. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ការ​បញ្ចុះទម្ងន់​ ផ្តល់​អត្ថប្រយោជន៍​រយៈពេល​វែង​ ដល់​មនុស្ស​គ្រប់​វ័យ
February 13, 2016 (07:06:40) [ 1278 ]
 
 
ក្រុម​អ្នក​ស្រាវជ្រាវ​អង់គ្លេស​បាន​អះអាង​ថា ការ​បញ្ចុះទម្ងន់​ខ្លួន​ជា​ពិសេស​សម្រាប់​អ្នកមាន​រាង​កាយ​ធាត់​ដុះពោះ​កំប៉ោង​គឺ​ផ្តល់​ផល​ល្អ​រយៈពេល​វែង​ដល់​សុខភាព​ទូទៅ​សម្រាប់​បុគ្គល​គ្រប់​វ័យ​ក្នុង​នោះ​បូក​រួម​ទាំង​សុខភាព​បេះដូង​ផង​ដែរ ។

ផ្ទុយ​មក​វិញ បុគ្គល​ដែល​មាន​រាង​កាយ​ធាត់​ខ្លាំង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​សាហាវ​ច្រើន​យ៉ាង​ពោល​គឺ​ការ​ធាត់​កាន់តែ​យូរ​ឆ្នាំ ការ​ប្រឈម​ក៏​កាន់តែ​ខ្លាំង ។ តាម​អ្នក​ស្រាវជ្រាវ ជំងឺ​ដែល​កើត​មាន​ពាក់ព័ន្ធ​នឹង​ការ​ធាត់​លើស​ទម្ងន់​មាន​ដូច​ជា លើសឈាម ទឹកនោមផ្អែម​ប្រភេទ​-២ និង​បេះដូង​ជាដើម ។

ការ​ពិសោធ​លើ​បុរស​-​ស្ត្រី​ជនជាតិ​អង់គ្លេស​ប្រមាណ​១២៧៣​នាក់​រយៈពេល​ជា​ច្រើន​ឆ្នាំ​បាន​បង្ហាញ​ថា វត្តមាន​សារធាតុ​ខ្លាញ់​លើសលប់​ក្នុង​រាង​កាយ​កាន់តែ​យូរ ហានិភ័យ​កើត​ជំងឺ​បេះដូង​លើសឈាម និង​ទឹកនោមផ្អែម​ក្នុង​ជីវិត​មាន​កាន់តែ​ខ្ពស់ ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ សាស្ត្រាចារ្យ John Deanfield មក​ពី​សាកលវិទ្យាល័យ University College London បាន​ថ្លែង​ថា លទ្ធផល​នៃ​ការ​សិក្សា​របស់​យើង​គឺ​ប្លែក​ពី​គេ​។ នេះ​ពីព្រោះ​យើង​បាន​តាមដាន​អង្កេត​លើ​បុគ្គល​ម្នាក់​ៗ​រយៈពេល​យូរ​ដល់​ទៅ​ជាង​៦០​ឆ្នាំ ។ រយៈពេល​វែង​បែប​នេះ​បាន​បង្ក​លក្ខណៈ​ឱ្យ​យើង​វាយតម្លៃ​ពី​ប្រសិទ្ធភាព​នៃ​ការ​ផ្លាស់​ប្តូរ​សារធាតុ​ខ្លាញ់​ដ៏​ពិតប្រាកដ ។ ដូច្នេះ យើង​បាន​រក​ឃើញ​ថា ការ​បញ្ចុះទម្ងន់​នៅ​វ័យ​ណាមួយ​ផ្តល់​អត្ថប្រយោជន៍​រយៈពេល​វែង​ចំពោះ​សុខភាព​បេះដូង និង​ព្រមទាំង​ជួយ​គាំទ្រ​នូវ​យុទ្ធសាស្ត្រ​សុខភាព​សាធារណៈ​ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​បែបបទ​រស់នៅ ដែល​សំដៅលើ​ជំនួយ​ដល់​បុគ្គល​ធាត់​ៗ ។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា ការ​បញ្ចុះទម្ងន់​ក្នុង​វ័យ​ណា​ក៏​បាន​សម្រាប់​មនុស្ស​ធំ​គឺ​ពិតជា​មាន​តម្លៃ​កាត់ថ្លៃ​មិន​បាន ដ្បិត​វា​ផ្តល់​លទ្ធផល​ដល់​សុខភាព​សរសៃឈាម​បេះដូង​រយៈពេល​វែង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 131 នាក់
  Flag Counter
Flag Counter