. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ផល​អាក្រក់៧ចំណុច ​ដែល​គេ​គួរ​កាត់​បន្ថយ ​ការ​ទទួលទាន​ស្ករ
February 09, 2016 (14:28:32) [ 1325 ]
 
 
ស្រាវជ្រាវ ៖ តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​ស្ករ​ច្រើន​អាច​ប៉ះពាល់​ដល់​សុខភាព ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ស្នើ​ឱ្យ​មានការ​កាត់​បន្ថយ​ការ​ទទួលទាន​ប្រចាំ​ថ្ងៃ ខណៈ​វា​ផ្តល់​ផល​អាក្រក់​៧​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម ៖

១-​ធ្វើ​ឱ្យ​ស្បែក​ឆាប់​ចាស់ ៖ ទទួលទាន​ស្ករ​ច្រើន​ពេក​ធ្វើ​ឱ្យ​លោក​អ្នក​មើលទៅ​ឆាប់​ចាស់​ជាង​អាយុ ។ មូលហេតុ ពីព្រោះ​ស្ករ​បាន​រំខាន​ដល់​បណ្តា​អ័រម៉ូន​ក្នុង​រាង​កាយ ប៉ុន្តែ​ជួយ​បង្កើន​ការ​លូតលាស់​រ៉ា​ឌី​កាល់​សេរី​ដែល​ជា​អ្នក​ជំរុញ​ភាព​ចាស់​ទៅ​តាម​អាយុ ជំងឺ និង​ជំរុញ​ការ​បំផ្លាញ DNA ។

២-​បង្កើន​ភាព​ញៀន​ក្នុង​កម្រិត​មួយ​ខ្ពស់ ៖ នេះ​ជា​មូលហេតុ​សំខាន់​មួយ​ផ្សេង​ទៀត​ដែល​គេ​គួរ​បោះបង់ ឬ​កាត់​បន្ថយ​ការ​ទទួលទាន​ស្ករ​។ តាម​ភ័ស្តុតាង​នៃ​ការ​ពិសោធ​បង្ហាញ​ថា ស្ករ​បង្កើន​ភាព​ញៀន​ខ្លាំង​ជាង​កូ​កា​អី​ុ​ន​ដល់​ទៅ​៨​ដង​។ នេះ​មា​ន័យ​ថា ការ​ទទួលទាន​កាន់តែ​ច្រើន​គឺ​កាន់តែ​ឃ្លាន ។

៣-​ធ្វើ​ឱ្យ​ឡើង​ទម្ងន់ ៖ ក្រៅពី​ធ្វើ​ឱ្យ​ពុក​ធ្មេញ ស្ករ​មិន​ផ្តល់​អត្ថប្រយោជន៍​អ្វី​សោះ ប៉ុន្តែ​វា​បែរជា​បង្កើន​កាឡូរី​ឥត​បានការ​ជា​ច្រើន ។ ប្រសិនជា​អស់លោក​អ្នក​មិន​ចង់ឱ្យ​ឡើង​ទម្ងន់ ចូរ​ទទួលទាន​ត្រឹម​ស្ករ​ធម្មជាតិ​បាន​ហើយ ។

៤-​ធ្វើ​ឱ្យ​អារម្មណ៍​ប្រែប្រួល ៖ នេះ​ក៏​ព្រោះ​នៅ​ពេល​ការ​ប្រើ​ច្រើន កម្រិត​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​បន្ទាប់​មក​នៅ​ពេល​ដ៏​ខ្លី​ណាមួយ វា​បាន​ធ្លាក់​ចុះ​យ៉ាង​រហ័ស​ក្រោយ​ពី​ការ​ដុត​បំផ្លាញ​។ បែប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​របស់​រាង​កាយ​ប៉ះពាល់​ដល់​អារម្មណ៍​បូក​រួម​ទាំង​សុខភាព​ជា​រួម​ផង​ដែរ ។

៥-​កាន់តែ​ទទួលទាន កាន់តែ​ធ្វើ​ឱ្យ​ឃ្លាន ៖ បុគ្គល​ដែល​ប្រើប្រាស់​ស្ករ​ច្រើន​ប្រឈម​នឹង​ការ​ស្រេកឃ្លាន​ខ្លាំង ។ នេះ​ពីព្រោះ ស្ករ​ផ្ទុក​ទៅ​ដោយ​កាឡូរី​ដែល​រាង​កាយ​ពុំ​ត្រូវការ ។

៦-​ធ្វើ​ឱ្យ​អន់​ថយកម្លាំង​ប្រព័ន្ធ​ការពារ​រាង​កាយ ៖ ការ​ទទួលទាន​ស្ករ​ច្រើន​លើសលប់​បណ្តាល​ឱ្យ​កម្លាំង​ប្រព័ន្ធ​ការពារ​រាង​កាយ​ថយ​ចុះ ហើយ​បន្ទាប់​មក​រាង​កាយ​ងាយ​ទទួល​រង​ការ​វាយប្រហារ​ពី​ជំងឺ​មួយ​ចំនួន​ក្នុង​នោះ​មាន​ដូច​ជា ផ្តាសាយ គ្រុនក្តៅ​ជាដើម​។ ចូរ​កាត់​បន្ថយ​ឬ​បោះបង់​ការ​ទទួលទាន​ស្ករ​ដើម្បី​ជួយ​ជំរុញ​កម្លាំង​ប្រព័ន្ធ​ការពារ​រាង​កាយ​ឱ្យ​ប្រព្រឹត្ត​ទៅ​ល្អ​ប្រសើរ ។

៧-​ធ្វើ​ឱ្យ​ខួរក្បាល​ចុះ​ខ្សោយ ៖ វា​ជា​មូលហេតុ​សំខាន់​មួយ​ដែល​គួរ​កាត់​បន្ថយ​ការ​ទទួល​ស្ករ ។ ពិត​ណាស់ ទីបំផុត​មនុស្ស​គ្រប់​គ្នា​តែង​ជួបនឹង​បញ្ហា​នេះ ប៉ុន្តែ​នោះ​ជា​ពេលវេលា​មួយ​នៅ​ថ្ងៃ​ខាង​មុខ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 325 នាក់
  Flag Counter
Flag Counter