. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
បែបបទ​រស់នៅ​ល្អ ​អាច​កាត់​បន្ថយ​អត្រា​ស្លាប់ ​ពី​ជំងឺមហារីក​បាន​៥០​ភាគរយ
February 26, 2016 (06:15:41) [ 1323 ]
 
 
សមាគម​អា​មេ​រិ​ក​សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺមហារីក (AACR) បាន​ព្យាករ​ថា ជនជាតិ​អា​មេ​រិ​ក​ជាង​៥៨​ម៉ឺន​៥​ពាន់​នាក់​បាន​ស្លាប់​ពី​ជំងឺមហារីក​នៅ​ឆ្នាំ​២០១៥ ។ យ៉ាងណា​ក៏​ដោយ ជិត​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំងនោះ​អាច​បញ្ចៀស​បាន​ដោយ​គ្រាន់តែ​ធ្វើការ​ផ្លាស់​ប្តូរ​របៀបរបប​រស់នៅ​២-៣​ចំណុច​ប៉ុណ្ណោះ ។

ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​២០១៤​របស់​ខ្លួន​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ សមាគម​AACR បាន​បញ្ជាក់​ថា ប្រហែល​មួយ​ភាគ​បី​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺមហារីក​នៅ​ឆ្នាំ​បន្ទាប់​(​ប្រហែលជា​២​ម៉ឺន​នាក់​)​គឺជា​អ្នក​ប្រើប្រាស់​ថ្នាំ ជក់ ។ បើ​ទោះបី​មានការ​ផ្តល់​ព័ត៌មាន​ជា​ញឹកញាប់​ស្ទើរ​គ្មាន​ចន្លោះ​ពេល​អំពី​ផល​គ្រោះថ្នាក់​របស់​ថ្នាំជក់​ក្តី តែ​ជនជាតិ​អា​មេ​រិ​ក​ប្រមាណ​ជិត​៨០​ម៉ឺន​នាក់​រៀង​រាល់​ឆ្នាំ​នៅ​តែ​ជក់បារី​ជា​ដដែល​។ ចំណែក​មួយ​ភាគ​បី​ផ្សេង​ទៀត​គឺ​បង្ក​ដោយ​រាង​កាយ​ធាត់​ជ្រុល ទម្លាប់​ទទួលទាន​អាហារ​គ្មាន​ប្រយោជន៍​ដល់​សុខភាព ឬ​កង្វះខាត​សកម្មភាព​រាង​កាយ ។

សមាគម AACR បាន​បន្ត​ថា ហាត់ប្រាណ​ទៀងទាត់​(​យ៉ាង​ហោច​ណាស់​១០​នាទី​រៀងរាល់ថ្ងៃ​) ទទួលទាន​របប​អាហារ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​រាង​កាយ ព្រមទាំង​ប្រើប្រាស់​ឡេ​ការពារ​កម្តៅថ្ងៃ​គឺជា​អ្វី​ដែល​គួរ​យក​មក​អនុវត្ត ។

ចំណុច​មួយទៀត​នៅ​ក្នុង​របាយការណ៍​ដដែល​នេះ​គឺថា បណ្តា​អ្នក​កើត​ជំងឺមហារីក​កាន់តែ​ច្រើន​ឡើង​អាច​បន្ត​ការ​រស់រាន​មានជីវិត​កាន់តែ​យូរ​ជាង​មុន​(​តាម​ចំនួន​ប៉ាន់ស្មាន​គឺ​ប្រហែលជា​៤​ភាគរយ​សម្រាប់​តែ​ប្រជាជន​នៅ​អា​មេ​រិ​ក​)​បន្ទាប់​ពី​ពួក​គេ​បាន​យល់​ដឹង​ពី​វិធី​ថែទាំ​សុខភាព​ចាំបាច់​នានា ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter