាម Stroke និង​ជំងឺ​ដាច់​សរសៃឈាម TIA ។ ដោយឡែក ក្រុម​អ្នកមាន​បញ្ហា​ផ្លូវចិត្ត​ខ្លាំង ការ​ប្រឈម​គឺ​កាន់តែ​ខ្ពស់​ផង​ដែរ ។

Susan Everson-Rose អ្នកដឹកនាំ​ការ​សិក្សា​បាន​ថ្លែង​ថា ការ​Stress​ជា​ប្រចាំ និង​ការ​មាន​បញ្ហា​ផ្លូវចិត្ត​ក៏​ដូច​ជា អារម្មណ៍​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន​គឺជា​កត្តា​សំខាន់​ដែល​ប៉ះពាល់​ដល់​សុខភាព​ជា​ទូទៅ ។ ដោយឡែក ការ​រក​ឃើញ​របស់​យើង​លើក​នេះ​គឺ​បាន​ភ្ជាប់​បញ្ហា​ទាំងនេះ​ទៅ​នឹង​សុខភាព​ខួរក្បាល ។ អ្នកជំងឺ​ឬ​ក៏​អ្នក​ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព​គួរតែ​ស្វែង​យល់​ថា សភាព​អវិជ្ជមាន​លើ​ផ្នែក​ផ្លូវ​ចិត្តជា​កត្តា​បង្កើន​គ្រោះ​ហានិភ័យ​ពី​ជំងឺ​ដាច់​សរសៃឈាម​។

ទោះជា​ដូច្នេះ​ក្តី ការ​សិក្សា​លើក​នេះ​គឺ​ផ្តោត​លើ​តែ​មួយ​ជ្រុង​តូច និង​បង្ហាញ​តែ​លើ​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​ប៉ុណ្ណោះ ពោល​គឺ​ការ​សិក្សា​នេះ​មិន​បាន​បង្ហាញ​ជា​ភ័ស្តុតាង​ឱ្យ​ប្រាកដ​ថា សភាព​អវិជ្ជមាន​ផ្លូវ​ចិត្តជា​បុព្វហេតុ​នាំ​ឱ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​នោះ​ទេ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter