សញ្ញានៃការផ្លាស់ប្តូរការឃ្លានអាហារ6ចំណុចដែលមិនគួរព្រងើយកន្តើយ
|
February 26, 2016 (06:17:45)
|
[ 1370 ] |
|
|
|
|
បើទោះវាជាបញ្ហាតូចតាច ប៉ុន្តែការប្រែប្រួលនៃការស្រេកឃ្លានអាហារអាចជារោគសញ្ញានៃបញ្ហាសុខភាពមួយចំនួនជាពិសេសសម្រាប់បុគ្គលដែលមិនស្ថិតក្នុងវ័យចាស់ ។ គេគួរស្វែងរកសេវាពិគ្រោះសុខភាពឬគ្រូពេទ្យជំនាញភ្លាមៗ ប្រសិនទម្លាប់ឃ្លានអាហារផ្លាស់ប្តូរដូចខាងក្រោម ៖
១-ថយចុះការឃ្លានអាហារ និងអស់កម្លាំង ៖ ថយចុះការស្រេកឃ្លានអមដោយការអស់កម្លាំង ជ្រុះសក់អាចបណ្តាលមកពីបញ្ហា Hypothyroidism-ក្រពេញទីរ៉ូអ៊ីដដំណើរការមិនល្អដោយវាមិនអាចផលិតអ័រម៉ូនទីរ៉ូអ៊ីដបានគ្រប់គ្រាន់ ។ សូមរួសរាន់ទៅជួបវេជ្ជបណ្ឌិត ធ្វើតេស្តឈាមរករោគវិនិច្ឆ័យ ។ ប្រសិនជាក្រពេញទីរ៉ូអ៊ីដដំណើរការមិនល្អនោះ ការប្រើថ្នាំជំនួសអ័រម៉ូននេះគឺជារឿងចាំបាច់ ។
២-ថយចុះការឃ្លាន និងផ្លាស់ប្តូរចលនាពោះវៀន ៖ សភាពប្រែប្រួលនេះតែងអមដោយរោគសញ្ញាមួយចំនួនក្នុងនោះមានដូចជា ផ្លាស់ប្តូរទម្លាប់ពោះវៀន ហេវហត់អស់កម្លាំង ខ្ពើមរអើមអាហារ មានឈាមក្នុងលាមក បត់ជើងតូច ឬក្អួតចង្អោរ ។ ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិត ដ្បិតលោកអ្នកអាចកើតមហារីកណាមួយក្នុងរាងកាយ ។
៣-ថយចុះការឃ្លានខណៈកំពុងប្រើថ្នាំពេទ្យ ៖ នេះអាចជាផលរំខានរបស់ថ្នាំពេទ្យខ្លះតួយ៉ាងដូចជា ថ្នាំប្រឆាំងមហារីក ថ្នាំផ្សះ ថ្នាំបន្ថយការឈឺចាប់(ថ្នាំសណ្តំ)...។ ចូរជជែកពីបញ្ហានេះជាមួយគ្រូពេទ្យចេញវេជ្ជបញ្ជា ។ យ៉ាងណាក៏ដោយ មានពេលខ្លះផលរំខានទាំងនេះអាចបាត់ទៅវិញបន្ទាប់ពីប្រើបាន២-៣ថ្ងៃ ។
៤-ឃ្លាននិងស្រេកទឹកខ្លាំង តែដេកពុំលក់ ៖ កើនឡើងការឃ្លានអាហារអមដោយការដេកពុំលក់ ស្រេកទឹក បែកញើសខ្លាំង ជ្រុះសក់ឬចលនាពោះវៀនខុសពីធម្មតាអាចបណ្តាលមកពីអតុល្យភាពអ័រម៉ូនឬ Hypothyroidism ។
៥-ឃ្លានខ្លាំងនិងការជាសះស្បើយពីរបួសមានសភាពយឺត ៖ ការស្រេកឃ្លានបែបនេះជាធម្មតាអមដោយការស្រេកទឹកខ្លាំង ការហេវហត់អស់កម្លាំង និងបត់ជើងតូចច្រើន ។ ចូរប្រញាប់ទៅពិនិត្យកម្រិតស្ករក្នុងឈាមដ្បិត លោកអ្នកអាចនឹងកើតជំងឺទឹកនោមផ្អែម ។
៦-ឃ្លានខ្លាំងបន្ទាប់ពីប្រើថ្នាំពេទ្យ ៖ នេះអាចជាផលរំខានរបស់ថ្នាំមួយចំនួនដូចជា ពពួកថ្នាំព្យាបាលជំងឺផ្លូវចិត្ត (Prozac 20mg-Fluoxetine) និងពពួកថ្នាំអាលែកហ្ស៊ី តែពេលមិនលេបថ្នាំក៏អត់ឃ្លានអាហារវិញ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|